» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2676 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084202 នាក់

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីជំរុញគម្រោងទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ២០ពាន់លានដុល្លារអាមេរិក!

 

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៃទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យទិសដៅរដ្ឋាភិបាលកម្ពុជា-វៀតណាម ដាក់ចេញ ២០ពាន់លានដុល្លារអាមេរិក សម្រេចបាន ក្នុងពេលខាងមុខនេះ។a sodary par vn 

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានអបអរសាទរ និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងវៀតណាម ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១១.៣៣ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ២០២៦ នេះ មានការរំពឹងថានឹងកើនឡើងរហូតដល់ជាង ១២ពាន់លានដុល្លារអាមេរិក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានរំលឹកនូវលទ្ធផលត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលពីចុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងការពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ និងការឯកភាពគ្នានៅក្នុងការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី មានដូចជា ក្នុងក្របខ័ណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្ត្រី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នានៅលើវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល៕a sodary par vn1