» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5042 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100809 នាក់

ត្រឹម​ម៉ោង ៥​ល្ងាច Joe Biden បន្ត​នាំមុខ​លោក Trump ក្នុង​សំឡេង​អ្នកបោះឆ្នោត​តំណាង ២៦៤ ទល់នឹង​២១៤ ដដែល​


វ៉ាស៊ីនតោន​៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​កំពុង​នាំមុខ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​សំឡេង​អ្នកបោះឆ្នោត​តំណាង ២៦៤ ទល់នឹង ២១៤​។​a trum elect1 

តាម​តួលេខ​ជាបឋម បាន​បញ្ជាក់ថា Joe Biden ទទួលបាន​ការបោះឆ្នោត​ជូន ៧២,១១០,៩៥១​នាក់ ស្មើនឹង​៥០.៤%​នៃ​ចំនួន​សរុប​។ ចំណែកឯ​លោក Donald Trump ទទួល​បានការ​បោះឆ្នោះ​ជូន ចំនួន​៦៨,៦៤៣,៥៤៤ ស្មើនឹង​៤៨%​។​ប្រតិភូ​តំណាង​រដ្ឋ​ទាំងអស់​របស់​អាមេរិក​មាន​ចំនួន ៥៣៨ ហើយ​បេក្ខជន​ទាំងពីរ​ត្រូវការ​សំឡេង​ចាប់ពី ២៧០​ឡើងទៅ​ទើប​សន្ម​ត់​ថា ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅក្នុង​រដ្ឋ​ចំនួន​៤ បើ​ទោះ​លោក ត្រាំ​មានការ​ប្តឹងតវ៉ា​ទៅ​តុលាការ​ក៏ដោយ​។ រដ្ឋ​ទាំងនោះ​រួមមាន រដ្ឋ​ផេ​ន​ស៊ី​វេន​នៀ ( Pennsylvania) រដ្ឋ​ការ៉ូ​លី​ណា ខាងជើង (North Carolina) រដ្ឋ​ច​ច​ហ្គៀ ( Georgia) និង​រដ្ឋ​នី​វ៉ានដា (Nevanda)​។​ក្រុម​ឃោសនា​របស់លោក​ដូ​ណា​ល់ ត្រាំ ដែលមាន​តាំងពី​កូនប្រុស និង​មេធាវី​របស់លោក​ដូ​ណា​ល់​ត្រាំ ផ្ទាល់ បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ នៅ​បណ្តា​រដ្ឋ​ដែល​កំពុងមាន​លទ្ធផល​ឆ្នោត​ប្រកៀក​ប្រកិត​ខ្លាំង ដូចជា ទាមទារ ឲ្យ​ផ្អាក​ការរាប់​សន្លឹកឆ្នោត នៅ​រដ្ឋ​Georgia នៅ Michigan និង​រដ្ឋ​Pennsylvania​។

ក្រុម​លោក​ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ក្រុម​លោក​ចូ បៃ​ដិ​ន ថា បាន​លួច​បន្លំ បញ្ចូល​សន្លឹកឆ្នោត នៅ​រដ្ឋ​Pennsylvania​។ ក្រុម​លោក​ដូ​ណា​ល់ ត្រាំ កំពុង​ព្យាយាម​រករឿង​ដើម្បី​ធ្វើ​យ៉ាងម៉េច ឲ្យ​គេ​ឈប់ រាប់​សន្លឹកឆ្នោត ដែល​បោះ​តាម​សំបុត្រ ដែល​ភាគច្រើន​ជា​ឆ្នោត​បោះ​ដោយ​អ្នកគាំទ្រ​លោក​ចូ បៃ​ដិ​ន​។ សម្រាប់​ក្រុម​របស់ លោក​ដូ​ណា​ល់ ត្រាំ មានការ​បន្លំ​ស​ន្លឹ​ឆ្នោត នៅពេល​គេ​ចាប់​រាប់​សន្លឹកឆ្នោត បោះ​តាម​សំបុត្រ​។​​ក្នុងចំណោម​រដ្ឋ​ទាំង ៤ បើ​រដ្ឋ​ណាមួយ​បាន​ទៅលើ​លោក​ចូ បៃ​ដិ​ន គឺអាច​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​លោក ក្លាយជា​ម្ចាស់​សេត​វិមាន​៕a trum elect 


​