» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 421 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095336 នាក់

ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន!

 

ខេត្តកំពង់ធំ៖នៅ ឃុំសុចិត្រ ភូមិក្រាំង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​នៅថ្ងៃទី២០មករាគេឃើញមាន គ្រឿងចាក់អេស្កាវ៉ាទ័រ រួមទាំងឡានបែនជាច្រើនគ្រឿងបាននិងកំពុងសម្រុកដឹកជញ្ជូនខ្សាច់តកទៅលក់ដូដោយពុំទាន់មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មនៅឡើយ មានត្រឹមតែច្បាប់ស្នើសុំតែប៉ុណ្ណោះ ។a sand jet borey1 

សកម្មភាពនេះធ្វើឱ្យពលរដ្ឋនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់គ្រឿងចក្រទាំងនេះដែលបានកាយខ្សាច់ធ្វើឱ្យប៉ះពាល់ទៅដល់ខ្សាច់ក្នុងស្ទឹងនិងស្ពានដែលរាជរដ្ឋាភិបាល បានអភិវឌ្ឍដើម្បីជាមធ្យោបាយដឹកជញ្ជូនកសិផលប្រជាពលរដ្ឋពួកគាត់។ប្រជាពលរដ្ឋរាយការណ៍ថាសកម្មភាពកាយខ្សាច់ក្នុងស្ទឹងពោធិរោង ដែលស្ថិតក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ក្រុមឡានបែនជាច្រើនគ្រឿងកំពុងតែដឹកចូលទៅក្នុងក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានឈ្មោះថា ឡេងចេង ស្ថិតនៅតំបន់ស្នងអនភូមិឧបសម្ព័ន្ធ ឃុំសុចិត្រ ។

បើតាមការ បញ្ជាក់ពីមេការម្នាក់បាននិយាយប្រាប់មកភ្នាក់ងារអង្គភាពយើងថាគេដឹកយកទៅដើម្បីធ្វើមន្ទីរបក្សផង ។តែបើតាមប្រភពពីពលរដ្ឋបានប្រាប់មកភ្នាក់ងារអង្គភាពយើងថាពុំបានដឹកទៅធ្វើមន្ទីរបក្សអីនោះទេគ្រាន់តែយកមន្ទីរបក្សធ្វើជាខែល និងបិទបាំងដើម្បីធ្វើអាជីវកម្មយកលុយដាក់ហោប៉ៅខ្លួនឯងតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះគាត់បាននិយាយថាទោះបីមានមានច្បាប់អាជីវកម្មក៏ដោយក៏ត្រូវតែរកកន្លែងឱ្យឆ្ងាយពីស្ពានដែលរាជរដ្ឋាភិបាលបានធ្វើជូនទុកឱ្យប្រជាពលរដ្ឋគ្រាន់នឹងធ្វើដំណើរងាយស្រួលក្នុងការបង្កបង្កើនផលឬក្នុងការប្រើប្រាស់ផ្សេងៗជាយកថាហេតុ។អ្នកសារពត៍មានបានសុំការបញ្ជាក់ពីលោកមេឃុំសុចិត្រ លោក ប្រាក់ មិន លោកឆ្លើយថាលោកកំពុងតែប្រជុំនៅស្នាក់ការស្រុក?។ ឯលោកអភិបាលស្រុកសណ្ដាន់ វិញបានបញ្ជាក់ប្រាប់កាសែតថា លោកពុំទាន់បានជ្រាបពីដំណឹងនេះឡើយចាំមើលគាត់ចុះស្រាវជ្រាវសិន?។ ចំណែកលោកប្រធានមន្ទីរ៉ែថាមពលខេត្តកំពង់ធំខលជាច្រើនដងពុំមានអ្នកទទួល។

ទាក់ទិននឹងបញ្ហាកាយយកខ្សាច់ក្នុងស្ទឹងពោធិរោង ភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់នេះពលរដ្ឋសូមសំណូមពរទៅដល់ក្រសួងសាមីដែលពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែថាមពលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម និងនិងមន្ទីរបរិស្ថានខេត្ត មេត្តាចុះត្រួតពិនិត្យឲ្យបានស៊ីជម្រៅផងទាន។អង្គភាពយើងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចសមីដែលពាក់ព័ន្ធបន្តទៀតអង្គភាពយើងរង់ចាំបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ៕a sand jet borey a sand jet borey2