» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3212 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098979 នាក់

ចិន «​កំពុង​បង្ក​ការគំរាមកំហែង​» ខ្លាំង​បំផុត​ចំពោះ​អាមេរិក និង​ពិភពលោក​ទាំងមូល


អាមេរិក​៖ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​ម្នាក់ របស់​​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៣​ធ្នូ​បានចាត់ទុក​ប្រទេស​ចិន​ថា ជាការ​គំរាមកំហែង​ដ៏​ធំ​បំផុត ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ទូទាំង​ពិភពលោក ដែល​មិន​ធ្លាប់មាន​ចាប់តាំងពីក្រោយ សម័យ​សង្គ្រាមលោកលើកទី ២​។a china us2

សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្សាយ​ថា​៖​​លោក ច​ន រ៉េត​ឃ្លី​ហ្វ (John Ratcliffe) នាយក​ទី​ភ្នា​ក់​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​បាន​គូសបញ្ជាក់​នៅក្នុង​អត្ថបទ​មួយ នៅលើ​គេហទំព័រ​របស់​កាសែត​អាមេរិក Wall Street Journal ថា «​ការ​ស៊ើបការណ៍​សម្ងាត់​គឺ​ច្បាស់​ហើយ​ថា ទីក្រុង​ប៉េកាំង​ពិតជា​មានបំណង​ត្រួតត្រា លើ​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល​ខាង​ផ្នែក សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា ដែល​នេះ​អាច​បញ្ជាក់បាន​ថា ចិន​បាន និង​កំពុង​បង្ក​ការគំរាមកំហែង ដ៏​ធំ​បំផុត​ដល់​សហរដ្ឋអាមេរិក ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ទូទាំង​ពិភពលោក ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ មកម្ល៉េះ​»​។​

​លោក Ratcliffe បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា យុទ្ធសាស្ត្រ​ជ្រៀតជ្រែក​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន​មាន​បី​ផ្នែក នោះ​គឺ​ការលួចចម្លង និង​ជំនួស​។ យុទ្ធសាស្ត្រ​នេះ គឺ​សម្រាប់​ឱ្យ​អង្គភាព​ចិន​ចូល​លួច កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក ដោយ​ការលួចចម្លង ហើយ​បន្ទាប់មក​ដាក់លក់​ជំនួស​ក្រុមហ៊ុន​អាមេរិក នៅក្នុង​ទីផ្សារ​ពិភពលោក​។​​តែ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុន​យី​ង (Hua Chunying) បាន​វាយបក​ទៅវិញ​ថា «​ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការលួចចម្លង​បច្ចេកវិទ្យា គឺជា​រឿង​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​»​។​

​គួរ​បញ្ជាក់ថា​អាមេរិក​និង​ចិន បាន​ប៉ះទង្គិច​គ្នា​ជុំវិញ​បញ្ហា​ជាច្រើន​ទៀត រួមមាន​ការដោះស្រាយរ​បស់​ចិន​ចំពោះ​ការ​ផ្ទុះឡើង នៃ​វីរុស​កូ​រ៉ូ​ណា (COVID-19), ការគ្រប់គ្រង​តឹងរឹង​របស់​ចិន ទៅលើ​ទីក្រុង​ហុងកុង​, ជម្លោះ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​, ការធ្វើ​ពាណិជ្ជកម្ម និង​ការចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស នៅ​តំបន់​ស៊ីន​ជាំ​ង (Xinjiang) ផងដែរ​។ a china us good 
​