» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 43 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094958 នាក់

សកម្មជន​បក្សប្រឆាំង​មិន​ទទួល​មក​មេធាវី​ដែល​គណៈមេធាវី​រៀបចំ​ឲ្យ​តុលា​ការលើក​ពេល​ទី​ពាក់កណ្តាល​ខែធ្នូ​វិញ​!

 


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​លើក​ពេល​បើកសវនាការ​លើ​សំណុំរឿង​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​លើ​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​ទៅ​ថ្ងៃទី​១៥​ធ្នូ​ឆ្នាំ​២០២០​វិញ ។ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា តុលាការ​សាលាដំបូង បាន​បើក​សវន​កា​រលើ​សំណុំរឿង​របស់ លោក​សម រង្ស៊ី និង​មន្ត្រី​បក្សប្រឆាំង ៨​រូប​ទៀត ពាក់ព័ន្ធ​នឹង​បទ «​ឧបឃាត​» ឬ «​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ម្តងមកហើយ ប៉ុន្តែ​មេធាវី​ជនជាប់ចោទ​បានស្នើ​សុំ​ពន្យា​ពេល ក្រោម​ហេតុផល​ថា ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​សំណុំ​រឿងនេះ ទើប​តុលាការ​សម្រេច​លើក​ពេល​សវនាការ មក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​វិញ​។​a cnrp come1 

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឌុ​ច សុខ​សារិន ​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នឹងធ្វើ​របាយការណ៍​ទៅ​គណៈមេធាវី​អំពី​អវត្តមាន​របស់​មេធាវី សំ សុខ​គង់​»​។​
​ក្រុម​មេដឹកនាំ និង​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប ដែល​រង​ការ​ចោទ​ពីបទ «​ឧបឃាត​»​នោះ រួមមាន លោក សម រ​ង្ស៉ី​, លោក អេង ឆៃអ៊ាង​, អ្នកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, អ្នកស្រី ជូ​ឡុង សួ​មួ​រ៉ា និង​លោក នុត រំដួល​។​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​មេដឹកនាំ និង​មន្ត្រី​អតីត​បក្សប្រឆាំង មានប្រសាសន៍ថា លោក​មិន​បានទទួល​ដីកា​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​ទេ​។​លោក​សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ក្រុម​មេធាវី​របស់​គណៈមេធាវី​កម្ពុជា​គួរតែ​ដកខ្លួន​ចេញពី​សំណុំ​រឿងនេះ ព្រោះ​កូនក្តី​បាន​បដិសេធ​មិន​ទទួលយក​ទៅហើយ​។

លោក​បន្តថា បើសិន​ពួកគេ នៅតែ​បន្ត​ចូលរួម​ការពារ​ក្តី​ទាំង​ដែល​កូនក្តី​មិនបាន​ពឹងពាក់​នោះ គឺ​នឹង​នាំ​សវនាការ​ប្រព្រឹត្ត​ទៅដោយ​មិន​ត្រឹមត្រូវ និង​មិនអាច​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​។ យ៉ាងណាក៏ដោយ លោក​មេធាវី​សំ សុ​គង់ បាន​គូសបញ្ជាក់ថា បើសិន​ពួកគេ​នៅ​ចូលរួម​នៅក្នុង​សវនាការ​នោះ គឺ​រូបលោក​នឹង​ស្នើ​ទៅកាន់​តុលាការ​ដោយផ្ទាល់​ឱ្យ​ពួកគេ​ដកខ្លួន​ចេញ​តាម​ការចង់បាន​របស់​កូនក្តី​របស់លោក​។​​នៅក្នុង​លិខិត​បដិសេធ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ក្រុមមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជាអាទិ៍ លោកស្រី​ជូ​ឡុង សូ​មូរ៉ា លោកស្រី​មួរ សុខ​ហូរ លោក​អេង ឆៃអ៊ាង និង​លោក​ហូរ វណ្ណ ជាដើម បាន​បដិសេធ​មិន​ទទួលយក​ក្រុម​មេធាវី​ដែល​ចាត់តាំង​មក​ចូលរួម​ការពារ​ក្តី​ដល់​ពួកគេ​ពី​សំណាក់​គណៈមេធាវី​កម្ពុជា​នោះទេ​។ បើតាម​ពួកគេ គឺ​ពួកគេ​មាន​សិទ្ធិ និង​មានលទ្ធភាព​ក្នុងការ​ពឹងពាក់​មេធាវី​ដោយ​ខ្លួនឯងបាន ដើម្បី​ការពារ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​ពួកគេ​។

​គណៈមេធាវី​កម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​បានសម្រេច​ផ្តល់​មេធាវី​ចំនួន​៦​រូប ដើម្បី​ចូលរួម​ការពារ​ក្តី​ដល់​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​សវនាការ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​។ គណៈមេធាវី​កម្ពុជា​បាន​អះអាងថា ការផ្តល់​មេធាវី​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក៏ប៉ុន្តែ ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​មិន​ពេញ​ចិត្តនឹង​ការចាត់ចែង​នេះឡើយ​។ ពួកគេ​បាន​គូសបញ្ជាក់ថា ការយឺតយ៉ាវ​រក​មេធា​វី​ការពារ​ក្តី​របស់​ពួកគេ គឺ​បណ្តាលមកពី​តុលាការ​មិនបាន​កោះហៅ​ពួកគេ​តាម​ពេលវេលា​ដែល​បានកំណត់​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ហើយ​ថា ពួកគេ​មិនបាន​ដឹង​ពីបទ​ចោទ​មកលើ​ខ្លួន​ថែមទៀត​។​

