» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 33999 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076165 នាក់

ដុត​ប៊ីចេង​ក្លែងក្លាយ​ចំនួន​១៨​តោន​នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប ៖ ប៊ីចេង​សញ្ញា​រូប​វែក​១៨​តោន ដែល​សម​ត្ត​កិច្ច​ថា​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និង ក្លែង​ផលិតផល​ទំនិញ​ត្រូវបាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ស្នងការដ្ឋាន​ការ​នគរ​ខេត្តសៀមរាប​ដកហូត​បា​ន​ចំនួន​១៨​តោន​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​ត្រូវបាន​យកមក​ធ្វើ​ពិធី​ដុតបំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅក្នុង​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​a tomato1 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​បានឱ្យដឹងថា វត្ថុតាង​ទាំងនេះ​គឺជា​បទល្មើស​ក្នុងការ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និង​ក្លែង​ផលិតផល​ទំនិញ ដោយបាន​រំលោភ​ទៅលើ​កម្មសិទ្ធិបញ្ញា ក្រុមហ៊ុន​ដែល​បានធ្វើការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​បន្តទៀតថា ប៊ីចេង​ក្លែងក្លាយ​ទាំង​១៨​តោន​នេះ សមត្ថកិច្ច​ក្រុម​ប្រតិបត្តិការ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង ហើយ​បាន​រកឃើញ​មានការ​រក្សាទុក​សម្ភារ​វេច​ខ្ចប់​លក់​និង​ចែកចាយ​ផលិតផល​ដែលជា​ការបង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម និង​ដល់​អ្នកប្រើប្រាស់​។ ក្រោយពេល​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​បាន​ចប់សព្វគ្រប់​ហើយ​ទើប​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​សុំ​ធ្វើ​ការរៀបចំ​ដុត​បំផ្លាញចោល​នៅថ្ងៃនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ក៏បាន​បញ្ជាក់ទៀតថា រាល់​បទល្មើស​ទាំងអស់​យើង​គ្រប់រូប​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ក្នុងការ​បង្ក្រាប ទប់ស្កាត់​នូវ​ផលិតផល​ក្លែងក្លាយ​ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ និង​មិនបាន​ចុះ​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួង ដែល​បានធ្វើ​ចរាចរណ៍​នៅតាម​ទីផ្សារ​ឬ​តាម​ហាង​និង​ទីកន្លែង​ផ្សេងៗ​ទៀត គឺត្រូវធ្វើ​ការបង្ក្រាប​ឱ្យខាងតែបាន​។ ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់ទៀតថា គ្រប់​សកម្មភាព បទល្មើស​ទាំងអស់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​នៅតែ​ធ្វើការ​បង្ក្រាប​ឱ្យ​ដូច​ភ្លៀងរលឹម ហើយក៏​មិន​ខ្លបខ្លាច​ជនល្មើស​ទាំងនោះ​ឡើយ​។
តាម​ការបញ្ជាក់​របស់​លោក​ប៉ុន តារា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យដឹង​ថា ចំពោះ​ករណី​បុគ្គល​ម្ចាស់​ផលិតផល​ក្លែងក្លាយ​នេះ​ត្រូវបាន​សាលាដំបូង​ខេត្ត​ចេញ​សាលក្រម​ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​។​តំណាង​ក្រុមហ៊ុន​ដែលជា​អ្នក​ដើមបណ្តឹង​បានធ្វើការ​បកស្រាយ​បង្ហាញ​នូវ​សារៈសំខាន់ៗ​នៅលើ​កញ្ចប់​ប៊ីចេង​សញ្ញា​រូប​វែក​ដើម្បី​ជា​ចំណុច​សម្គាល់​ទៅលើ​ផលិតផល​ក្លែងក្លាយ និង​មិន​ក្លែងក្លាយ​សម្រាប់​ប្រជាពលរដ្ឋ​យើង​គ្រប់រូប​យកទៅ​ប្រើប្រាស់​ផងដែរ​៕a tomato 

​