» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3948 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099715 នាក់

តុលាការ​ធម្មនុញ្ញ​ព្យួរការងារ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​តែ​មិនទាន់​ចប់​ទេ​!!

 

​ប្រទេស​ថៃ​៖​តុលាការ​ធម្មនុញ្ញ​ប្រទេស​ថៃ បានសម្រេច​ព្យួរការងារ​របស់​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​នៅ​ថ្ងៃ​ពុធ​ទី​២៤​ខែសីហា​នេះ​។​នេះ​បើតាម​ការផ្សាយ​ពី​បណ្តា​គេហទំព័រ ព័ត៌មាន​នៅក្នុង​ប្រទេស​ថៃ មានដូចជា Bangkok Post, The Nation Thailand ThaiPBS, Khaosod និង Workpoint​ជាដើម​។​តុលាការ​ធម្មនុញ្ញ​ថៃ បាន​បោះឆ្នោត ៥ ទល់ ៤ ដើម្បី​បញ្ជា​ឲ្យ​ព្យួរ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ពី​តួនាទី​។​ក្នុងករណី​យ៍​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រា​វិត​វង់​ស៊ូ​វ៉ាន​( Prawit Wongsuwan )​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ព្យួរ​ពី​តួនាទី​ដោយ​តុលាការ​ធម្មនុញ្ញ ។​a brayut thai 

បញ្ជា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​បានកើត​ឡើង បន្ទាប់ពី​ខ្លួន​យល់ព្រម​ទទួលយក​ញត្តិ សុំ​ឲ្យ​ធ្វើ​សេចក្តីសម្រេច​លើ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់លោក ប្រា​យុទ្ធ​។ ញត្តិ​នេះ​ត្រូវបាន​បញ្ជូន​ពីស​ភា​ទៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២ ខែសីហា​។​​កន្លងមក​ក្រុមប្រឆាំង​រដ្ឋាភិបាល​បានដាក់​គំនាប​ឱ្យ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​លាលែង​ចេញពី​តំណែង ។ ក្រុមប្រឆាំង​ក៏បាន​ផ្ញើលិខិត​ទៅកាន់​ប្រធានរដ្ឋសភា​ថៃ លោក Chuan Leekpai និង​តុលាការ​ធម្មនុញ្ញ នៅ​ថ្ងៃទី​២២​ខែសីហា​។​

​តាម​ប្រភពព័ត៌មាន​ពី​គណបក្ស​ភឿ​ថៃ តុលាការ​រដ្ឋធម្មនុញ្ញ​នឹង​ចេញ​សេចក្តីសម្រេច​នៅ​ថ្ងៃទី​២៤​ខែសីហា​នេះ​។ គណបក្សប្រឆាំង​បញ្ជាក់ថា អាណត្តិ​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានបញ្ចប់​ហើយ​។​​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៤ ហើយ​បន្ត​ដឹកនាំ​ប្រទេស​ថៃ​ក្រោយ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៩​។ តាម​មាត្រា​ទី​១៥៨ នៃ​រដ្ឋធម្មនុញ្ញ​ថៃ បានកំណត់​យ៉ាងច្បាស់​ថា អាណត្តិ​នាយករដ្ឋមន្ត្រី​ក្នុងប្រទេស​នេះ​មិនអាច​កាន់តំណែង​លើសពី​៨​ឆ្នាំ​ឡើយ​។ ការ​កាន់តំណែង​របស់​លោក​ប្រយុទ្ធ ចាន់​អូ​ចា គឺ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២​គឺ​គ្រប់​ចំនួន មិនអាច​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​ទៀតឡើយ​។​

