» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 390 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095305 នាក់

ខ្មែរបើកឲ្យរថយន្តវៀតណាមធុនយក្ស ឆ្លងដែនចូលមកដឹកទំនិញដល់ក្នុងដីខ្មែរសង្ស័យនាំចេញទំនិញគេចពន្ធ

 

ខេត្តស្វាយរៀង : នៅវេលាម៉ោង៤និ១០នាទីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចដើមស្នាយជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ប្រជាពលរដ្ឋបានឃើញឈ្មួញជនជាតិវៀតណាមបាន យករថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអងចំនួន០៣គ្រឿង ឆ្លងដែនពីប្រទេសវៀតណាម ចូលមកដឹកទំនិញនៅក្នុងដីខ្មែរ ផ្ទេរទំនិញនៅក្នុងដីខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកចូលទៅប្រទេសវៀតណាមតាមច្រករបៀងដើមស្នាយ ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយដែលគេសង្ស័យថាជាទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់។a car vn 

ប្រជាពលរដ្ឋបាន ប្រាប់អ្នកសារព័ត៌មានយើងថា នៅចំណុចគម្រោងដីឡូត៍អមតៈនេះ ឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃរង់ចាំ ឈ្មួញខ្មែរដឹកទំនិញមកដល់ ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។ ទំនិញទាំងនោះរួមមាន ស្ករ ស គ្រឿងអេឡិចត្រនិច បារីស៊ែត  ក្រណាត់គីប និងសំលៀកបំពាក់ សង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេដែលធ្វើឲ្យគេជឿថាបើគ្មានផលប្រយោជន៍ទេសមត្តកិច្ចណាឲ្យចូល ។

មហាជនបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច ថា បានបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំធ្ងន់ៗប្រភេទវ៉េអង ចំណុះចាប់ពី ៤០តោន ទៅ ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាននេះមិននិយាយពីការឃុបឃឹតគ្នានាំទំនិញញកេចពន្ធនោះទេ។លោក យ៉ន សុផល  ប្រធានវរៈការពារព្រំដែនលេខ៦០៩អាចទាក់ទងសុំការបកស្រាយ បានទេ ។ ចំណែកលោក ចាន់ ដារ៉ា ប្រធានការិយាល័យសាខាគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិក៏ អ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេ រហូតមកដល់ល្ងាចថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤នេះ។a car vn1 a car vn2 a car vn3