» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32081 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074247 នាក់

រកឃើញ​រោងចក្រ​ចិន​មួយ​ផលិត​ទំនិញ​ក្លែងក្លាយ​ក្នុង​អាណាចក្រ​ពោធិ​សែន​ជ័យ​

 

​រាជធានី​ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ក្រុម​កម្លាំង​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សម្របសម្រួល​ពី​រាជអាជ្ញា​បាន​ចុះ បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​មួយកន្លែង​ដែល​សង្ស័យថា​មានការ​ផលិត​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ក្លែងក្លាយ ស្ថិតនៅ​ជិត អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​a china food3 
​

រោងចក្រ​ធុន​មធ្យម ដែល​សង្ស័យ​ផលិត​គ្រឿង​ឧបភោគបរិភោគ​ក្លែងក្លាយ​មាន​ឈ្មោះថា​«​មិន​វៃ​សៀន​» ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន និង​បុគ្គលិក​ចិន​៥​នាក់​ទៀត ក្នុងនោះ​មាន​ស្រី​ម្នាក់ ។​
ជា​លទ្ធផល​ក្នុង​ការចុះទៅ​ត្រួតពិនិត្យ​ខាងលើ បាន​រកឃើញ​នូវ​ផលិតផល​គ្រឿង​បរិភោគ​ក្លែងក្លាយ រហូតដល់​ទៅ​៤០​ប្រភេទ ដែល​ក្នុងនោះ​មានដូចជា ៖ ទឹកស៊ីអ៊ីវ​, ប្រេងខ្យង​, ស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​គ្រាប់​, ទឹកខ្មេះ​, ទឹកសៀង​, ព្រមទាំង​ទឹកម្ទេស​, ទឹកសៀង​, ទឹកត្រី​ង ។​ល​។​ ខណៈ​សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ ជនជាតិ​ចិន​ម្ចាស់​រោងចក្រ បានខ​ល​ហៅ​ជំនួយ​ពី​នាយ ទាហាន​ផ្កាយ​បី​ម្នាក់ អោយមក​ជួយ​អន្តរាគមន៍​បកប្រែ ក៏ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​នៅតែ​បន្ត​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ដដែល ។​

​សមត្ថកិច្ច​ជំនាញ​អោយដឹងថា ផលិតផល និង​ការ​វេច​ខ្ចប់​ខ្វះ​គុណភាព អនាម័យ និង​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព ពី​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា និង​ពុំមាន​ចុះបញ្ជី​ម៉ាក​ផលិតផល​នោះទេ​។ រីឯ​វត្ថុធាតុដើម បាន​លួច​នាំចូល​ពី​ប្រទេស​ចិន និង​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មាន​ចេតនា​បន្លំ​សមត្ថកិច្ច​។ ក្រោយពី​ត្រួតពិនិត្យ​រួច តំណាង​ព្រះរាជអាជ្ញា​បញ្ជា អោយ​ផ្អាក​ការផលិត និង​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន និង​នាំខ្លួន​ជនសង្ស័យ​ដែលជា​ម្ចាស់​ទីតាំង រួមទាំង​កម្មករ​ចិន​ចំនួន​០៦​នាក់ ស្រី​១​នាក់ និង​កម្មករ​ខ្មែរ​ចំនួន​០៤​នាក់ យកទៅ​សាកសួរ​បំភ្លឺ​នៅ​លេខាធិការដ្ឋាន ។​​បច្ចុប្បន្ន មន្ត្រី​ជំនាញ​ប្រយុទ្ធប្រឆាំង​ផ​លិ​ល​ក្លែងក្លាយ កំពុង​បំពេញ​សំណុំ​ឯកសា រួច​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

​បើ​គេ​ចាំ​មិន​ភ្លេច​ទេ​កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានធ្វើ​ការចុះ​ឆែកឆេ​ទីតាំង​សិប្បកម្ម​មួយកន្លែង​យីហោ «​សិប្បកម្ម​ភ្នំ​មាស​» ស្ថិតនៅ​ភូមិ គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​ជា​លទ្ធផល​រកឃើញ​ផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹក​ក្បុង ទឹកស៊ីអ៊ីវ​ជាង​៩០​តោន ផលិត​គ្មាន​ស្តង់ដា​ត្រឹមត្រូវ ដែល​បង្ក​គ្រោះថ្នាក់​និង​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ហើយ​បាន​រកឃើញ ផ​លិ​ផល​គ្មាន​ស្តង់ដា​ទាំងនោះ​ចំនួន​៩០​តោន ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ទីតាំង​សិប្បកម​យីហោ​«​សិប្បកម្ម​ភ្នំ​មាស​»​មាន​ម្ចាស់​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១០១ ក្រុមទី​៥ ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ដល់​ចឹ​ង​បានដឹងថា​ស្ថាប​ន័​កាំកុងត្រូល​របស់លោក​ម៉ក់​ពេ​ជ្ជ​រឹទ្ធ​ចោលម្សៀត​ហ្ម៉​ង​!​។​​មកដលពេលនេះ​រឿង​នោះ​ហាក់បីដូចជា​ស្ងា​ត​ឈឹង​!​គេ​ចាំ​មើលថា​តើ​រោងចក្រ​ចិន ឈ្មោះថា​«​មិន​វៃ​សៀន​»​វា​ទៅជា​យ៉ាងណា​ទៅវិញ​?៕a china food a china food a china food1 a china food2 


​