» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3200 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098967 នាក់

ច្បាស់​ហើយ​លោក​ត្រាំ​និង​គីម​ជុង​អ៊ុន​មកជួប​គ្នា​នៅ​ស្រុក​យៀកណាម​

 

​អាមេរិក​៖​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​គឺជា​ទីកន្លែង​ជំ​នួ​កំពូល​លើក​ទី​២​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កំពូល​ផុត​លេខ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​នេះ​បើតាម​សេចក្តីប្រកាស​របស់​សេត​វិមាន នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​a hanoy trum 

​សេចក្តីប្រកាស​ខាងលើនេះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​អំឡុង​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ពិធី​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​សម្រាប់​ឆ្នាំ​២០១៩ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ​នេះ​តែម្តង​។ លោក​ប្រធានាធិបតី ត្រាំ​ថ្លែង​អួតថា «​ប្រសិនបើ​រូបខ្ញុំ​មិន​ត្រូវបាន​បោះឆ្នោត ឲ្យ​ឡើង​ធ្វើជា​ប្រធានាធិបតី​ទេនោះ យើង (​កូរ៉េ​ខា​ជើង និង​អាមេរិក​) ប្រាកដជា​កំពុងស្ថិត​នៅក្នុង​សង្គ្រាម ដ៏​ធំ​សម្បើម​មួយ​ហើយ​នាពេលនេះ​…»​។​

​មានការ​កត់សម្គាល់ថា​បើទោះជា​លោក ត្រាំ ជ្រើសរើស​ប្រទេស​វៀតណាម សម្រាប់​ជាទី​កន្លែង​ប្រមុខ​ដឹកនាំ ប្រទេស​ពីរ​ជួបគ្នា​ក៏ដោយ ក៏​ទីតាំង​ជាក់លាក់​មិនត្រូវ​បានប្រកាស​ឲ្យ​ដឹង​ឡើយ​មានតែ​ពាក្យ​ច​ចាម​អារាម​តែប៉ុណ្ណោះ​។ សូមបញ្ជាក់ថា​ប្រទេស​ប្រទេស​វៀតណាម​ជា​ប្រទេស​កុំមុយនីស្ត​គ្រប់គ្រង​ប្រទេស​ដោយ​ឯក​បក្ស​តែ​ដោយ​វៀតណាម​មាន​នយោបាយ​ស្និទ​អាមេរិក​ចឹ​ង​ទាំង​សេដ្ឋកិច្ច​និង​ទេសចរណ៍​ស្រុក​វៀតណាម​កើន​គួរកត់សម្គាល់​ក្នុង​ឆ្នាំ​កន្លងមកនេះ​៕a hanoy 

​