» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 50 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094965 នាក់

ដី​ឃុំ​នៅ​បិត​ត្រាំ​ង​៦៩​ហិកតា​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមហ៊ុន Ream City Land​ដូ​និង​អគារ​សាលាខេត្ត​ព្រះសីហនុ​ថ្មី​មួយ​និង​ផ្លូវ​២​គីឡូម៉ែត្រ​


​ខេត្ត​ព្រះសីហនុ​៖​កិច្ចព្រមព្រៀង​ដោះដូ​ដី​មួយ​របស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ឯកសារ​ផ្លូវការ បានឱ្យដឹងថា ថា ដីព្រៃ​រដ្ឋ​ចំនួន​៩៤​ហិកតា​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ឧកញ៉ា​នៅ​ខេត្ត​ព្រះសីហនុ ម្នាក់​និង​៦៩​ហិកតា ទៅឱ្យ​ក្រុមហ៊ុន Ream City Land & House​។ ដី​បឹង​តា​មោក ប្រមាណ​១៦​ហិកតា​ក៏ត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​បុគ្គល​២​រូប​ផងដែរ​។​ឯកសារ​ផ្ទេ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​ការដោះដូរ​ដី​របស់​រដ្ឋាភិបាល​ដើម្បី​ទទួលបាន​គម្រោង​សាងសង់​សាធារណៈ​។a land sihanu  

កិច្ចព្រមព្រៀង​របស់រ​ដ្ឋា​ភិ​បាល​ជាមួយ​ក្រុមហ៊ុន Ream City Land បង្ហាញថា ក្រុមហ៊ុន Ream City Land ទទួលបាន​ដី​មាត់សមុទ្រ​ទំហំ​៦៩​ហិកតា សម្រាប់​សាងសង់​កំពង់ផែ​ទេសចរណ៍ និង​លំនៅដ្ឋាន​។ ថ្នូរ​នឹង​ការដោះដូរ​នេះ ក្រុមហ៊ុន Ream City Land នឹង​សាងសង់​អគារ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ក្រុមហ៊ុន​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​១០​លាន​ដុល្លារ​។ ក្រុមហ៊ុន​ក៏​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ប្រវែង​២,១​គីឡូម៉ែត្រ​នៅ​រាម ដោយ​មិនបាន​បញ្ជាក់​ពី​ចំនួន​ថវិកា​សម្រាប់​ការសាងសង់​នេះឡើយ​។​​បើ​គិត​ទៅ ប្រាក់​ចំនួន​១០​លាន​ដុល្លារ សម្រាប់​ផ្ទៃដី​៦៩​ហិកតា ស្មើនឹង​ប្រហែល​១៤,៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ អនុក្រឹត្យ​នេះ​បន្ថែមថា ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន Ream City Land នឹងមាន «​លំនៅដ្ឋាន​ឆ្លាត​វៃ ទំនើប និង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​»​។​

​ចៅសង្កាត់​រាម លោក គឹម ចាន់ មានប្រសាសន៍ថា មន្ត្រី​មូលដ្ឋាន​មិនបាន​ដឹង​អំពី​កិច្ចព្រមព្រៀង​របស់​រដ្ឋ​ជាមួយ​អាជីវកម្ម​ឯកជន​នេះ​ទេ​។​៖ «​ខ្ញុំ​មិនដឹង​រឿងនេះ​ទេ​។ យើង​មិនទាន់​ឃើញ​អនុក្រឹត្យ​នោះ​នៅក្នុង​ឃុំ​ទេ​។ អនុក្រឹត្យ​ទាំងអស់​ដែល​បានចេញ មិនដែល​បានមក​ដល់​ឃុំ​ទេ ប៉ុន្តែ​ប្រហែលជា​នៅ​ថ្នាក់ស្រុក​»​។​​អនុ​ក្រិ​ត្យ​ក្នុង​ការផ្ទេរ​ដី​ដាច់ដោយឡែក​មួយ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា រតនៈ សម្បត្តិ ទទួលបាន​ដី​៩៤​ហិកតា ដែល​កាលពីមុន​ត្រូវបាន​កំណត់​ជា​គម្រប​ព្រៃឈើ ក្នុង​ឃុំ​បិត​ត្រាង​បានធ្វើ​ឡើង មួយ​សប្ដាហ៍​ក្រោយពី លោក​ឧកញ៉ា រតនៈ សម្បត្តិ បាន​បរិច្ចាគ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​។ លោក​ឧកញ៉ា រតនៈ សម្បត្តិ ក៏បាន​បរិច្ចាគ​ឧបករណ៍​ការពារ​កុបកម្ម​ដល់​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Huy Bunleng​។​​មេឃុំ​បិត​ត្រាង លោក មៀ​ច ចាន់ ឱ្យដឹងថា ដី​នេះ ពីមុន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះថា Fuhai Development​។​​ឯកសារ​ដដែល​ដែល​រៀបរាប់​ពី​កិច្ចព្រមព្រៀង​ស្តីពី​ដីធ្លី​ខេត្ត​ព្រះសីហនុ ក៏បាន​រៀបរាប់​ពី​ការផ្ទេរ​របស់​រដ្ឋាភិបាល​នូវ​ផ្ទៃដី​ទំហំ​១៥,៦​ហិកតា​នៅ​បឹង​តា​មោក ក្នុង​រាជធានី​ភ្នំពេញ ទៅឱ្យ​បុគ្គល​ឈ្មោះ ថៃ អ៊ុយ និង តាំង គីម​ផងដែរ​។​ a land sihanu1 

​