» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3418 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123094 នាក់

មន្ដ្រីជំនាញនិងអាជ្ញាធរកំពុងតាមដានដំណើររបស់ដំរីព្រៃមួយហ្វូងដែលចូលភូមិអ្នកស្រុកនៅព្រះវិហ៊ារ

 

ខេត្តព្រះវិហារ៖បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញហ្វូងដំរីព្រៃ ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយបុគ្គលិកជំនាញមកពីអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦រហូតមកដល់ពេលនេះ បាននិងកំពុងតាមដានដំណើរ និងការស្នាក់នៅរបស់ដំរីព្រៃមួយហ្វូងសរុបចំនួន៦ក្បាល នៅក្នុងនោះមានកូនតូចចំនួន១ក្បាល។ហ្វូងដំរីព្រៃបានរត់ចេញពីតំបន់ព្រៃព្រះរកា ចូលក្នុងភូមិឋានរបស់ពលរដ្ឋ បំផ្លាញទ្រព្យសម្បត្តិ ផលដំណាំ និង ជាន់មនុស្សរបួសចំនួន ២ នាក់ នៅចំណុចភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។a elepfen vihea

ពួកវាបានដើរចូលមកក្បែរនៅចំណុចព្រៃកែង ស្រោងស្រឡៅ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរកា ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្រុមការងារបានចុះអង្កេតឃ្លាំមើលជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនដើម្បីត្រួតពិនិត្យ រកឃើញហ្វូងសត្វដំរីស្ថិតនៅចម្ងាយប្រហែល៣គីឡីម៉ែត្រពីភូមិប្រជាពលរដ្ឋ។ ហ្វូងដំរីខាងលើបានធ្វើដំណើរនិងរស់នៅដោយមិនបង្កបញ្ហាអ្វីជាមួយមនុស្សទេនៅចំណុចអូរស្រោងស្រឡៅ ដែលអាចជាកន្លែងស្នាក់នៅរបស់ពួកវាតែម្តង។

តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន កន្លងមកមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីការព្រួយបារម្ភ និងការប៉ះពាល់ដំណាំនៅតំបន់នោះមួយចំនួន ប៉ុន្តែក្រុមការងារបាននិងកំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានចុះអប់រំដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់ក្បែរនោះឱ្យមានចំណេះដឹង ចូលរួមការពារ និងអភិរក្ស ជៀសវាងការបរបាញ់ មានជម្លោះជាមួយសត្វដំរីព្រៃឬដំរីអាស៊ី ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងធានាការរស់នៅរបស់ដំរីព្រៃត្រឡប់ចូលព្រៃវិញ។

សូមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃនៅដែនជម្រកសត្វព្រៃឆែប-ព្រះរកា មានចន្លោះពី១៥ក្បាលទៅ២០ក្បាល ដែលត្រូវបានយកចិត្តទុកដាក់និងអភិរក្សខ្លាំងបំផុត។ ដំរីអាស៊ីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីការស្រាវជ្រាវរបស់មន្រ្តីជំនាញ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធនៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីឬដំរីព្រៃបានរស់នៅជាហ្វូង ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត ដែលមានប្រមាណចន្លោះពី៤០០ទៅ៦០០ក្បាល។ ការបង្ហាញវត្តមានហ្វូងដំរីជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សបរិស្ថានដែលបានបង្ហាញពីប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើ ទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរី ដែលជិតផុតពូជនៅលើពិភពលោក ក៏ដូចជាជួយថែរក្សាលំនឹងបរិស្ថាន និងការពារកេរដំណែលធម្មជាតិ៕a elefen vihea1 a elefen vihea2