» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2943 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098710 នាក់

ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

 

ប្រទេសថៃ៖នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Abraham Lincoln បានមកដល់ប្រទេសថៃ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការចូលចតនៅកំពង់ផែជាលើកដំបូង ក្នុងរយៈពេល៩ខែ។a us pataya1 

ទីក្រុង Pattaya ត្រូវគេស្គាល់ថា មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមភ្ញៀវទេសចរបរទេស ជាពិសេសដោយសារឆ្នេរសមុទ្រ និងកន្លែងកម្សាន្តពេលរាត្រី ដែលជាយូរមកហើយត្រូវបានរិះគន់ពាក់ព័ន្ធនឹងទេសចរណ៍ផ្លូវភេទ។

អាជ្ញាធរក្រុងប៉ាតាយ៉ា បានកំណត់តំបន់មួយចំនួន រួមមាន Soi 6, Soi 6/1 និង Soi 7 ជាតំបន់ហាមឃាត់សម្រាប់កងទ័ពជើងទឹកអាមេរិក ក្នុងអំឡុងពេលដែលនាវាចម្បាំងដឹកយន្តហោះ USS Abraham Lincoln ដែលមានទាហ៊ាន៥ពាន់នាក់ចូលចតនៅខេត្តឈុនបុរី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្រៅពីតំបន់ដែលបានហាមឃាត់ខាងលើ កងទ័ពជើងទឹកអាមេរិកក៏ត្រូវបានហាមឃាត់មិនឱ្យចូលហាងកញ្ឆា ឱសថស្ថាន និងការចូលរួមក្នុងសកម្មភាពកម្សាន្តលើផ្ទៃទឹកផងដែរ។ តែពួកគេត្រូវបានអនុញ្ញាតឱ្យទៅកម្សាន្តនៅតំបន់ផ្លូវ Walking Street បាន ប៉ុន្តែត្រូវចាកចេញពីទីនោះឱ្យបានមុនម៉ោង ២:០០ អាធ្រាត្រ។

អាជ្ញាធរក្រុងប៉ាតាយ៉ាបានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មក្នុងស្រុក ឱ្យគិតថ្លៃសេវាកម្ម និងទំនិញក្នុងតម្លៃសមរម្យ ព្រមទាំងចូលរួមទប់ស្កាត់ជាដាច់ខាតនូវអំពើកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងអនីតិជន ឬកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ។អ្នកសេដ្ឋកិច្ចថៃ រំពឹងទទួលបានចំណូលពីការចំណាយនានារបស់ទាហានអាមេរិកប្រមាណ ៥០០០នាក់នោះ រង្វង់ពី ៥ ទៅ១៥លានបាត។

សូមបញ្ជាក់ថានាវា USS Abraham Lincoln ដែលមាននាវិកនិងទាហានម៉ារីនអាមេរិកសរុបប្រមាណ ៥០០០នាក់ នៅលើនោះ និងដែលបានធ្វើដំណើរមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឆ្ពោះទៅកាន់ទីក្រុងរមណីយដ្ឋាន Pattaya របស់ថៃ ដែលជាកន្លែងសម្រាប់កងទ័ពអាមេរិកសម្រាកនិងកម្សាន្ត ចាប់តាំងពីសម័យសង្គ្រាមវៀតណាមមក។

នាវាផ្ទុកយន្តហោះចម្បាំង Lincoln បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបំពេញបេសកកម្ម នៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រោយមកវាត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពី៦ខែមុន។

របាយការណ៍អំពីស្ថានភាពរស់នៅដែលកាន់តែយ៉ាប់យ៉ឺន និងបញ្ហាសុខភាពផ្លូវចិត្តនៅលើនាវា ក្នុងនោះរួមមាន ទាំងករណីប៉ុនប៉ងធ្វើអត្តឃាត បានក្លាយជាព័ត៌មានក្តៅគគុកនៅឯសហរដ្ឋអាមេរិក និងបានបង្កការរិះគន់ចំពោះសង្គ្រាមប្រឆាំងអ៉ីរ៉ង់ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំa us pata1 a us pataya2