» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 404 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095319 នាក់

បែកធ្លាយ​រឿង​អភិបាលរង​ខេត្តពោធិ៍សាត់ លោក ខូ​យ រី​ដា ធ្វើ​ខ្នងបង្អែក​​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឧក​ញ្ញ៉ា តាំង អៀង កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ?


(​ពោធិសាត់​)៖ ថ្មីៗ​នេះ​យោង សេច​កី​រាយការណ៍ ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​រាយការណ៍​អោយដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ទាំង​២​នេះ ជៀស​មិន​ផុតពី​ការវិនាសហិនហោច​ជាក់​ជាមិនខាន ដរាបណា​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អោយ លោក ម៉ៅ ធនិន គ្រប់គ្រង​ជា​អភិបាលខេត្ត​ពោធិ៍សាត់​ប​ន្ត​ទៀត​ដោយ បើកដៃ​អោយ​លោក​អភិបាលរង​ខេត្ត លោក ខូ​យ រី​ដា ជា​អ្នកកាង​បទល្មើស ជា​អ្នករក​ចំណូល​អោយ​លោក​អភិបាលខេត្ត ដូច​បច្ចុប្បន្ន​។​a posat 

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា សព្វថ្ងៃនេះ ក្នុង​ខេត្តពោធិសាត់ បទល្មើស​គ្រប់បែបយ៉ាង​កើតឡើង​ឥតឈប់ឈរ ដោយសារ​លោក ខូ​យ រី​ដា ជា​ខ្នងបង្អែក​គ្រប់បែបយ៉ាង ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់​គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល​នោះ ឬក៏​បង្ក្រាប​អាតូច​ទុក​អា​ធំ​ឲ្យ​រស់​ចិញ្ចឹម​ឆ្នាំងបាយ​របស់ខ្លួន​និង​បក្ខពួក​។

​តាម​សេចក្តីរាយការណ៍​ថ្មីៗ​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃនេះ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះទៅ​បង្ក្រាប​ទីតាំង​ស្តុ​ឈើ​និង​​រថយន្ត ដឹកឈើ ចំនួន​០២​គ្រឿង ប្រមូល​ឈើ​បាន ជាច្រើន​កំណាត់​និង​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ ដោយ​ចោទប្រកាន់ថា​ដឹកឈើ​គ្មាន ការអនុញាត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក ភ្នំក្រវាញ ហើយ​យកទៅ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​ក្រោយពី​ឲ្យ​ឈើ​ចេញទៅ​បាត់​ទើប​ដោះលែង​មនុស្ស​០៤​នាក់​ដែលជា​កម្មករ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​មេការ​ឈ្មោះ លីម ត្រូវជា​កូន​របស់​ឧកញ៉ា លាង ចាន់​មុនី ដែល​ទំនងជា​ពុំ​សូវ​មាន​ឥទ្ធិពល​ខ្លាំង​ដូច​មេ​ឈ្មួញ​ធំ តាំង អៀង ដែល​ល្បី​ថា​បាន​ទិញ​ព្រៃឈើ​ផ្តាច់​មុ ខ​នៅក្នុង​តំបន់​ទាំងអស់នោះ​ដែល​ពាក្យស្លោក​តែង​ពោលថា ភ្នំ​មួយ​មិនអាច​មាន​ខ្លា​ពីរ ដែល​ត្រូវបាន​គេ​មើលឃើញថា ពាល​ស៊ី​ពាល​វា​បែបនេះ​ផងដែរ​?​។

