» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 786 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095701 នាក់

ពិតជា​ខ្លាំង​មែន លោក ឃុន ចំណាន និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី​ហ៊ាន​សាងសង់​អគារ​ផ្ទះ​ល្វែងលើ​ចំណី​ដី​ផ្លូវ​សាធារណ​: យ៉ាង​ជ្រ​គ្រឹ​ង​អត់​ទើសក្បាល​មន្ត្រី​ណា​ម្នាក់​នោះទេ !?


​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​ចែករំលែក​ត​គ្នា​ក្នុង​បណ្តាញ​សង្គម Facebook ស្តីពី​សំណង់​អគារ​ផ្ទះ​១​ល្វែង​២​ជាន់ មាន​ទីតាំង ស្ថិតនៅតាម​ចិញ្ចើម​ផ្លូវលំ​ចូលទៅ​ឡឥដ្ឋ លេខ​ផ្ទះ ១២ ក្រុមទី​២៩ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នាពេល​ថ្មីៗ​កន្លងទៅ​ប៉ុន្មាន​ថ្ងៃ មុននេះ ។a homa

ឥលូវ​ត្រូវបាន​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី នៅ​មូលដ្ឋាន​នោះ​ផ្ទាល់ បាន​ទម្លាយ​ប្រាប់​អ្នកកាសែត​អោយ ដឹងថា​៖ សំណង់​អគារ​ផ្ទះ​១​ល្វែង​២​ជាន់ នៅ​ទីតាំង​ខាងលើ ជា កម្មសិទ្ធិ​របស់​ឈ្មោះ ឃុន ចំណាន ដែល​ទំនង​ជាប់សាច់ ញាតិ​ឧកញ៉ា​ដ៏​ល្បីឈ្មោះ​ម្នាក់​ខាង​ជំនួញ​ដីធ្លី​នៅក្នុង​រា​ធានី ភ្នំពេញ និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី ដែលមាន​លិខិត​ផ្ទេរ សិទ្ធិ​គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី​លេខ ៣៧១ ប​ជ​ចុះ​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ​២០១៤ មាន​ទំហំ ៩៨ ម៉ែត្រក្រឡា ។

ប្រជាពលរដ្ឋ បាន​សម្តែង​មតិ​ជា​ចម្ងល់ និង​ចោទប្រកាន់​អាជ្ញាធរ និង មន្ត្រី ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ថា ជា​អ្នក​បើកដៃ ឬ ឃុបឃិត គ្នា​ជា​ប្រព័ន្ធ បិទ​ភ្នែក លា​បាតដៃ​ទទួលយក​$$​យ៉ាង​ក្រាស់ ក្រែល​ពី​ម្ចាស់ផ្ទះ​នេះ​ទើប​សំណង់​ខុសច្បាប់​នេះ​អាច​សាងសង់​បាន​យ៉ាង​រលូន​បែបនេះ ? ។ ជុំវិញ​ករណីនេះ ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បានទេ ព្រោះ​លេខ​ទូរស័ព្ទ របស់លោក​ជាច្រើន​ប្រព័ន្ធ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បានទេ ។

ឯ​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម និង លោក​ប្រធានការិយាល័យ​រៀបចំ​ដែនដី និង ភូមិបាល​ខណ្ឌ មានជ័យ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង​សុំ​ការបំភ្លឺ​បញ្ជាក់​នោះ ទេ ។ មហាជន និង ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ខ្លះ បាន នឹង​កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ សាលា​រាជធានី​ដែលមាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង សំណង់ ថា​: តើ​អស់​លោកធំ​ទាំង​២​រូប បានឃើញ និង ជ្រាប​ដែរ​ទេពី​ករណី ១ នេះ ឬក៏​អស់លោក បាន​សើម​មាត់ សើម ក ស្អិត ក្តៅ​បំពង់ ក និយាយ​លែងចេញ ដែរ ចំពោះ​សំណង់​អគារ​១​ល្វែង ២ ជាន់​នេះ ? ។ ចំពោះ ម្ចាស់ ផ្ទះ​ឈ្មោះ ឃុន ចំណាន និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី មិន អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ ទំនង ៕ ដោយ​: សុផល Tel : 086 911 920/012 953 824a homa1 a homa2 
​