» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 474 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095389 នាក់

ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍!

 

ភ្នំពេញ៖លោកឧកញ៉ាហេងឡុងប្តីរបស់អ្នកស្រីចនចន្ធលក្ខិណាអតីតប្រធានសមាគមសិល្បៈសំណាងបានអ្នកធូមជួយអន្តរាគមកុំវីវរ!។លោកឧកញ៉ាហេងឡុងបានសសេរក្នុងបណ្តាញសង្គមឲ្យដឹងថា៖នាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្ញុំបាទ ក្នុងករណីជំពាក់ប្រាក់ចំនួន ៣៣០,១៥១.៧០ ដុល្លារអាមេរិក រឿងរ៉ាវនេះបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្ដេចទាំងទ្វេបានមេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលខ្ញុំបាទកំពុងប្រឈមមុខ។a heng long 

ខ្ញុំបាទ ហេង ឡុង និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់កូនទាំងពីរក្នុងគ្រាលំបាកនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា សម្ដេចទាំងទ្វេ និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ បរិបូរណ៍កម្លាំង ព្រះជន្មាយុយឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជារៀងរហូត។

ករណីយ៍នេះសម្តេចតេជោបានបង្ហោះបកស្រាយថាសម្តេចមិនមែនចេញលុយសងជំនួសឧកញ៉ាហេងឡុងទេគឺជួយរកអ្នកឲ្យខ្ចីលុយសងគេ។ឧក៉ញាហេងឡុងនៅតែជំពាក់គេដដែលទេគ្រាន់តែអ្នកជម្ពាក់ក្រោយគេសម្រួលឲ្យច្រើន។សូមបញ្ជាក់ដែរថាករណីឧកញ៉ា ហេង ឡុង ជំពាក់ប្រាក់ ៣០ម៉ឺនដុល្លារ រហូតឈានដល់ តុលាការ ពេលនេះអ្នកប្តឹងបានអនុគ្រោះសម្រួល បញ្ចប់ និង ដកពាក្យបណ្ដឹងវិញ ក្រោមការសម្របសម្រួលរបស់លោក ស៊ាង ប៊ុនលាង ប្អូនថ្លៃសម្តេចតេជោនិង ឧកញ៉ា ឡេង ណាវ៉ាត្រា នៅនៅថ្ងៃទី ៥ខែ មិថុនា ឆ្នាំ២០២៦។a heng long2 a heng long3 a heng long4