» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3902 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099669 នាក់

ក្រុមតាលីបង់អាហ្វហ្គានីស្ថាន ៖ បើកចំហសម្រាប់ការចរចាបន្ទាប់ពីប៉ាគីស្ថានទម្លាក់គ្រាប់បែកលើទីក្រុងធំៗក្នុងពេលអាមេរិកប្រកាសគាំទ្រប៉ាគិស្ថាន!

 

អាហ្កានីស្តង់៖មេដឹកនាំក្រុមតាលីបង់អាហ្វហ្គានីស្ថាន បាននិយាយថាពួកគេមានឆន្ទៈក្នុងការចរចាបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើទីក្រុងធំៗមួយចំនួន ។រដ្ឋមន្ត្រីការពារជាតិទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសថាប្រទេសជិតខាងទាំងពីរស្ថិតក្នុង «សង្គ្រាមបើកចំហ» បន្ទាប់ពីភាពតានតឹង និងការប៉ះទង្គិចគ្នារយៈពេលជាច្រើនខែមកនេះ។a pakis stan1

ប៉ាគីស្ថាន បានវាយប្រហាររដ្ឋធានី កាប៊ុល(Kabul )របស់ប្រទេសអាហ្វហ្គានីស្ថាន និងទីក្រុងកានដាហា( Kandahar)ដែល ជាកន្លែងដែលមេដឹកនាំក្រុមតាលីបង់មានមូលដ្ឋាននៅទីនោះនិងទីក្រុងដទៃទៀតកាលពីថ្ងៃសុក្រ ហើយការប្រយុទ្ធគ្នាក៏នៅតែបន្តតាមបណ្តោយព្រំដែនផងដែរ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោកខាវ៉ាចាអាសិហ្វ( Khawaja Asif )បានប្រកាសពីការ «ការប្រឈមមុខដាក់គ្នាទាំងស្រុង» ជាមួយរដ្ឋាភិបាលតាលីបង់ ដោយបង្ហោះនៅលើបណ្តាញ X ថា «បច្ចុប្បន្ន វាជាសង្គ្រាមបើកចំហរវាងយើង និងអ្នក»។

នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈដែរ សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាសិទ្ធិការពារខ្លួនរបស់ប៉ាគីស្ថាន ប្រឆាំងការវាយប្រហារពីសំណាក់អាជ្ញាធរតាលីបង់នៅអាហ្វហ្កានីស្ថាន ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ក្នុងការការពារខ្លួនប្រឆាំងការវាយប្រហារពីតាលីបង់ ដែលត្រូវបានទីក្រុងវ៉ាស៊ិនតោន ចាត់ថ្នាក់ជាអង្គការភេរវកម្មអន្តរជាតិ។ មន្រ្តីការទូតអាមេរិក លោកស្រី Allison Hooker បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោកស្រីបានសន្ទនាជាមួយរដ្ឋលេខាធិការការបរទេសប៉ាគីស្ថាន លោកស្រី Amna Baloch។

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តមិនមែន NATO ធំមួយរបស់ទីក្រុងវ៉ាស៊ិនតោន។ ប៉ាគីស្ថានចោទថា អាហ្វហ្កានីស្ថាន ផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ប៉ុន្តែអាហ្វហ្កានីស្ថានបដិសេធ ហើយបាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ ព្យាយាមបង្វែរកំហុសដាក់អ្នកដទៃ ដើម្បីបិទបាំងភាពបរាជ័យផ្នែកសន្តិសុខរបស់ខ្លួនផ្ទាល់។

សម្រាប់សង្រ្គាមនេះអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា មេដឹកនាំក្រុមតាលីបង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយប្រទេសប៉ាគីស្ថានដើម្បីបញ្ចប់អំពើហិង្សា។ អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Ahmed Sharif Chaudhry បាននិយាយថា ប្រតិបត្តិការតាមអាកាសនិងដីគោក របស់ប៉ាគីស្ថានបានសម្លាប់សមាជិកកងកម្លាំងអាហ្វហ្គានីស្ថាននិងអ្នកប្រយុទ្ធពាក់ព័ន្ធយ៉ាងហោចណាស់២៧៤នាក់ និងបានធ្វើឱ្យរងរបួសជាង៤០០នាក់ផ្សេងទៀត ខណៈទាហានប៉ាគីស្ថាន ១២ នាក់ត្រូវបានសម្លាប់ និង ២៧ នាក់ផ្សេងទៀតរងរបួស។a pakis stan a pakis stan2