» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 461 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095376 នាក់

ករណី «អច្ឆរិយៈ»នៅកម្ពុជា:ការលើកលែងទោសបុរសជនជាតិថៃ ម្នាក់ សម័យនាយករដ្ឋមន្ដ្រីកម្ពុជា «ត្រូវដងត្រូវផ្លែ» ជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ កាល់ពីជិត១៧ឆ្នាំមុន!

 

ភ្នំពេញ៖អំឡុងចុងឆ្នាំ២០០៩ ពោលគឺកាលពីជិត១៧ឆ្នាំមុន បុរសជនជាតិថៃ សញ្ជាតិថៃ ម្នាក់ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង អាយុ៣១ឆ្នាំ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់៧ឆ្នាំ និងពិន័យជាប្រាក់ ១០ ០០០ ០០០ (ដប់លាន) រៀល តាមអំណាចសាលក្រមលេខ ១៦៤«ក្រ១» ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ពីបទផ្ដល់ព័ត៌មាន (បណ្ណាសារសាធារណៈ) ទាក់ទងនឹងសន្តិសុខជាតិ ប្រព្រឹត្តនៅក្រុមហ៊ុន Cambodia Air Traffics (CATS) រាជធានីភ្នំពេញ (ចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩) ទទួលបានការត្រាស់បង្គាប់លើកលែងទោស ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១១៤៨ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។a hun thai pardon 

គួរបញ្ជាក់ជូនផងដែរថា ដំណើរការលើកលែងទោសឱ្យបុរសជនជាតិថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង (ខ្លឹមសារព្រះរាជក្រឹត្យ សរសេរហៅថា ទណ្ឌិត) គឺបានកើតមានឡើងត្រឹមរយៈពេលប្រមាណ៣ថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស (សាលក្រមមិនទាន់ចូលជាស្ថាពរ) និងរយៈពេលប្រមាណ១ខែ ក្រោយត្រូវបានចាប់ឃុំខ្លួន ប៉ុណ្ណោះ និងក្នុងខណៈនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង «ត្រូវដងត្រូវផ្លែ» ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ (ធ្លាប់ទទួលបានការត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៩/១០១៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩) នៅឡើយ ។ លើសពីនេះ បន្ទាប់ពីទទួលបានការត្រាស់បង្គាប់លើកលែងទោសភ្លាមៗ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំទទួលស្វាគមន៍បុរសជនជាតិថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង និងភរិយា យ៉ាងកក់ក្ដៅនៅភូមិគ្រឹះផ្ទាល់ នៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៀតផង ៕(ហ្វេសប៊ុកLuy)a hun thai pardon1 a hun thai pardon2