» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1079 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120755 នាក់

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កម្លាំង​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​តាម​តំបន់​ច​ត្តា​ឡី​ស័ក

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​បង្កើត​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។a co heng

​ក្នុង​សេចក្ដីសម្រេច បាន​បង្ហាញថា អនុគណៈកម្មការ​នេះ​មាន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជា​ប្រធាន អមដោយ​អនុប្រធាន​អចិន្ដ្រៃយ៍​ម្នាក់​, អនុប្រធាន​៤​នាក់ និង​សមាជិក​៨​នាក់​។​អនុគណៈកម្មការ​នេះ មាន​តួនាទី និង​ភារកិច្ច ដឹកនាំ និង​សម្របសម្រួល​ការងារ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប​, ត្រួតពិនិត្យ វាយតម្លៃ និង​លើក​យោបល់​អំពី​ការគ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ កសាង​ផែនការ​ហ្វឹកហ្វឺន និង​បំពាក់​ដល់​កងកម្លាំង និង​មន្ដ្រី​សុខាភិបាល ដែល​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​។

​ក្រៅពីនេះ អនុគណៈកម្មការ​នេះ ត្រូវ​កសាង​បទដ្ឋាន​ប្រតិបត្តិការ (SOP) ក្នុងការ​គ្រប់គ្រង​ការងារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ដើម្បី​ស្នើសុំ​ការសម្រេច​ពី​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, ផ្សព្វផ្សាយ ដាក់​ឲ្យ​អនុវត្ត និង​តាមដាន​ការអនុវត្ត​បទដ្ឋាន​ប្រតិបត្តិការ (SOP) និង​កសាង​ផែនការ​ត្រៀម​បម្រុង​កម្លាំង​អន្ដរាគមន៍ មន្ដ្រី​សុខាភិបាល សម្ភារ និង​មធ្យោបាយ ដើម្បី​ធានា​ដល់​ការងារ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​។ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់ ចាត់តាំង​ប្រើប្រាស់ និង​គ្រប់គ្រង​កម្លាំង​អន្ដរាគមន៍​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​ដែល​បានកំណត់ និង​សហការ​ជាមួយ​អាជ្ញាធ​មូលដ្ឋាន ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ភារកិច្ច​។

​ជាមួយគ្នានេះ ត្រូវ​គ្រប់គ្រង​ទិន្នន័យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​ស្ថិតក្នុង​ការគ្រប់គ្រង​, កសាង​ផែនការ​ធានា ផ្គត់ផ្គង់​ដល់​ដំណើរការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ និង​បូកសរុប​របាយការណ៍​ប្រចាំថ្ងៃ ស្ដីពី​លទ្ធផល និង​សកម្មភាព​ការងារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុងពេល​ប្រតិបត្តិការ​។ ក្រៅពីនេះ​​បំពេញភារកិច្ច​ផ្សេងៗ តាម​ការប្រគល់​ជូន​ពី​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៕a co heng1 

​