» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 767 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095682 នាក់

ល្បែងស៊ីសង​បញ្ជល់មាន់​និង​អាប៉ោង​បៀរ​ជ្រក​ក្រោម​ឈ្មោះ​ប្អូនប្រុស​ឧកញ៉ា​កុក អាន ធ្វើ​ឲ្យ​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​!


​បន្ទាយមានជ័យ​÷​បន្ទាប់ពី​ប្រទេសជាតិ​បើក​ឡើងវិញ​ពី​កូ​វីត​តាម​បណ្តា​ខេត្ត​នានា​គេ​បានឃើញ​មាន​សម​ត្ត​កិច្ច​ខ្លះ​ត្រូវ​គ្នា​ជាមួយ​មេបន​បើក​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​រកលុយ​ដាក់​ហោប៉ៅ​!​។​ជាក់ស្តែង វង់ល្បែង​ស៊ីសង​មួយកន្លែង​ត្រូវបាន​ឈ្មួញបង្កើតឡើង​ឲ្យខ្មែរចូលលេងជ្រក​ក្រោមឈ្មោះ​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​រី​សត របស់លោក ឧកញ៉ា​កុក អានសមាជិកព្រឹទ្ធសភា ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​a game pet 

​វង់​បន​ល្បែង​ស៊ីសង​ជល់​មាន់​ខាងលើ ត្រូវបាន​ប្រភព​ទម្លាយ​ថា​ពីមុន​ពួកគេ​បើក​លេង​យ៉ាង​សប្បាយ​ក្នុង​ដីចំការ​របស់លោក អភិបាលរង​ខេត្តបន្ទាយមានជ័យ គឺ លោក​ង៉ោ​ម៉េង​ជ្រួ​ន​។ ក្រោយ​ដោយសារ​មានការ​ចុះផ្សាយ របស់​សារព័ត៌មាន​ក្នុងស្រុក​ធើ្វ​ឲ្យ​អ្នកញៀន​ល្បែង​បាន​បិទ​ដំណើរការ​មួយ​សំកាំង​ដំរី ឈប់​លេង​ភ្នាល់​ក្នុង​ដី ចំការ​របស់លោក​ង៉ោ​ម៉េង​ជ្រូក​នោះ​ទៅ ។​តែ​ពួកគេ​បានមក​ប្រជុំគ្នា​លេង​ភ្នាល់​ក្នុង​បរិវេណ​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​រី​សត​វិញ​ម្តង ។​

​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ប៉ូរា មានមុខ​ការ​ជា​អភិបាល​វង់​បន​ល្បែង​សង្វៀន​ជល់​មាន់ បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​០៥​ខែកុម្ភ​ឆ្នាំ ២០២២ ថា​÷ សង្វៀន​បញ្ជល់មាន់​ខាង​លើ​គឺ ឈ្មោះ កុក មីន ជា​អ្នកទទួលខុសត្រូវ បើក​ឲ្យ​គេ​លេង​ភ្នាល់​លុយ ចំណែក​លោក គ្រាន់តែ​កូនចៅ​គេ​ជួល​មក​ឲ្យ​ធើ្វ​កិច្ចការ​មួយចំនួន​តែប៉ុណ្ណោះ ។​​ពេល​សួរថា​សង្វៀនមាន់​និង​បន​ល្បែង​ស៊ីសង​អាប៉ោង​បៀរ ពាលា​អាវាសែ​ទាំងនោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឲ្យខ្មែរចូលលេងដែរ​ទេ ? បុរស​ដដែល រូបនោះ​ថា​មិនដឹង​ទេ​! ។​

​បែបណា​ម្ចាស់​សង្វៀន ឈ្មោះ កុក មីន ប្រភពពី​អ្នកលេង​ល្បែង​ភ្នាល់មាន់ និង​ចាក់​អាប៉ោង​បាន​ឲ្យ​ដឹងថា​លោក កុក មីន​ជា ប្អូនប្រុស​លោក​ឧកញ៉ា កុក អាន​នោះ​មិនដែល​ឃើញ​លេចមុខ​ក្នុង​សង្វៀនមាន់​ម្តង​ទេ ។​​បុរស​ដដែល​បាន​បន្តទៀតថា សង្វៀ​មាន់​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោ​ន​រី​សត​នោះ លេង​ធំៗ​ណាស់ រាប់​មុ​ឺ​ន​ដុល្លារ​ឯណោះ​។ ចំណែក​លោក​ហ៊ាន​លេង​ត្រឹមតែ ខ្ទង់ពាន់​ដុល្លារ​ទេ បើ​ចាញ់​ក៏​មិន​ច្រើន​ដែរ ២​ទៅ​៣​ពាន់​ដុល្លារ​ប្ន៉​ណឹ​ង​។ ចំណែក​អ្នកផ្សេង​ឯទៀតៗ​គឺ​លុយ​ធំៗ​ណាស់ ។​

