» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3409 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123085 នាក់

អាជីវករតំបន់ដីក្រហម ជាប់ផ្សារដើមគរ យល់ព្រមយកដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បី ជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូបន្ទាប់ពីប្រតិកម្មតវ៉ា

 

 

ភ្នំពេញ៖ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជីវករនៅតំបន់ដីក្រហម ជាប់ផ្សារដើមគរ បានឈានដល់ការយោគយល់គ្នា និងឯកភាពទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ដើម្បីបើកផ្លូវឱ្យគម្រោងជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូជុំវិញផ្សារដើមគរ ដំណើរការតាមផែនការ។តែខាងរាជធានីមិនបានបកស្រាយថាឯកភាពលើបញ្ហាអ្វីខ្លួះទេ។a seller red land1 

លោក សុខ ពេញវុធ បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងរួមចំណែកធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះអាចអនុវត្តបានដោយរលូន។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយលើកកម្ពស់ប្រព័ន្ធរំដោះទឹក កែលម្អស្ថានភាពផ្លូវ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវករនៅជុំវិញផ្សារដើមគរ។
បើតាមលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តគម្រោង រួមមាន៖ ការជួសជុលផ្លូវលេខ២៣៥ និងផ្លូវលេខ៣៤៦ ដោយចាក់បេតុងឆ្អឹងដែក ការស្ថាបនាប្រព័ន្ធលូរំដោះទឹក និងការរៀបចំខឿន-ចិញ្ចើមផ្លូវទាំងសងខាង សរុបប្រវែង ៦៥២ម៉ែត្រ ដើម្បីធ្វើឱ្យតំបន់ជុំវិញផ្សារដើមគរ កាន់តែមានសោភ័ណភាព ស្អាត មានអនាម័យ និងអាចដោះស្រាយបញ្ហាជន់លិចបានកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថាអាជីវករ​លក់ដូរ​បេន​ដីក្រហម​ផ្សារ​ដើម​គរ​ប្រមាណ​ជាង ១០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​និង​ទ​ទួ​ច​ស្នើ​សុំ​លក់​បន្ត​រហូត​ដល់​ឆ្នាំ​២០៣១ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៍​ដូច​ជា​រដ្ឋបាល​ខណ្ឌ តម្រូវ​ហើយ​ពួក​គាត់​រុះរើ គ្រែ តូប និង​ស្តង់​ដែល​លក់ដូរ​នៅ​លើ​ដងផ្លូវ ចេញ​គោលបំណង ស្ថាបនា ប្រពន្ធ​លូ​និង​ផ្លូវ​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​ឡើង​។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​តាំងពី​ព្រឹក​និង​ល្ងាច​ថ្ងៃ​ទី​០៤​ខែ​ក​ក្ត​ដា​និង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​ក​ក្ត​ដា​ឆ្នាំ​២០២៦​នេះ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​បេន​ដីក្រហម​ខាងលើ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៣៥​កែង​មហាវិថី​ព្រះ​មុនី​រ៉េ​ត​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​ជូនដំណឹង​អោយ​អាជីវករ​រុះរើ​គ្រែ តូប ស្តង់​តាំងពី​ថ្ងៃ​ទី​២៤​ខែមិថុនា​ឆ្នាំ​២០២៦ ណែនាំ​ឲ្យ​អាជីវករ​រើ​ចេញ​នៅ​ថ្ងៃ​ទី​៥​ខែកក្កដា​ឆ្នាំ​២០២៦​។​ជា​ជំហាន​ដំបូង​អាជ្ញាធរ​ក៏​បាន​ណែនាំ​ឲ្យ​អាជីវករ​និង​វាស់វែង​ឲ្យ​ពួក​គាត់​លក់​នៅ​តាម​ដងផ្លូវ​មុខ​ស្នាក់​ការ​ផ្សារ បណ្ដោះអាសន្ន​តែ​អា​ជីករ​មួយ​ចំនួន​បាន​ឯកភាព​និង​មួយ​ចំនួន​ទៀត​មិន​ទាន់​ឯកភាព​នៅឡើយ​ដោយ​ទាម​ទាម​សុំ​លក់​បន្ត​រហូត​ឆ្នាំ​២០៣១​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​តាំងពី​ព្រឹក​ថ្ងៃ​ទី​០៤​ខែកក្កដា​ឆ្នាំ​២០២៦​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ ៤​រសៀល អាជីវករ​ក៏​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី រារាំង​អាជ្ញាធរ​ដែល​ដឹក​លូ​យក​មក​ទម្លាក់​។​ទន្ទឹម​នឹង​នោះ​អាជីវករ​ក៏​បាន​ទទូច​ស្នើ​សុំ​ដល់​សម្តេច​តេ​ជោ​និង​សម្តេច​មហា​បវរ​ធិ​បតី ឲ្យ​គាត់​បាន​លក់​បន្ត​រហូត​ដល់​ឆ្នាំ​២០៣១​។

តាម​អាជីវករ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ទេ​តែ​សូម​ឱ្យ​អាជ្ញាធរ​រក​ទីកន្លែង​ឲ្យ​ពួក​គាត់​លក់ដូរ​សិន​ទើប​អាច​រុះរើ​អភិវឌ្ឍន៍​បាន​។

គួរ​បញ្ជាក់​ថា បេន​ដីក្រហម​ដើម​ឡើយ​ជា​ចំណតរថយន្ត​ដីក្រហម ដែល​មានការ​វិនិយោគ​ត្រឹមត្រូវ​។​លុះ​ក្រោយមក​ក៏​បាន​រៀបចំ​ទៅ​ជា​តូប​និង​ស្តង់ លក់ ទៅ​ឱ្យ​អាជីវករ​តាំងពី​ជំនាន់​អតីត​ប្រធាន​ផ្សារ​ចាស់​។​ទន្ទឹម​នឹង​នោះ​ដងផ្លូវ​និង​ចិញ្ចើម​ផ្លូវ​បាន​ក្លាយទៅជា​កម្មសិទ្ធិឯកជន និង​បាន​ទិញ​លក់​ត​ៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​ដែល​តូប ស្តង់ ខ្លះ​តម្លៃ ២​ទៅ ៣​ម៉ឺន​ដុល្លារ​។​នៅ​ក្នុង​ការ​ទិញ​លក់​ទៀត​សោត​អាជីវករ​បាន​អះអាង​ថា ដោយ​មាន​ប្រធាន​ផ្សារ ដឹង​ឮ​ទៀត​ផង​។​កាលពី​ជំនាន់​កូ​វី​ដ​បេន​ដីក្រហម​នេះ​ក៏​ដូច​ទីតាំង​លក់ដូរ តាម​ផ្លូវ​លេខ​២៣៥(​ខាងកើត​ផ្សារ​ដើម​គ​)​ទាំងមូល​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌទួលគោក​រុះរើ​ចេញ​ម្ដង​មក​ហើយ​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​និង​បញ្ជៀ​សការ​ឆ្លង​រីក​រា​ដាល​នូវ ជំងឺ​កូ​វី​ដ​។​លុះ​ក្រោយមក​ក៏​មានការ​រៀបចំ​វាស់វែង កាត់​ជា​កង់​ៗ​ដើម្បី​ឲ្យ​អាជីវករ​លក់ដូរ​នៅ​លើ​ដងផ្លូវ​ដដែល​។a eller red land a seller r3e land