» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3860 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099627 នាក់

វៀតណាម​បង្ហាញម​ហិ​ច្ឆិតា​ផ​លិត​អាវុធ នាំចេញ​​ទៅកាន់​ទីផ្សារ​ពិភពលោក​


​ប្រទេស​វៀតណាម​៖​រដ្ឋាភិបាល​វៀតណាម​បានប្រកាស​ម​ហិ​ច្ឆិ​តា​ថ្មី​របស់ខ្លួន​ដើម្បី​ចូលក្នុង​ទីផ្សារ​អាវុធ​ពិភពលោក ដោយ​ជម្រុញ​អ្នកវិទ្យាសាស្ត្រ​ផ្នែក​យោធា ធ្វើការ​ស្រាវជ្រាវ និង​ផលិត​អាវុធ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀង​សួន​ហ្វុ​ក​( Nguyen Xuan Phuc)​។​a army vn2 

​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ង៉ូ​សួន​លិច​( Ngo Xuan Lich )​និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ លោក តូ​ឡាំ​(To Lam)​លោក នាយករដ្ឋមន្ត្រី វៀតណាម បាន​លើកឡើងថា អាជ្ញាធរ​យោធា ត្រូវតែ​ផ្តោតលើ​ការសិក្សា​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​សព្វាវុធ​ជា​អាទិភាព ដើម្បី​ជំរុញ​ទៅដល់​ការបង្កើត​ឲ្យ​មាន​សហគ្រាស​សម្រាប់​វិស័យ​ការពារជាតិ​។​

​សូមបញ្ជាក់ថា​នៅក្នុង​របាយការណ៍​ស្តីពី​ចំណាត់ថ្នាក់​កម្លាំងយោធា​ប្រចាំឆ្នាំ ២០២០ ចេញផ្សាយ​ដោយ​ភ្នាក់ងារ​គ្ល​ប៊​ល​ហ្វា​យ​ផៅ​វឺ​( Global Firepower) មាន​មូលដ្ឋាន​នៅ​អាមេរិក កង​យោធា​វៀតណាម ត្រូវបាន​ចាត់ទុកជា​ក​ង​យោធា​ខ្លាំង​លេខ​រៀង​ទី ២២ ក្នុងចំណោម​ប្រទេស​សរុប ១៣៨ ដែលមាន​ក្នុង​បញ្ជី​វា យ​ត ម្លៃ​។​

​ប៉ុន្តែ​ទី ភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ​អាវុធ​ពិភពលោក ICD Research សមត្ថភាព​ផលិត​សព្វាវុធ​យោធា​ក្នុងប្រទេស​នេះ គឺមាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត ដោយសារតែ​វៀតណាម ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឧបករណ៍ បរិក្ខា​ពី​បរទេស ដើម្បី​បំពេញ​ដើម្បី​ការ​ក្នុង​វិស័យ​យោធា​របស់ខ្លួន​។ ផែនការ​វាយលុក​ចូល​ទីផ្សារ​អាវុធ​ពិភពលោក កំពុង​ជំរុញ​ឲ្យ​សហគ្រាស​ធុន​មធ្យម​របស់​ប្រទេស​នេះ ប្រថុយប្រថាន សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ទទួល​សិទ្ធិ​ផលិត និង​លក់​អាវុធ​ដោយផ្ទាល់​។​

​កាលពី​មុខ ឧស្សាហកម្ម​យោធា​របស់​វៀតណាម គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ការផ្គត់ផ្គង់​ពី​សំណាក់​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បច្ចុប្បន្ន ការផ្គត់ផ្គង់​សព្វាវុធ​យោធា​ពី​សហរដ្ឋអាមេរិក ក៏ដូចជា​អឺរ៉ុប បាន​ជ្រៀតចូល​ទីផ្សារ​របស់​ប្រទេស​នេះ តាមរយៈ​កិច្ចព្រមព្រៀង​ទិញ​លក់​ផ្ទាល់​សម្រាប់​ប្រព័ន្ធ​ការពារជាតិ​កម្រិត​ខ្ពស់​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​វៀត​ណា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ នៅតែ​សម្លឹង​រក​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ការពារជាតិ​ដោយ​ខ្លួនឯង​៕a army vn3 a army vn4 

​