» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 412 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095327 នាក់

បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​នឹង​កំពុង បើក​ដំណើរ​ការលេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ខេត្ត ឧ​ត្ត​រ​មាន ជ័យ តើ​លោក​ចៅហ្វាយ ខេត្ត​បើកដៃ​អោយ​ឬ​?

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយ ការណ៍​និង​បញ្ជូន​រូបភាព​តាម​តេ​ឡេ​ក្រាម​មកកាន់​ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ ឲ្យ​ដឹងថាៈ បច្ចុប្បន្ននេះ មាន​ទីតាំង​បន​ល្បែង​បើក​សង្វៀន​បញ្ជល់មាន់ និង​បាញ់ អាប៉ោង ថិ​ត​នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី ចូល​តាម​ផ្លូវលំ ( អង់​តែ​ន ០១១) ភូមិ​ត្រពាំង ប្រាសាទ ឃុំ​ត្រពាំង ប្រាសាទ ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន ជ័យ ក្នុង​មួយថ្ងៃៗ​មាន​អ្នក​លេងល្បែង​ជាច្រើន​រាប់សិប​នាក់ មក​ប្រមូល​ផ្តុំគ្នា​យ៉ាង​ពពាក់ពពូន លេង​ចាប់តាំងពី​ព្រឹក​ដល់​ល្ងាច ជា​រៀងរាល់ ថ្ងៃ​ឡើង​ដុះ​ស្លែ ។a game udor3

ប្រភព បាន​បន្តថា​: ការ​បញ្ជល់ មាន់​មួយគូៗ គេ​ចាក់​ភ្នាល់​ដាក់​លុយ រាប់សិប​ម៉ឺន​រៀល ដល់​រាប់លាន​រៀល និង​មាន​អ្នក​ចាក់​លុយ​ខាងក្រៅ​យ៉ាង​ប្រ​សេក​ប្រសាច​ថែម ទៀត ស្រែក​ហ៊ោរ កញ្ជ្រៀវ​កងរំពង ។ តាម ការបញ្ជាក់​ពី អ្នក​ធ្លាប់ ចូលទៅ​លេងល្បែង ស៊ីសង​នៅ​ទី​នោះបាន​ប្រាប់ថា ម្ចាស់​ទីតាំង មានឈ្មោះ ឡេង ហើយ បាន​អួត​ប្រាប់​ពួក​អ្នក លេងល្បែង​ថា ទីតាំង​របស់​គ្មាន​សមត្ថកិច្ច ថ្នាក់​ណា​ហ៊ាន​ចុះមក ចាប់​បង្ក្រាប​ទេ ព្រោះ គាត់​(​ឡេង​) បាន​បង់ លុយ $$$ ដល់​មន្ត្រី សមត្ថកិច្ច​គ្រប់លំដាប់ ថ្នាក់​អស់ហើយ​ក្នុង ខេត្ត ឧ​ត្ត​រ​មានជ័យ​នេះ ។

ដោយសារតែ គ្មាន​ការ ចុះបង្ក្រាប​ទីតាំង​បន ល្បែង​ខាងលើនេះ ទើប ពេលនេះ ប្រជាពលរដ្ឋ រាយការណ៍​េ​ជូន​អ្នកកា សែត​អោយជួយ​ផ្សព្វផ្សាយ ដើម្បីអោយ ដឹង​ដល់​ថ្នាក់ដឹកនាំ ខាងលើ ពិសេស​ដឹង​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​លោក មាន​វិធាន ការបង្ក្រាប ។ ប្រភព ព័ត៌មាន​បាន​បន្តថា​​ទាំង​អធិការដ្ឋាន​នគរបាល​ស្រុក ទាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បុគ្គល​ឈ្មោះ ឡេង ធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត ។

មកទល់ នឹង​ពេលនេះ គេ​ពុំ​ដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មាន ជ័យ បាន​សើម​មាត់ សើ​មក ពី​សំណែន របស់​ឈ្មោះ ឡេង មេ បន​ល្បែង​ដុះ​ស្លែ នេះដែរ​ឬក៏​អត់​ទេ ? ទើប ស្ងៀមស្ងាត់ ត្រជាក់ ល្ហឹម ពុំមាន​ចំណាត់ការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​ចំណុច​ទីតាំង​ខាងលើនេះ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោល នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩ ចំណុច ៕ ដោយ​: សុផល​។ Tel : 086 911 920a game udor a game udor1 a game udor2 

​