» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 763 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095678 នាក់

ការចាប់​ឈើ​របស់​ឈ្មោះ​បុល​និង​ឈ្មោះ​ភី​នៅ​ភូមិ​កោះ​ខ្ញែរ​ពី​សំណាក់​អ្នក​សារ​ព​ត៌​មា​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​ដូច​ជាមាន​ភាពមិនប្រក្រតី​?

 


​ខេត្តក្រចេះ​៖​នៅ​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២៣ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០១០​ឈរជើង​នៅ​ផ្លូវជាតិ​លេខ​៧​ក្នុងស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​ដឹកនាំ​ដោយ​ឈ្មោះ សម្បត្តិ បាន​សហការ​ជាមួយ លោក ជុំ វិសាល មន្ត្រី​បរិស្ថាន ប្រចាំការ​នៅ ភូមិ ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​និង​បងប្អូន​ក្រុម​អ្នក​សារពត៌មាន បានធ្វើ​ការចាប់​បង្ក្រាប​ទូក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​បាន​ចំនួន​២​ទូក​។​a pm tima 

 ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈើ​នេះ​ជា​របស់​ឈ្មោះ បុល នៅ​ភូមិ តា​ងួន ឃុំ​វ​ឍ្ឍ​នះ និង​ឈ្មោះ​ភី​នៅ​ភូមិ​វ​ឍ្ឍ​នះ​ឃុំ​វ​ឍ្ឍ​នះ​ស្រុក​សំបូរ​ខេត្តក្រចេះ ដែល​បាន​ទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ដឹកជញ្ជូន​ពី​ព្រៃ​យកមក​ដាក់​គរ​ទុក​នៅតាម​មាត់ទន្លេរ​មេគង្គ ត្រង់ចំណុច​អូរ​ច្រឡង់ ដើម្បី​ដឹក​តាម​ទូក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ដឹក​ឡាន​ដាំ​យ៉ាង គេ​មក​ចាំ​ទទួល​ទិញ​នៅ​ចំណុច​ឃុំ​វ​ឍ្ឍ​នះ​។​ប៉ុន្តែ​ត្រូវបាន​ភ្នាក់ងារ​ដារ​ពត៌មាន ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ដំ​បើកទូក​តាម​ដង​ទន្លេរ​ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ ក៍បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​មាន​ចាត់​រឹបអូស​យកមករ​ក្សា​រ​ទុក​ក្នុង​ទីស្នាក់ការ​ដែល​បរិស្ថាន​ឃុំ​អូរ​គ្រៀង​សែន​ជ័យ​តែម្តងទៅ​។​

ប្រភព​ពត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ចុះ​រឹបអូស​ឈើ​ទាំងនោះ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​បាន​រឹបអូស​ពេលនេះ​មាន​ចំនួន​ប្រហែល​៩​ម៉ែត្រគូប ក្នុងនោះ​មាន​ក្តារ​ប្រភេទ​ឈើ​ក្រ​កោះ​ប្រវែង​៩​ម៉ែត្រ​ចំនួន​៩​ម៉ែត្រគូប​និង​ឈើ​ប្រភេទ​គ្រឿង​ស្រឡៅ​ចំនួន​ប្រហែល​៤​ម៉ែត្រគូប ដែលជា​ឈើ​រប​ស់មេ​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​យូ​មកហើយ នៅក្នុង​ទឹកដី​នៃ​ឃុំ​វ​ឌ្ឈ​នៈ ឈ្មោះ ភី​និង​ឈ្មោះ បុល​។​​ករណី​យ៍​នេះ​បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​ក្នុង​ទឹកដី​ខេត្តក្រចេះ​បាន​លួច​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ការចាប់​ឈើ​របស់លោក​ភី​និង​លោក​បុល​នៅ​កោះ​ខ្ញែរ​កាលពី​ម្សិលមិញ គឺជា​រឿង​ពាល​ស៊ី​ពាល​តែ​ប៉ុ​ណ្ណុះ​។ ព្រោះ​ពេលនេះ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ទាំងមូល​ឲ្យ​តែ​អ្នក​សារពត៌មាន​ណា​ដែល​ចេះ​សហការ​ជាមួយ​សមត្ថកិច្ច​ត្រូវ​គឺ​ងាយស្រួល​ធ្វើការ​ណាស់ ឲ្យ​តែ​ឈ្មួញ​ណា​គេ​មិន​ពេញចិត្ត កុំថាឡើយ​បទល្មើស​ជាក់ស្តែង​សូម្បីតែ​ឈើ​គរ​ទុក​ក្រោមផ្ទះ​ក៍​ទៅ​ចាប់​យកមក​ដែរ​។

