» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2677 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084203 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖៤០​ឆ្នាំមុន​កម្ពុជា​ជា​វាលពិឃាត​អា​ឡូ​វ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម​!


​សៀមរាបៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែបុស្ស ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កម្ពុជា​បាន​មានប្រសាសន៍​ជម្រាបជូន​ដល់​គណប្រតិភូ​ជាន់ខ្ពស់ ភ្ញៀ​ង​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ Asian Pacific Parliamentary Forum (APPF-27) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​ថា​៖ ប្រវត្តិ​កម្ពុជា​កាលពី ៤០​ឆ្នាំមុន គឺ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​ពោរពេញ​ទៅដោយ​សង្គ្រាម​និង​វាលពិឃាត​។ ប៉ុន្តែ​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព​សង្គម​។a hun asia 

​កិច្ចប្រជុំ​ឆ្នាំនេះ គឺ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​១៤ -១៧ ខែមករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​កា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។
​វេទិកា APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ២៧​ប្រទេស​ដែល​ផ្តល់ឱកាស​ដល់​សមាជិក​សភា នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ពិនិត្យ​ការវិវត្ត​ថ្មីៗ​ខាង​ផ្នែក​នយោបាយ សង្គម និង វប្បធម៌ ដែល​កើតចេញពី​សមាហរណកម្ម និង​កំណើនសេដ្ឋកិច្ច​។​

​សម្តេច​តេ​ជោ​មាន​មោទនភាព​ដែល​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នៃ​វិ​ទិ​កា APPF-27 ដើម្បី​រួមគ្នា​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ សង្គម​សេដ្ឋកិច្ច បញ្ហា​ប្រឈម​ជាស​កល សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ទំនាក់​ទង​អន្តរជាតិ ជាពិសេស​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌​ក្នុង​តំបន់ ដើម្បី​សម្រេចបាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ វេទិកា​នេះ​គឺមាន​សារៈសំខាន់​ណាស់​ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិត​ស្និ​ទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​បន្ទាប់ពី​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញ​លេខ​ក្នុ​រយៈពេល ២០​ឆ្នាំ ក្រោម​នយោបាយ ឈ្នះ ឈ្នះ បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកលូតលាស់​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿង​បំផុត​លំដាប់​ទី​៦​នៅលើ​ពិភពលោក ដោយ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​អត្រា ៧% ក្នុង​មួយឆ្នាំ តាមរយៈ​កា​រីកចម្រើន​ឥតឈប់ឈរ​យ៉ាង​លឿង​លើ​វិស័យ​រួមមាន ឧស្សាហកម្ម សំណង កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។

រចនាសម្ព័ន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ផ្លាស់ប្តូ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ពឹ​ក​ផ្នែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ ចំពោះ​អត្រា​នៃ​ភាពក្រីក្រ​ក៏បាន​ធ្លាក់ចុះ​ប្រមាណ ៥៣.២% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣.៥% នៅ​ឆ្នាំ​២០១៤ និង​រំពឹងថា​នឹង​ថយចុះ​នៅសល់​ត្រឹមតែ ១០%​នាពេល​បច្ចុប្បន្ននេះ​។ កត្តា​ទាំងនេះ បានធ្វើ​ឲ្យ​កម្ពុជា​កាន់​មាន​មហិច្ឆតា​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​កា្ល​យ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទាំងអស់នេះ បានមក​ដោយសារតែ​ក​ម្ពុ​ជាមាន​សុខសន្តិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍ ៥​ចំណុច​សំខាន់ៗ​ចូលរួម​នៅក្នុង​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិកៈ​
១) ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​តួនាទី​របស់​អង្គការសហប្រជាជាតិ តួនាទី​អាស៊ាន តួនាទី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាពិសេស គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ​ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​បានដាក់​ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​

២) ត្រូវ​រួមគ្នា​លើកកម្ពស់​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដូច​បានចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោលការណ៍​របស់​អង្គការ​សហ​ប្រជា​តិ ជាពិសេស មិន​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ឬ​បង្កើត​សកម្មភាព​ខុសច្បាប់​ផ្សេងៗ ដែល​បង្ក​អស្ថេរភាព ឬ​ភាពវឹកវរ​ក្នុង​តំបន់ និង​ពិភពលោក​។​
៣) ត្រូវ​រួមគ្នា​ដោះស្រាយ​ជំលោះ​ដែល​កើតឡើង​តាមរយៈ​ការចរចារ ដោយ​សន្តិវិធី ឈរ​លើក​គោ​ការណ៍​ច្បាប់​អន្តរជាតិ ឬ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ដែល​ធ្វើ​ឲ្យ​ភាគី​ជំលោះ​ទាំងសង្ខាង​ទទួលយកបាន​ដោយ​សុខសន្តិភាព​។​

៤) ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​អំពើរ​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​វត្ថុ​បុរាណ បទល្មើស​បច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លង​គ្រប់​ប្រភេទ ការជួញដូរ​ស្ត្រី និង​កុមារ​។​

៥) ត្រូវ​រួមគ្នា​លើកតម្កើង​វប្បធម៌ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ រវាង​ប្រទេស​នៅក្នុង​តំបន់ ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិត​ស្និ​ទ្ឋ​ជាមួយ​បណ្តា​ប្រទេស​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​នៅក្នុង​តំបន់ និង​ពិភពលោក​ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​a hun asia1 

​