» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11672 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107439 នាក់

ក្រៅពី​ផ្កាយ​៥​ទា​ហ៊ាន​មាន​ផ្កាយ​៤​តែ​ពីរ​នាក់​គត់​សល់​ម៉ាន​កាត់ចោល​ខាង​នគរបាល​ក៏​ចឹ​ង​ដែរ​?!

 

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ៥​ផុត​លេខ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានធ្វើការ​កំណែទម្រង់​ឋានន្តរ​ស​ក្កិ​នាយ​ទា​ហ៊ាន​ដោយ​តម្រូវ​ឲ្យ​មាន​ផ្កាយ ៤ មានតែ​ចំនួន ២ រូប​គត់ ។​អ្នក​ដែលមាន​វាសនា​នៅ​ពាក់​ផ្កាយ​៤​គឺ​ទី​១-​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​ទី​២-​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ។​  a hun wina 

យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន កាលពី​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១៩​ឲ្យ​ដឹងថា​៖ “​នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន​” បាន​ឲ្យ​ដឹងថា សម្តេច ហ៊ុន សែន បានកំណត់​ឲ្យ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ចំនួន​២​រូប​គត់​គឺ សម្តេច ទៀ បាញ់ និង លោក​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រៅពីនេះ​ទម្លាក់​ពី​ផ្កាយ​៤​មក​ត្រឹម​៣ ផ្កាយ​៣​មក​ត្រឹម​២ អគ្គនាយក​គឺ​នៅត្រឹម​៣ មេ​ភូមិភាគ​នៅត្រឹម​២ ដែល​សូម្បីតែ លោក​ហ៊ីង ប៊ុន​ហៀ​ង ផ្កាយ​៤ ក៏ត្រូវ​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣​ដែរ ។

“​សម្តេច​តេ​ជោ ហ៊ុនសែន ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ៤​នឹងមាន ២​រូប​គត់ សម្រាប់​កងទ័ព ក្របខណ្ឌ​ក្រសួងការពារជាតិ ។ ក្រៅពី​និង និង​សូម​ឲ្យ​ស្ម័គ្រចិត្ត​ទម្លាក់ ពី ៤ មក​ត្រឹម ៣ »២»១ ។​​អគ្គនាយក​គឺ​នៅត្រឹម ៣ មេភូមិ​ភាគ នៅត្រឹម​២” នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន បញ្ជាក់​បែបនេះ​។​

​ក្នុង​សេចក្តីណែនាំ​ផ្ទាល់មាត់​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​មហាផ្ទៃ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​បទបញ្ជា​កំណែទម្រង់​ស័ក្តិ និង​ទប់ស្កាត់​ការចុះហត្ថលេខា លើ​ការដំឡើង​ស័ក្តិ ផ្នែក​កងទ័ព និង​ផ្នែក​នគរបាល​។ នោះ​គឺ​ទៅ​ថ្ងៃ​ខាងមុខ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ នឹង​មានតែ ២​រូប​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ រីឯ​មេបញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស រួមទាំង​អគ្គនាយក នៅ​ក្រសួងការពារជាតិ ត្រឹមតែ​ផ្កាយ​៣​ប៉ុណ្ណោះ​។ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​មេបញ្ជាការ​ភូមិភាគ និង​មេកង​ពល នៅត្រឹម​ផ្កាយ ២​ប៉ុណ្ណោះ​។​

ក្រៅពី​រឿង​ទា​ហ៊ាន​សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់​ខាង​នគរបាល​ថា​៖​ខាង​នគរបាល ថា​មាន​កម្លាំង​តិច តែ​ថ្នាក់​ផ្កាយ​៤ ផ្កាយ​៣ ផ្កាយ​២ វា​ច្រើនពេក​។ ខ្ញុំ​ក៏បាន​បញ្ជូន​សារ​នេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង កុំ​ឲ្យ​មានការ​ដំឡើង​ស័ក្តិ​ច្រើនពេក ដើម្បី​ឲ្យ​មាន​សមធម៌ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជាទូទៅ​។ បើ​មិន​ដូច្នោះ​ទេ យើង​ចូលដល់​រាប់ពាន់ ដែល​វា​អាចជា​បញ្ហា​មួយ​”​។​a army pijey3 a army pijey a army khmer chief 

​