» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10421 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189591 នាក់

បុគ្គ​លឹក​វៀតណាម​៦០​នាក់​នៅ​កាស៊ីណូ​បាវិត​ម៉ុក​បាយ​រត់​ចែក​ជើង​គ្នា​?

​ស្វាយរៀង​៖​ជនជាតិ​វៀតណាម​ជាង​៦០​នាក់​បាន​ព្យាយាម​រត់គេច​ពី​កាស៊ីណូ​មួយ​ក្នុង​ក្រុង​បាវិត កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​ក្នុងពេល​មាន​សេចក្តីរាយការណ៍​ពី​ការចាប់ខ្លួន និង​ការ​ឆ្មក់​ចូល​បង្ក្រាប​ទាក់ទង​នឹង​កា​ងារ​ដោយ​បង្ខំ និង​ប្រតិបត្តិការ​ឆបោក​នៅក្នុង​ប្រទេស​កម្ពុ​ជា​។​a casino bavit 

​អធិការនគរបាល​ក្រុង​បាវិត លោក ឯម សុវណ្ណារិទ្ធ បាន​ប្រាប់ កាសែត ថា ជនជាតិ​វៀតណាម​ជាង​៦០​នាក់​បាន​រត់​ចេញពី​កាស៊ីណូ ម៉ុក​បាយ នៅ​ក្រុង​បាវិត កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​១០​នាក់​។​​លោក សុវណ្ណារិទ្ធ បាន​និយាយថា រហូតមកដល់​ពេលនេះ មនុស្ស​ប្រហែល​៤០​នាក់​ត្រូវបាន​នគរបាល​កម្ពុជា​សាកសួរ​។ តាម​ការសាកសួរ​បាន​ឱ្យដឹងថា​(​មូលហេតុ​) ក្រុមហ៊ុន​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ពួកគេ ហើយ​អ្នកខ្លះ​ព្រួយបារម្ភ​បន្ទាប់ពី​បានឮ​អំពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ការងារ​ខុសច្បាប់​នៅកាស៊ី​ណូ​។​លោក​ថា «​មាន​មនុស្ស​ពីរ​បីនាក់​ក្នុងចំណោម​ពួកគេ​បាន​ចែកចាយ​ព័ត៌មាន​មួយចំនួន​នៅក្នុង​ការជជែក​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​ថា​ក្រុមហ៊ុន​ក្ស័យធន ដូច្នេះ​ពួកគេ​ចាប់ផ្ដើម​ភ័យ​ស្លន់ស្លោ ហើយ​ចាប់ផ្តើម​ចាកចេញ ហើយ​អ្នក​ផ្សេងទៀត​ធ្វើតាម​»​។​​លោក​បន្ថែមថា បុគ្គលិក​ទទួលបាន​ប្រាក់ខែ​ចុងក្រោយ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក សុវណ្ណារិទ្ធ បាន​ថ្លែងថា បុគ្គលិក​ទាំងនោះ​មិនត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ឬ​ត្រូវបាន​បង្ខាំង​ឡើយ​។​វីដេអូ​អំពី​ការរត់​គេចខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ទទួលបាន​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VnExpress បង្ហាញ​ពី​មនុស្ស​មួយក្រុម​ដែល​កំពុង​រត់​កាត់​អគារ​ពណ៌​ទឹកក្រូច​មួយ ដោយមាន​មនុស្ស​ម្នាក់​ត្រូវបាន​សន្តិសុខ​ចាប់​និង​វាយ​។​​ម្នាក់​ក្នុងចំណោម​អ្នករត់​គេចខ្លួន បាន​ប្រាប់ VnExpress ថា​គាត់​ត្រូវបាន​គេ​ឆបោក​ឱ្យមក​ធ្វើការ​នៅក្នុង​កាស៊ីណូ​នៅ​កម្ពុជា​កាលពី​បី​ខែ​មុន ហើយ​គាត់​មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​ទៅ​ក្រៅ​ឡើយ​។​​ម្នាក់ទៀត​និយាយថា ពួកគេ​មាន​គម្រោង​រត់គេចខ្លួន ព្រោះ​ពួកគេ​បាន​ឮថា​នគរបាល​នឹង​មក​ពិនិត្យ​កាស៊ីណូ ហើយ​ពួកគេ​ខ្លាច​ថា​នឹងត្រូវ​បាន​គេ​លក់​។​

​បុគ្គលិក​ខ្លះ​ដែល​បានធ្វើ​ការឱ្យ​ក្រុមហ៊ុន​ចន្លោះ​ពី​៨​ទៅ​១៨​ខែ ត្រូវបាន​ឃាត់ខ្លួន​នៅ​ច្រកព្រំដែន ហើយ​មន្ត្រី​ច្រកព្រំដែន​រង់ចាំ​ការណែនាំ​ពី​ថ្នាក់លើ​។​​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ មាន​នាយក​៥​នាក់ មាន​ដើមកំណើត​មី​យ៉ាន់​ម៉ា​។ ពួកគេ​ទទួលបាន​សញ្ជាតិ​ខ្មែរ​។ អាសយដ្ឋាន​អ៊ី​ម៉ែ​ល និង​លេខ​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​ត្រូវ​គ្នា​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Wei Maly ដែល​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ថត​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​ក្មួយប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន តូ ផងដែរ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​កាស៊ី​ណូ​នេះ គឺ​លោក អ៊ូ វ៉ាង យួ​ង (U Wang Young) បាន​បរិច្ចាគ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ដល់​កាកបាទក្រហមកម្ពុជា ។ នេះ​បើ​យោងតាម​អត្ថបទ​ព័ត៌មាន​របស់​រដ្ឋាភិបាល​។​
​ទាក់ទង​និង​កាស៊ីណូ​នេះដែរ​នគរបាល​ឃុំ​បាន​ប្រាប់​កាសែត កាលពី​ខែកក្កដា ថា​បុរស​ជនជាតិ​ចិន​ម្នាក់​បានសម្លាប់​អ្នកស្នាក់នៅ​ក្នុង​កាស៊ីណូ​ម៉ុក​បាយ ដោយសារ​ជំពាក់​បំណុល​ខ្លួន​ជាង​៣ ០០០​ដុល្លារ​។​
​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំខេត្ត​ព្រះសីហនុ ឈ្មោះ វូ ង៉ុ​កលី (Vu Ngoc Ly) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន VnExpress ថា នាយកដ្ឋាន​របស់ខ្លួន​បានធ្វើការ​ជាមួយ​អាជ្ញាធរខេត្ត ក្នុងការ​ជួយសង្គ្រោះ​មនុស្ស​ប្រមាណ​៦០០​នាក់​ចាប់តាំងពី​ដើមឆ្នាំ​មក​។ គ្រួសារ​ជនជាតិ​វៀតណាម​ជាច្រើន និយាយថា ពួកគេ​រង​សម្ពាធ​ពី​ថៅកែ​ក្រុមហ៊ុន​ឆបោក​ឱ្យ​បង់ប្រាក់ ដើម្បី​ធានាថា​កូន​របស់​ពួកគេ​មិនត្រូវ​បានធ្វើ​ទារុណកម្ម ដោយពេល​ខ្ លះ​ពួកគេ​ត្រូវ​ខ្ចីប្រាក់​គេ​យកមក​បង់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន VnExpress​។​

​