បន្ទាប់មក​ស្ងាត់ៗ​គេ​លួ​យ​លក់​ឲ្យ​ឈ្មួញ​ដែល​រកស៊ី​ជាមួយ​ពួកគេ​(​ក្រុម​អ្នកសារព័ត៌មាន​ដែល​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​)​។​ជាក់ស្តែង​ដូចជា​ករណី​ចាប់​ឈើ​របស់​ឈ្មោះ ចំរើន​នៅ​ភូមិ​តា​ងួន​ឃុំ​វ​ឍ្ឍ​នះ​កន្លងទៅ​យ៉ាង​អញ្ចឹង ពេល​ចាប់​ដឹក​យកទៅ​រក្សារ​ទុក​នៅ​ដែន​បរិស្ថាន​ខ្ដា​ច់​លាវ ដល់ពេល​ស្ងាត់​ឲ្យ​ឈ្មួញ​ចូល​ដឹក​យកទៅលក់​អស់​។ សួ​ថា​តើ​រឿងនេះ បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា​ពី​សំ​ពាក់​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​ក៍​ដូចជា​អ្នក​សារពត៌មាន​ដែល​មិនមែនជា​គ្នា​វា​ទេ ស្មានតែ​ចូលដេក​បានដែរ​ឬអី​?​។​អញ្ចឹង​ហើយ​បានជា​ករណី​ចាប់​ឈើ​របស់​ឈ្មោះ​ភី​និង​ឈ្មោះ​និល​កាលពី​ម្សិលមិញគេ​សង្ស័យ​អាចជា​ករណី​ដូច​កាល​ចាប់​ឈើ​លោក​ចំរើន​ដែរ​!​។​
​

ជុំ​និង​ពត៌មាន​ខាងលើ អ្នកយក​ពត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​សម្បត្តិ​មន្ត្រី​ស្នាក់ការ​សន្តិសុខ​7010​បានទេ​។​ចំណែកឯ​លោក​ជុំ​វិសាល​មន្ត្រី​ប​រុ​ស្ថាន​ប្រចាំ​ឃុំ​អូរ​គ្តៀ​ង​សែន​ជ័យ​ក៍​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​វាន​ដែរ​ថោ​យ​មិនមាន​លេច​ទូរ​ស័​ព្វ ។​​ដោយឡែក​លោក​ដំ​និង​លោក​សុខ​ដែលជា​អ្នក​សារពត៌មាន ហើយ​ត្រូវបាន​បណ្តា​ឈ្មួញ​ឈើ​លើក​មក​និយាយ​ចោទប្រកាន់ថា មានការ​ពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ចាប់យក​ឈើ​របស់គេ​យកទៅលក់​ឲ្យ​ឈ្មួញ​ដែលជា​ដៃជើង​របស់ខ្លួន អ្នកយកព័ត៌មាន​យើង​មិច​សុំ​ការបកស្រាយ​បាប​ទេ ដោយ​មិន​ស្គាល់​លេខ​ទូរ​ស័​ព្វ​។​អង្គភាព​សារពត៌មាន​យើង​រងចាំ​ទទួល​នូវរ​សល់​ការបកស្រាយ​ពន្យល់​អំពី​បងប្អូន​អ្នកពាក់ព័ន្ធ​ទ​សំង​អស់​រៀងរាល់​ម៉ោង​ធ្វើការ​។​សហាការីa pm tima1 a pm tima2 a pm tima4 

​