​បន្ទាប់ពី​មានការដាក់​ញា​ត្តិ​នៅ​ថ្ងៃ​អង្គារ​ទី​២៣​ខែសីហា​ អាជ្ញាធរ​ថៃ បាន​បង្កើន​សន្តិសុខ​នៅក្នុង​រាជធានី មុន​ការតវ៉ា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​។​បណ្ដាញ​ការងារ​សម្រាប់​សិទ្ធិ​ប្រជាពលរដ្ឋ បានធ្វើ​បាតុកម្ម នៅលើ​ស្ពាន​ចាម​ម៉ៃ ម៉ា​រូ​ចេ​ត (Chamai Maruchet) ហើយ​មេដឹកនាំ​របស់​ពួកគេ បាន​បញ្ជាក់ថា លោក ប្រា​យុទ្ធ ត្រូវតែ​ចុះចេញ​ពី​តំណែង​ជាបន្ទាន់​។ ក្រុមបាតុករ​ទាំងនេះ បាន​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ កំពុងតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​បុគ្គលិក និង កម្មករ​កំពុងតែ​ស្ថិតក្នុង​សភាព​អស់សង្ឃឹម ដោយសារ​ប្រាក់​ឈ្នួល​របស់​ពួកគេ​តិច មិនអាច​សមាមាត្រ​ទៅនឹង​ការចំណាយ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​បាន ខណៈ​អត្រា​ចំនួន​អ្នក​អត់​ការងារ​ធ្វើ កំពុងតែ​កើនឡើង​។​មេដឹកនាំ​បាតុករ បាន​បញ្ចេញ​វោហារ តាម​ប្រដាប់​បំពង​ឧ​គ្ឃោ​សន​សព្ទ ថា «​នេះ​ជា​ពេលវេលា​សមល្មម សម្រាប់​លោកនាយក​រដ្ឋមន្ដ្រី​ខុសច្បាប់ ចុះ​ចេញពី​តំណែង​ហើយ​។ នេះ​ជា​ពេលដែល​លោក ប្រា​យុទ្ធ ត្រូវ​ដើរចេញ ហើយ​ជា​ពេល​ត្រូវ​បញ្ចប់​នូវ​ការ​កាន់អំណាច រយៈពេល​៨​ឆ្នាំ​! លោក​ប្រា​យុទ្ធ ត្រូវតែ​ចាក​ចាក​!»​។​

​ក្រុមបាតុករ ក៏បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ដល់​កម្មករ​គ្មាន​ជំនាញ ជា​អប្បបរមា ចំនួន​៤២៥​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហាក់ប្រហែល​១២​ដុល្លារ សម្រាប់​កម្មករ នៅ​ទូទាំងប្រទេស​។ ក្រៅពីនេះ ក្រុម​បាត​ករ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ និង គ្រប់គ្រង​នូវ​តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។​​ស្របគ្នា​នេះដែរ បណ្តាញ​និស្សិត​រាម​ខាំ​ហែង (Ramkhamhaeng) ដើម្បី​លទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅ​ទិស​ខាងត្បូង និង ក្រុម​សកម្មជន​និស្សិត នៃ​សាកលវិទ្យាល័យ Ramkhamhaeng ក៏ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​រដ្ឋសភា ហើយ​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ​ចាន់​អូ​ចា ចុះ​ចេញពី​តំណែង​។ ក្រុមបាតុករ​ជា​និស្សិត បាន​អះអាងថា លោក ប្រា​យុទ្ធ បាន​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី អស់​រយៈពេល​៨​ឆ្នាំ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ នៅត្រឹម​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ។ ដូច្នេះ នៅ​ថ្ងៃ​ពុធ លោក ប្រា​យុទ្ធ ត្រូវតែ​ចុះចេញ​ពី​តំណែង​។​