ពាក់​ព​ន្ធ័​និង​បន​ល្បែង​នេះ​ស្ត្រី​ម្នាក់ ឈ្មោះ វណ្ណ ដា បាន​ឲ្យ​ដឹងថា​÷ ចាប់តាំងពី​មាន​វង់ល្បែង សុ​ី​សង​អាប៉ោង​បៀរ​និង​មាន់​ជល់​នៅក្នុង បរិវេណ​កាស៊ីណូ កាលណា​មក​អំពើចោរកម្ម​ក៏បាន​កើតឡើង​ដែរ ជាក់ស្តែង​ធ្វើឱ្យ​ម៉ូតូ​របស់គាត់​ម៉ាក​ហ្សូ​មឺ​មួយគ្រឿង ត្រូវ​ចោរលួច​យកទៅ​បាត់​កាលពី​យប់​ថ្ងៃទី​០៣​ខែកុម្ភ​ឆ្នាំ ២០២២ ។ ស្ត្រី​ដដែល​ថា អំពើចោរកម្ម ដែល​កើតមាន​ច្រើន​ក្នុង​ក្រុង​ប៉ោយប៉ែត​គឺ​ផ្តើមចេញពី ល្បែងស៊ីសង​ខុសច្បាប់​កើតមាន​ច្រើន​ហើយ សមត្ថកិច្ច មិន​ចេញ​បង្ក្រាប​នោះទេ ដូច្នេះ​ទើប​ពួកគាត់​រស់នៅ​សព្វថ្ងៃ ភ័យព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ជាខ្លាំង ព្រោះ​កន្លែង​ណា​ក៏​ឮ​តែ​ចោរលួច​និង​ចោរឆក់​ដែរ ។​
​

លោក កុក មីន ដែល​រង​ការ​ចោទថា​÷​ជា​ម្ចាស់​សង្វៀនមាន់​ជល់​មាន​ខ្នងបង្អែក​ដ៏​ធំ​នោះ​នៅ ថ្ងៃទី​០៥​ខែកុម្ភ​ឆ្នាំ​២០២២​នេះ​សារព័ត៌មាន​យើង​មិនទាន់មាន​ប្រភព​ដើម្បី​សុំ​ឲ្យ​លោក​បកស្រាយ​បាន​យ៉ាងណា​នៅឡើយ​ទេ ជុំវិញ​សង្វៀន​បញ្ជល់មាន់​បើក​ឲ្យ​ខ្មែរ​ចូល​លេង​យ៉ាង​ចំហរ​បែបនេះ ។​​ចំណែក លោក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​០៥​ខែកុម្ភ​ឆ្នាំ​២០២២ នេះ​អង្គភាព​សារព័ត៌មាន​យើង​ក៏​មិនទាន់​អាច​សុំអោយ​លោក ធ្វើការ​អធិប្បាយ​បាន​យ៉ាងណា​នៅឡើយ​ដែរ ជុំវិញ​ពលរដ្ឋ​ចោទសួរ​លោក​ថា ជា​អធិការ​មុខខ្លាញ់​មិន​ចេញ​បង្ក្រាប​បន​ល្បែង​យក​ស្នាដៃ បែ​ជា​អនុញ្ញាត ឲ្យ​មាន​បន​ល្បែងស៊ីសង​គ្រប់​ច្រកល្ហក ក្នុង​របប​លោក​គ្រង​តំណែង​ទៅវិញ​ហើយ អំពើចោរកម្ម​បាន​ក៏​កើត​ច្រើនជាង​ពេលណាៗ​ទាំងអស់​។​តើ​សកម្មភាព​ចឹ​ង​លោក​ជា​អ្នក បង្កើត​ឬ​មកពី​សមត្ថភាព​របស់​លោក​មិន​ដល់ ? ។​a game pet1 a game pet2 

​