​លោក​សំ​សុ​គង់​ថា​៖ «​ខ្ញុំ​បានដាក់​អ​សយ​ដ្ឋា​ន​[​ថ្មី​]​របស់​កូនក្តី​កាលពី​សប្តាហ៍​មុន​។ ដូច្នេះ​ខ្ញុំ​គិតថា ថ្ងៃនេះ​មិនចាំបាច់​នោះទេ​»​។​​លោក​បន្ថែមថា តាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ​តម្រូវឱ្យ​ប​ញ្ចូ​ន​ដីកា​ទៅ​អ​យស​ដ្ឋា​ន​ចុងក្រោយ​របស់​ជនជាប់ចោទ ប៉ុន្តែ​ថា តុលាការ​បែរ​ជាប​ញ្ចូ​ន​ដីកា​ទៅ​អតីត​ទីស្នាក់ការ​គណបក្ស​ដែល​គ្មាន​មនុស្ស និង​ត្រូវបាន​ហាមឃាត់​ដោយ​តុលាការ​នោះ​។​ អំឡុងពេល​សវនាការ​រយៈ​ជាង ៣៥​នាទី លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង បាន​លើកឡើងថា ការដាក់​លិខិត​ដោយ​បញ្ចូល​អ​សយ​ដ្ឋា​ន​ថ្មី​របស់​កូនក្តី​មេធាវី សំ សុ​គង់ គឺ​មិនអាច​ទទួលយកបាន​។​

​លោក​ថា នេះ​គ្រាន់តែ​ជា​ចេតនា​ចង់​គេចវេស​ពីស​វន​ការ ហើយ​ថា តុលាការ​បាន​បំពេញ​ទៅតាម​នីតិវិធី​ត្រឹមត្រូវ និង​បានកំណត់​យក​អ​សយ​ដ្ឋា​ន​ចុងក្រោយ​របស់​ជនជាប់ចោទ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ តាំងពី​ដំណាក់កាល​ស៊ើបអង្កេត ដំណាក់កាល​អយ្យការ និង​ដំណាក់កាល​ចៅក្រម​ស៊ើប​។​
​លោក​ព្រះរាជអាជ្ញារង បាន​បន្ថែមថា ជនជាប់ចោទ ក៏​មិនបាន​ប្រកាស​ពី​អ​សយ​ដ្ឋា​ន​របស់ខ្លួន​នៅ​ទីតាំង​ណា​ផ្សេង​ដែរ ដូច្នេះ​តុលាការ​កំណត់​យក​អ​សយ​ដ្ឋា​ន​ក្នុង​រាជធានី​ភ្នំពេញ ជា​អ​សយ​ដ្ឋា​ន​ចុងក្រោយ​របស់​ជនជាប់ចោទ​។​​លោក សេង ហៀ​ង ថ្លែងថា​៖ «​ខ្ញុំ​សុំ​ទាត់ចោល [ លិខិត ] វា​បង្ហាញ​ពី​ចេតនា​ទុច្ចរិត​»​។​

​លោក សួង ចាន់ថន មេធាវី​រាជរដ្ឋាភិបាល បាន​គាំទ្រ​ការលើកឡើង​របស់លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង ដោយ​លោក​អះអាងថា តុលាការ​បាន​បំពេញ​តាម​និតិ​វិធី​គ្រប់​ដំណាក់​កាលដែល​មានន័យ​ថា អ​សយ​ដ្ឋា​ន​ចុងក្រោយ​របស់​ជនជាប់ចោទ​ស្ថិតនៅ​រាជធានី​ភ្នំពេញ ហើយ​ការ​ភៀសខ្លួន​ទៅ​បរទេស​ជា​រឿង​របស់​ជនជាប់ចោទ​។​​លោក​ថា​៖ «​យើង​ស្វាគមន៍​ការចូលរួម​របស់គាត់ យើង​អត់​បិទ​សិទ្ធិ​ទេ​”​។​

​ចំណែក លោក​មេធាវី កៅ សីហា ដែលជា​មេធាវី​ចាត់តាំង​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ក្តី​អតីត​មេដឹកនាំ​និង​មន្ត្រី​បក្សប្រឆាំង​ទាំង​៩​រូបនេះ ក៏បាន​ស្នើឱ្យ​តុលា​ការបន្ត​សវនាការ​ផងដែរ​។ លោក​រិះគន់​អវត្តមាន​របស់ លោក​មេធាវី សំ សុ​គង់ ថា នាំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង ក៏ដូចជា​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​មេធាវី​។​​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ម្នាក់ឯង​ក៏មាន​សមត្ថភាព​ការពារ​អ្នក​ទាំង​៩​នេះដែរ​»​។​
​ក្រៅពី​សំណុំ​រឿងនេះ មេដឹកនាំ​និង​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៩​រូបនេះ រួម​នឹង​សកម្មជន​គណបក្ស​នេះ​ជាច្រើនរូប​ទៀត ក៏ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង ចេញ​ដីកាកោះ​ឱ្យចូល​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ស្អែក​នេះ ដើម្បី​ចូលរួម​សវនាការ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ផងដែរ​។


​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ស្អែក តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាកា​សួរ​ឆ្លើយ​លើ​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​«​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ។ គិតដល់​ពេលនេះ គឺ​មន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង​ប្រមាណ​១៤០​នាក់​ហើយ​ត្រូវបាន​តុលាការ​ប្រកាស​កោះហៅ​ឱ្យ​ចូលមក​តុលាការ​។ ពួកគេ​ទាំងនេះ ខ្លះ​នៅក្រៅ​ប្រទេស និង​ខ្លះ​នៅតាម​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​៕a court ky 

​