» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 982 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095897 នាក់

លោក ឈួន រ៉ា​ប្រធាន​ប្រជា​ការពារ​ភូមិ ក្អេងក្អាង​តាំង​ខ្លួ​ង​ថ​ជា​ប្រធាន​សហគមន៍​ភួ​មិ​កោះ​តា​មូវ ប្លន់​តំណែង​តួនាទី​លោក ផល្លា បង្កចលាចល​នៅក្នុង​ភូមិ​!!


​កំពង់ឆ្នាំង​៖​តើ​ជា​ការពិត​ដែរឬទេ​?​ប្រភព មួយ​បាន​បង្ហើប​ឲ្យ អ្នកយកព័ត៌មាន​ដឹងថា លោក ឈួន រ៉ា កំពុងតែ​ក្អេងក្អាង​ថា​ខ្លួន​ជា​ប្រធាន​សហគមន៍​និង​បក្ខពួក​របស់គេ​កំពុងតែ​យក​តួនាទី​របស់លោក ផល្លា ជា​ប្រធាន​សហគមន៍​នេសាទ​ភូមិ​កោះ​តា​មូវ​ពិត​ទៅ​បង្កចលាចល​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ដែល​លើសពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​។a chhuon ra 


​លោក​ឈួន​រ៉ា​និង​បក្ខពួក​ដែល​គេ​ធ្លាប់​ស្គាល់​ជា​អ្នកតំណាង​ប្រជាពលរដ្ឋ​ក្នុង​ការតវ៉ា​រឿងរ៉ាវ​កន្លងមក​បាន​ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​ក្នុង​ការដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ 102 គ្រួសារ​រស់នៅ ភូមិ​កោះ​តា​ម៉ូ​វ ក្នុង​មួយ​គ្រួសារៗចំនួន 18 ម៉ឺន​រៀល​ ដោយ​យក​លេស ប្រាប់​ប្រជាជន​ថា៖​យកទៅ​ដោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​អ្នកស្រី ជា គឹម​ឡេង ។​

​ការប្រមូល​លុយ​លើក​ទីមួយ​បាន​15​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ និង​ប្រមូល​លើក​ទី​ពីរ បាន​3​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដោយ​ប្រាប់​ប្រជាជន​ថា យកទៅ​ធ្វើ​ប្លង់ដី​។ តែ​ជាក់ស្ដែង​រឿងក្តី​ក៏​មិនទាន់​ចប់ ប្លង់ដី​ក៏​មិនទាន់បាន តែ​លុយ​ប្រហែលជា​អស់រលីង​បាត់ទៅហើយ​មើលទៅ​។

ជុំវិញ​ភាពមិនប្រក្រតី​ខាងលើ​ត្រូវបាន​លោក យាន ស៊ីថា ដែលជា​បក្ខពួក​របស់​លោក ឈួន រ៉ា​បានផ្ដល់​ព័ត៌មាន​ដល់​កាសែត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា៖​ការប្រមូល​លុយ​នោះ​ពិត​ដែរឬទេ​លោក​យាន ស៊ីថា ឆ្លើយ​យ៉ាងខ្លី​ថា​អត់​ដឹងអី​ផង​?។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នេះ​តើ​លោក​ឈួន រ៉ា​យកទៅ​ធ្វើ​អ្វី អោយ​ច្បាស់លាស់? ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន​និង​កុំ​ឲ្យ​ប្រជាជន​ចាញ់បោក​ជន​ឆ្លៀតឱកាស​កេងចំណេញ​សំរាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​(​ត្រីងៀត​ឆ្លៀត​ពង​)​។

ចំពោះ​ការ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​ជា​ប្រធាន​សហគមន៍​នោះ​ត្រូវបាន លោក ផល្លា ជា​ប្រធាន​សហគមន៍​ពិត​ប្រាក​ដ​បាន​បង្ហាញថា៖ នេះ​ជាការ រំ​លោភមសិទ្ធ​គាត់​ហើយ។ បើ​ចង់​ក្លាយជា​ប្រធាន​សហគមន៍​ពេញ​សឹ​ទ្ធ​គួរ​បោះឆ្នោត​ទំលាក់​គាត់​ចោល​សិន​ទៅ ។​

ចំណែក​លោក​គៀ​ម គឹម​ហាក់ ជា​មេឃុំ​កំពង់ព្រះ​គគីរ​វិញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​ក្នុងនាម​គាត់​ជា​មេឃុំ​គឺ​គាត់​បានទទួល​ដឹង​ឮថា​ប្រធាន​សហគមន៍​គឺ​ឈ្មោះ ផល្លា រីឯ​លោក ឈួន​រ៉ា តួនាទី​ត្រឹម​អនុប្រធាន​តែប៉ុណ្ណោះ​មិន​ដូច​អ្វីដែល​លោក​ឈួន រ៉ា​គាត់​អះអាង​ប្រាប់​អ្នកព័ត៌មាន​ឡើយ​។

​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​គឺ​កើតហេតុ​ក្នុងអំឡុង​ពេលដែល​កំពុង​តែ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​អ្នកស្រី​ជា​គឹម​ឡេង​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តា​ម៉ូ​វ​ក្នុងពេល​ថ្មីៗ​នេះ​។​a chhuon ra1 a chhuon ra2 a chhuon ra3 a chhuon ra4 a chhuon ra5 a chhuon ra6 
​