» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1177 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082703 នាក់

សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

​កំពង់ឆ្នាំង : កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​ការដឹក ជញ្ជូន​លៀស​តូចៗ​ចំណី​សត្វ​ចំនួន​៤៥​កា​រ៉ុង ដែល​ត្រៀម​ឡើង​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ នៅ​មាត់​កំពង់ទឹក ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​a leas trou 

​លោក អ៊ូ សោ​ភ័​ណ្ឌ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​​ឆ្នាំង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៤​ខែមករា​នេះ​បានអោយដឹងថា​​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​អំពី​សកម្មភាព​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ច្រ​ល​លៀស​ដាក់​ការុង​ត្រៀម​លើកឡើង​រថយន្ត​នៅ​ចំណុច​មាត់កំពង់​ភូមិ​សេះ​ស្លាប់​ភ្លាម​​លោក​ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត​និង​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​​កំពង់ ឆ្នាំង​បាន​បញ្ជារ ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង និង​មន្ត្រីសង្កាត់​ជលផល​ស្រុក​បរិបូណ៌ ចុះ​ពិនិត្យ​បទល្មើស​។​សមត្ថកិច្ច​បាន​ពិនិត្យឃើញ​លៀស​ល្អិតៗ​សម្រាប់​កិន​ធ្វើជា​ចំណី​សត្វ​ច្រក​​កា​រ៉ុង​ចំនួន​៤៥ កា​រ៉ុង​ពណ៌​ស រក​ម្ចាស់​មិនឃើញ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​វះ​កា​រ៉ុង​ចាក់​លែង​លៀស​ទាំងអស់នោះ​ចោល​ក្នុង​​ទឹកទន្លេ​វិញ ហើយ​ជាមួយគ្នានេះដែរ​នៅ​ចំណុច​ជិតគ្នា​នេះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​លៀ​ល​ធំៗ​ដែល​គេ​សម្រាប់​ហាល​លក់​ទីផ្សារ​ក្នុងស្រុក​ចំនួន​៥០​កា​រ៉ុង​ផងដែរ ដែល​ច្បាប់​បានអនុញ្ញាត​ឱ្យធ្វើ​ការនេសាទ​និង​លក់ដូរ​ក្នុងស្រុក​។​

.​ដោយឡែក​មុន​សមត្ថកិច្ច​មកដល់​នៅ​ចំណុច​មាត់​កំពង់ទឹក​ភូមិ​សេះ​ស្លាប់​នេះ​យើង​ពិនិត្យឃើញ​និង​ថត​បាន មាន​លៀស​ល្អិតៗ​ប្រភេទ​លៀស​ចំណី​សត្វ​មាន​ចំនួន​១០០​កា​រ៉ុង​ដែល​គេ​ច្រក​ទុក​នៅ​មាត់កំពុង​ទឹក​ត្រៀម​ឡើង​រថយន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​មុនពេល​សមត្ថកិច្ច​មកដល់​មាន​រថយន្ត​បែន​ដឹក​ដី​ពណ៌​ស​មួយគ្រឿង​បាន​លួច​ដឹកយក​លៀស​នេះ​ចេញ​អស់​៥៥​កា​រ៉ុង ចេញទៅ​បាត់​ហើយ​ទើប​សមត្ថកិច្ច​មកដល់​។​​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សេះ​ស្លាប់​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងមកនេះ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប ៣​គ្រឿង បាន​ចូលមក​ដឹក​លៀស​ប្រភេទ​លៀស​ចំណី​សត្វ​នេះ ស្ទើរតែ​រៀង រាល់ថ្ងៃ​ក្នុង​មួយ​ជើងៗ​រាប់រយ​តោន យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ​។​​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​ជលផល​នៅក្នុង​ខេត្តពោធិសាត់ និង​ខេត្តកំពង់ធំ គេ​មិន​បង្ក្រាប​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​ទេ ហើយ​អ្នកនេសាទ​លៀស​ចំណី​សត្វ​ដែល​ច្បាប់​ហាមឃាត់​នេះ​តែង​លួច​នេសាទ​និង​ដឹកជញ្ជូន​លៀស​មក​លក់​នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ​ខេត្តកំពង់ឆ្នាំង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​នៅតាម​ផ្លូវជាតិ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​បង្ក្រាប​ឬ​ឃាត់​រថយន្ត​ដឹក​លៀស​ចំណី​សត្វ​នេះឡើយ ។​

​ករណី​ខាងលើនេះ​ប្រសិនបើ​សមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​មិន​ឲ្យ​លៀស​ចំណី​សត្វ​នេះ​ចេញទៅ​ក្រៅ​បាន​នោះ​​ក៏​គ្មាន​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​នៅ ក្នុង​បឹង​ទន្លេ​​សាប​យើង​ដែរ​។​​ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​មេត្តាជួយ​ធ្វើការ​អន្តរាគមន៍​អោយ​លោក​ឌឹ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដាកបទបញ្ជា​អោយបាន​តឹងរឹង​បំផុត​ដល់​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ជួយ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យមាន​​ប្រសិទ្ធភាព​ផង​ទើប​យើង​អាច​រក្សា​ពូជ​លៀស​តូចៗ​ដែល​​គេ​យក​ធ្វើ​ចំណី​សត្វ​នេះ​បាន​គង់វង្ស​នៅក្នុង​បឹង​ទន្លេសាប​។​ព្រោះ​លៀស​ចំណី​សត្វ​នេះ​មាន​សារៈប្រយោជន៍​សំខាន់​
​ណាស់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ពពួក ប្លង់តុង​វា​រី​ជាតិ​ដែលជា​ចំណី​មច្ឆា​ជាតិ​នៅ ក្នុង​បាតទន្លេ​នៃ​បឹង​​ទន្លេសាប​ដែលជា​ធនធាន​ជលផល​ដ៏​សំខាន់​៕a leas trou1 a leas trou2 a leas trou3 

​