លោក ប្រា​យុទ្ធ អាយុ ៦៨​ឆ្នាំ ជា​មេទ័ព នៅពេល​គាត់​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​។ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់ពី​ការបោះឆ្នោត​ដែល​បាន​ធ្វើឡើង​ក្រោម​រដ្ឋធម្មនុញ្ញ ព្រាង​ដោយ​យោធា​។​​ទោះបីយ៉ាងណា​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​ថៃ យល់ថា តុលាការ​ធម្មនុញ្ញ​ថៃ តែងតែ​ធ្វើ​សេចក្ដីសម្រេច​ដែល​បម្រើ​ផលប្រយោជន៍​ដល់​លោក ប្រា​យុទ្ធ​។ ម្លោះ​ហើយ ទើប​គេ​ជឿថា ការសម្រេចចិត្ត​ព្យួរ​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅពេលនេះ គេ​មិនទាន់​អាចនិយាយបាន​ភ្លាមៗ​ថា ជាទី​បញ្ចប់​របស់លោក ប្រា​យុទ្ធ​នោះទេ ព្រោះ​គេ​ត្រូវ​រង់​ចាំមើល​ការសម្រេចចិត្ត​ចុងក្រោយ​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ចេញ​ជា​ផ្លូវការ​នៅក្នុង​ខែកញ្ញា​សិន​។

នៅក្នុង​សេណា​រី​យ៉ូ​មួយ អ្វីដែល​លោក ប្រា​យុទ្ធ រំពឹងទុក​ន នោះ​គឺ​តុលាការ​ធម្មនុញ្ញ​ថៃ​នឹង​សម្រេច​ថា អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ចាប់ផ្ដើម​រាប់​ពី​ឆ្នាំ​២០១៧ ឬ​ឆ្នាំ​២០១៩ មិនមែន​ចាប់ផ្ដើម​រាប់​នៅ​ឆ្នាំ​២០១៤ ដូចដែល​គណបក្សប្រឆាំង​អះអាង​នោះទេ​។ ប្រសិនបើ​មានការ​សម្រេចចិត្ត​បែបនេះ នឹង​បង្កឱ្យមាន​បាតុកម្ម​តវ៉ា ជាពិសេស​ពី​សំណាក់​ក្រុមអ្នកតវ៉ា​ប្រឆាំងនឹង​លោក ប្រា​យុទ្ធ ដែល​ចាត់ទុក​រូបលោក​ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់​រួចទៅហើយ​នោះ​។​​ផ្តុ​យ​ទៅវិញ​បើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ថៃ​រយៈពេល​៨​ឆ្នាំ​របស់លោក ប្រា​យុទ្ធ បាន​អស់​សុពលភាព ដោយ​ចាប់ផ្ដើម​រាប់​ពី​ឆ្នាំ​២០១៤ តាម​ការអះអាង​របស់​គណបក្សប្រឆាំង​វិញ​លោក​ប្រា​យុទ្ធ​ក៏​មិនទាន់​អស់​ផ្លូវ​ដែរ​។

លោក ប្រា​យុទ្ធ​អាច​នៅ នៅសល់​តំណែង​ដ៏​មាន​ឥទ្ធិពល​មួយទៀត បន្ទាប់ពី តំណែង​ជា​នាយករដ្ឋមន្ត្រី គឺ​រដ្ឋមន្ត្រី​ការពារជាតិ​ដែលជា​កៅអី​លោក​ប្រា​វីត ដែល​នេះ​មានន័យថា លោក​នឹង​នៅតែមាន​ឥទ្ធិពល​នៅលើ​ឆាកនយោបាយ​ថៃ​។​​នៅក្នុង​សេណា​រី​យ៉ូ​នេះដែរ សភាជាតិ​ទាំង​២ របស់​ថៃ(ក្នុងព្រឹទ្ធសភាសុទ្ធតែជាមនុស្សរបស់លោកប្រាយុទ្ធ) នឹង​ចាប់ផ្ដើម​នីតិវិធី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នៅក្នុង​ចំណោម​បេក្ខជន​ដែល​ស្នើឡើង​ដោយ​គណបក្ស ធំៗ​នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ​២០១៩​។ នាយ​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​បន្ត​កាន់តំណែង​នៃ​អាណត្តិ​សេ​សល់​រហូតដល់​ដំណាច់​ខែមីនា ឆ្នាំ​២០២៣ ពេលដែល​ការបោះឆ្នោត​សកល​ត្រូវបាន​គេ​រំពឹងថា​នឹង​រៀបចំឡើង​៕a brayuta a brayuta1 

 

​