» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 734 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095649 នាក់

មហាជន​រិះគន់​ការបំភ្លឺ​របស់​រដ្ឋបាល​ស្រុក​បរិបូរណ៍​រឿង​ផ្ទះទឹក​វៀតណាម​មិន​ឡើ​ក​គោក​

 

​កំពង់ឆ្នាំង​៖​ផែន​ការដេញ​ផ្ទះទឹក​វៀតណាម​ឡើងគោក​ន​ខេត្តកំពង់ឆ្នាំង​ហាក់បីដូចជា​បរាជ័យ​ហើយ​។​ជាក់ស្តែង​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន បើទោះជា​រដ្ឋបាល​ស្រុក​បរិបូរណ៍​ចេញ​សេចក្ដីជូនដំណឹង​អោយ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​អោយ​រុះរើ​ដំបូល​និង​ជញ្ជាំង​ចេញ​អោយអស់​យ៉ាងណាក៏ដោយ​ក៏​ពួក​វៀតណាម​ម្ចាស់​បែ​ត្រី​មិនបាន​អនុវត្តតាម​ដែរ ថែមទាំង​លួច​អូស​ផ្ទះ​បណ្ដែត​ទឹក​ចល័ត​នៅពេល​យប់​ចូលទៅ​ទន្លេរ​វិញ​ដដែល​។​ករណីនេះ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​មានការ​ឃុបឃិត​គ្នា​ម្ចាស់ផ្ទះ​ជាមួយ​អាជ្ញាធរ​ឃុំ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ផងដែរ​។​a chnok trou2 

​សូម​ពិនិត្យ​ខ្លឹ​សារ​នៃ​ការ​ស្រាយ​បំភ្លឺ​របស់​រដ្ឋបាល​ស្រុក​បរិបូរណ៍​ខាងក្រោម​នេះ​៖
​រដ្ឋបាល​ស្រុក​បរិបូណ៌ សូម​ស្រាយ​បំភ្លឺ​ជូន​សារពត៌មាន​ជាតិ សារពត៌មាន​អន្តរជាតិ និង​មតិ​សា​ធា​រណះ​ជន​មួយចំនួន​មេត្តា​ជ្រាបថាៈ ចំពោះ​គោលការណ៍ និង​ផែនការ​បំលាស់​ទី​ផ្ទះទឹក​របស់​ប្រជាពលរដ្ឋ​ខ្មែរ វៀតណាម និង​ខ្មែរឥស្លាម មក​នៅ​លើគោក​កន្លងមក​នេះ​គឺ​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​ភូមិ ឃុំ បាន​អនុវត្ត​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​ខេត្ត ដោយបាន​យកចិត្តទុកដាក់​ចុះ​ផ្សព្វផ្សាយ អនុវត្ត​ខ្លឹមសារ​ឯកសារ​ពាក់ព័ន្ធ​នានា​របស់​រាជ​រដ្ឋ​ភិ​បាល ក្រសួង ស្ថា​ប័​ន្ធ រហូត​មានការ​ចូលរួម​គាំទ្រ និង​អនុវត្ត​ពី​ប្រជាពលរដ្ឋ​គឺ​យល់ព្រម និង​សប្បាយចិត្ត ក្នុងការ​មក​រស់​នៅលើ​គោក​តាម​ការរៀបចំរ​បស់​អាជ្ញាធរ​ស្រុក។

រហូតមកដល់​ពេលនេះ​មិនមាន​ប្រជាពលរដ្ឋ​ខ្មែរ វៀតណាម​ឫ​ឥស្លាម​ណា​ម្នាក់​ត្រលប់​ចុះ​ពីលើ​គោក ទៅ​រស់នៅ​លើទឹក​វិញ​ឡើយ មានតែ​ការចុះទៅ​ប្រកប​របរ​នេសាទ​ប្រចាំថ្ងៃ និង​ការចុះទៅ​យាមកាម មើលថែរ​ត្រី​ដែល​ចិញ្ចឹម​តាម​បែរ​តែប៉ុណ្ណោះ ដោយ​ស្ថិតក្រោម​ការណែនាំ និង​ចុះ​តាមដាន ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់​ជាប្រចាំ​របស់​អាជ្ញាធរ​ស្រុក ។

រដ្ឋបាល​ស្រុក​សង្ឃឹម​យ៉ាង​មុតមាំ​ថា សារពត៌មាន​ជាតិ និង​សារពត៌មាន​អន្តរជាតិ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ដើម្បី​អនុវត្ត​កា​ងារ​បំលាស់​ទីនេះ​អោយ​រិត​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​ពិសេស​រង់ចាំ​ទទួល​មតិ ក្នុងការ​រិះគន់ ស្ថាបនា ពី​គ្រប់ភាគី​ពាកព័ន្ធ សូម​អរគុណ​។​មើលទៅ​បរាជ័យ​ទាំងស្រុង​ហើយ​ព្រោះ​គ្មាន​យន្តការ​អនុវត្ត​ច្បាស់លាស់​ឡើយ​!៕a chnok trou1 a chnok trou2 a chnok trou3 

​