» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1687 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195537 នាក់

សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមប;ក​ដំណើរ​ការឡ;ងវិញហើយ ជ្រកក្នុងកាស៊ីណូ​ ៦៧ស្រុកចន្ទ្រា ខេត្តស្វាយរៀង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាម ចូល​លេង​ខុសច្បាប់

 

ស្វាយរៀង ៖ មួយរយៈចុងក្រោយនេះកាសុីណូ៦៧ត្រូវបានបិទបណ្ដោះអាសន្ន ។តែឥឡូវមានសារព័ត៌មានក្នុងស្រុកយេីង បានបញ្ជាក់ឲ្យដឹងថាកាសុីណូ ៦៧ចាប់ផ្តើមដំណើរការយ៉ាងរលូនវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និង សមត្ថកិច្ចស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត់សង្សយ័ដើមមាត់។a kok casino2  

ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​តាមខ្សែបន្ទាត់​ព្រំដែន ក្នុង​ភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងបាន​បញ្ជាក់​ឲ្យដឹងថា អ្នក​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មាន់​ខ្នាច​ធំ​ និង​ ល្បែង​ផ្សេងៗ​ ជាច្រើន​ប្រភេទ​ទៀត ប្រហែលជា​មាន​ខ្នងបង្អែក រឹងមាំ​នៅ​ពីក្រោយ ទើប​លោក អធិការដ្ឋាន​នគរបាលស្រុកចន្ទ្រា មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​ភូមិ​សំរោង រិះគន់​ចំៗ​ ទៅ​លើ​អាជ្ញាធរ​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​នគរបាល​ច្រក​តំបន់​ព្រំដែន​សំរោងជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់​កាស៊ីណូ ហ៊ាន​គ្រៀង​គរ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​មក​លេង​ល្បែង​បញ្ជាល់មាន់​ ចាក់ភ្នាល់​លេង​ស៊ីសងខុស​ច្បាប់ តាម​អំពើ​ចិត្ត​។​

​ទោះបី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ចូលរួម​ទប់ស្កាត់​នៅ​ពេល​កន្លងមក ឲ្យ​បិទ​ល្បែងភ្នាល់​ស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់ កា​សុីណូ ៦៧នៅបេីកឲ្យ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង ល្បែង​បញ្ជាល់មាន់​ ភ្នាល់ដាក់​លុយ​រាប់សិប​លាន​ដុង ក្នុង​១​គូរៗ ។

ដោយឡែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក្នុងខេត្តស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ នោះទេ​។​

​ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ស្រុកចន្ទ្រាខេត្តស្វាយរៀង អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ ចំពោះ ម្ចាស់​កាស៊ីណូ ៦៧និង​បក្ខពួក​អ្នកញៀន​ល្បែង​បញ្ជាល់មាន់​ខ្នាយ​ដែក លក្ខណៈ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ជា​បន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់​ធ្នាប់ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕a kok casino a kok casino1