» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2661 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084187 នាក់

អ្នកស្រុក​កោះសូទិន​សាទរ ចំពោះ​អាជ្ញាធរខេត្ត​កំពង់ចាម​ដែល សម្រេច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេតូច


​កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះសូទិន ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ពាមប្រធ្នោះ​ដោយសា​លោក​បានសម្រេច​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេតូច នៅ​ចំណុច​មុខ​វត្ត​ពាមប្រធ្នោះ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដើម្បី​សម្រួលការ​ធ្វើដំណើរ​ឆ្លង​ទៅមក​របស់​ប្រជាពលរដ្ឋ​។​a chanda 

​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញពី​ទីតាំង​ដែល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​ចាក់ដី​លុប​ដើម្បី​ធ្វើ​ផ្លូវ​ឆ្លងកាត់​ពីក្រោយ​ម្ខាង​ទៅ​ត្រើយម្ខាង​នៃ​ទន្លេតូច​នោះ​ចេញ​វិញ​ឱ្យបាន​ដូច​ស្ថានភាព​ដើម​។​
​លោក​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​សម្រេច​សាងសង់​ស្ពានបេតុង​មួយ​ខ្សែ​ប្រវែង​ពី ៩០​ទៅ​១០០​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ និង​ជាការ​បញ្ចប់​ជម្លោះ​ដណ្តើម​ទឹក​គ្នា ក៏ដូចជា​ការសម្រួល ដល់​រំហូរ​ទឹក​ឱ្យ​ហូរ​មាន​លក្ខណៈ​ជា​ប្រក្រតី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម ពិសេស​នៅ​ស្រុក​ពារាំង និង​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ដែលមាន​ប្រភព​ចេញពី​ទន្លេមេគង្គ​កាត់​តាម​ទន្លេតូច ក្នុងស្រុក​កោះសូទិន​នេះ​។​​លោក អ៊ុន ចាន់​ដា បាន​បញ្ជាក់ដែរថា ការសាងសង់​ស្ពានបេតុង​មួយ​ខ្សែ​ដែលមាន​ប្រវែង​៩០​ទៅ​១០០​ម៉ែត្រ​ឆ្លងកាត់​ទន្លេតូច​នេះ អាជ្ញាធរខេត្ត​កំពុង​ជំរុញ​នីតិវិធី ដើម្បីឱ្យ​មានការ​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ឱ្យបាន​ឆាប់ នៅក្នុង​ឆ្នាំ​២០២៣​នេះ​តែម្តង​៕a chanda1 a chanda2 

​