ចំណែកឯ​មេ​ឈ្មួញ​តាំង អៀង វិញ​ដែល​កំពុង​យក​ច្បាប់​ពី​ក្រហែង​មេឃ​មក​គម្រាម​ហា​ជន​និង​សមត្ថកិច្ច​ដោយ​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS) របស់លោក​ឧក​ញ្ញ៉ា ទ្រី ភាព ធ្វើជា​ដើមទុន​រក ស៊ី​ឈើ​យ៉ាង​ពេញទំហឹង​នៅក្នុង​ទឹកដី​ខេត្តពោធិសាត់​ទាំងមូល​ដែល​អាជ្ញា​ប័ន​ឧ​ញ្ញា​ទ្រី​ភាព​បាន​អស់​សុពលភាព​តាំងពី​ជាង​១០​ឆ្នាំមុន​មក​ម្លេះ​។ បញ្ហា​នេះ​ត្រូវបាន​មហាជន​អ្នកស្រុក​មើលឃើញថា លោក​ម៉ៅ ធ​និ​ន្ត​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជុំនាញ​យក​អាជ្ញាប័ណ្ណ​ឧក​ញ្ញ៉ា​ទ្រី​ភាព​ក្លែងខ្លាយ​មក​ធ្វើជា​ខែល ចំណែក​សមត្ថកិច្ច​ជំនាញ ចាប់ បានតែ​អ្នករកស៊ី​តូចតាច​ប៉ុណ្ណោះ ដើម្បី​ធ្វើ​របាយការណ៍​អោយ​ថ្នាក់លើ​យក​ស្នាដៃ ពោលគឺ​ពួកគេ​ទុក​ឲ្យ​មេ​ឈ្មួញ​ឈើ​ធំ តាំង អៀង សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ដែលជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាងសំខាន់​របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងអស់​ក្នុង​ខេត្ត​ពិសេស​លោក​អភិបាលខេត្ត​ពោធិ៍​សាត់ តែម្ដង​។​

​ប្រភព​ច្បាស់​ការណ៍​នេះ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ទុច្ចរិត តាំង អៀង កំពុង​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែល​អាចធ្វើ​ឲ្យ​ប្រឈម​នឹង​សេចក្ដី​វិនាស​ហិនហោច​ជា​បន្តបន្ទាប់​ជៀស​មិន​ផុត​ឡើយ​។ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ចាត់វិធានការ​បង្ក្រាប​ព្រោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។ ប្រភព​បែកធ្លាយ​ពី​មន្ត្រី​និយាយថា មេ​ឈ្មួញ តាំ ង អៀង អាច​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​យ៉ាង​រលូន​បែបនេះ គឺមាន​ការ​ឃុ​ប​ឃឹ​ត​បើកដៃ​ពី​សំណាក់ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ផង ដែរ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំងអស់​ទើប​មេ​ឈ្មួញ តាំង អៀង យក​អឹម​ឌី​អេស​មក​កម្រាម​ហា​ជន​និង​សមត្ថកិច្ច​ប៉ុណ្ណោះ​។

​គួរកត់សំគាល់​ថា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍​សា​សាត់ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋ​ម ន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កំពុង​អង្គុយ​បក់ផ្សែង​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​តាំង អៀង​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត​លើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ក្រោម​ក្រសែភ្នែក​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​កំពុងមាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយសារ​មេ​ឈ្មួញ តាំង អៀង បាន​យកឈ្មោះ​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS)​របស់លោក​ឧកញ៉ា ទ្រី ភាព មកប្រើប្រាស​បិទបាំង ក្នុងការ​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​សប្បាយ​រីកថ្លើម​នឹង​ការ​កើប​លុយ​ធ្វើ​ឲ្យ​ព្រៃឈើ​កាន់តែ​រង​ការវិនាស​ជា​បន្តបន្ទាប់​។

​ប្រភព​បន្ត​ឲ្យ​ដឹងថា មេ​ឈ្មួញ​ទុច្ចរិត តាំង អៀង កំពុង​ជាន់ពន្លិច​កិត្តិយស​ឧកញ៉ា ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS)​ដែល​បានបញ្ចប់​ការរកស៊ី​ឈើ​យូរណាស់​មកហើយ ពេលនេះ​ទោះបីជា​លោក តាំង អៀង ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នេះ​ក៏ដោយ​គឺអាច​ប្រឈម​នឹង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈដែល​ACU​និង​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​ចុះ​ត្រួតពិនិត្យ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​សកម្មភាព​មេ​ឈ្មួញ តាំង អៀង ដែល​កំពុង​ធ្វើ​សកម្មភាព​កាបបំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ដោយសា​ការ​បើ​ដៃ​ពី​អាជ្ញាធរខេត្ត​និង​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដោយ​គ្មាន​ការអនុញាត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

ពាក់ព័ន្ធ​នឹង​ករណី​មេ​ឈ្មួញ​ទុច្ចរិត តាំង អៀង កំពុង​សម្រុក​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ដែល​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដូច​សម្ល​កំពឹស​ក្នុង​ខេត្តពោធិសាត់ អង្គភាព​យើងខ្ញុំ​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ភាគី​ណាមួយ​បានទេ ទោះជា​យ៉ាងណាក្តី​អង្គភាព​យើង​នឹង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​អាជ្ញា​ខេត្ត និង​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​៕a posat1 a posat2 a posat3 a posat4 
​