» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 444 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095359 នាក់

អតិថិជន​ទិញ​ផ្ទះ​បុរី​ពិភពថ្មី ប្រមាណ​ជាង​២០​នាក់ បន្ត​ប្រមូល​ផ្ដុំគ្នា​ដុត​សំបក​កង់​រថយន្ត ធ្វើការ​តវ៉ា​នៅមុខ​ទីស្នាក់ការ​បុរី​ពិភពថ្មី​២ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​


​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០២៤ អតិថិជន​ទិញ​ផ្ទះ​បុរី​ពិភពថ្មី​ប្រមាណ​ជាង​២០​នាក់​បាន​បន្ត​ប្រមូល​ផ្ដុំគ្នា​ដុត​សំបក​កង់​រថយន្ត​ធ្វើការ​តវ៉ា​នៅមុខ​ទីស្នាក់ការ​បុរី​ពិភពថ្មី​២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​a house thmey 

​មូ​លេ​ហេតុ​ដោយសារ​ក្រុមហ៊ុន​អត់​គោរព​កិច្ចសន្យា ហើយ​យក​ដែក​ផ្សា​បិទ​ដាក់​ស្លាក​ឃ្លុមបេ​ផ្ទះ​គាត់​មិន​ឲ្យ​ចូលទៅ​រស់នៅ និង​មានផ្ទះ​ខ្លះ​ត្រូវបាន​កាត់​ដោះ​ទ្វារ​គាត់​រួច​ដឹក​តាម​រ៉ឺម៉ក​ចេញទៅ​បាត់​ថែមទៀត​បង្ក​ឲ្យ​មានការ​ផ្ទុះ​ជា​អំពើ​ហិ​.​ង្សា​គប់​ដុំថ្ម​ដាក់គ្នា​១​ប្រាវ រវាង​ក្រុមបាតុករ​ដែល​ព្យាយាម​ដុត​សំបក​កង់​រថយន្ត បណ្ដាល​ឲ្យ​មាន​អណ្ដាតភ្លើង​ព្រមទាំង​ផ្សែង​ឃ្មួលខ្មាញ់ និង​ក្រុម​សន្តិសុខ​យាម​បុរី​ដែល​ព្យាយាម​ពន្លត់ភ្លើង​នោះ ។​
​ក្រុមអ្នកតវ៉ា​ក៏បាន​អះអាងថា ក្រុម​សន្តិសុខ​យាម​បុរី​នេះ បាន​បើករថយន្ត​ដឹក​ទឹក​ទាំង​ស្រវឹង​ទៅ​កៀរ​បុរស​២​នាក់​ដែល​កំពុង​តវ៉ា បណ្ដាល​ឲ្យ​រងរបួស​ផងដែរ ។

ក្រុមអ្នកតវ៉ា​ទាំងនោះ​បាន​និយាយថា ពួកគាត់​ធ្វើការ​វ៉ា​ច្រើន​ខែ​មកហើយ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គោរព​កិច្ចសន្យា ដែល​បានធ្វើ​ជាមួយ​ពួកគាត់ ស្ដីពី​ការទទួល​ទិញ​ផ្ទះ​ចូល​វិញ​ក្នុង​៥០​ភាគរយ​នៃ​ប្រាក់​ដែល​បាន​បង់​រំលស់ នៅពេលណា​ដែល​ពួកគាត់​ជា​អតិថិជន​អត់​លទ្ធភាព​បង់ថ្លៃ​ផ្ទះ​បន្ត​នោះ ។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ត្រឹមតែ​មិន​ព្រម​ទទួល​ទិញ​ផ្ទះ​វិញ​ប៉ុណ្ណោះ​ទេ បាន​យក​សោរ​ទៅ​កឹ​ប និង​ផ្សា​ដែក​បិទ​មិន​ឲ្យ​ពួកគាត់​ចូល​ផ្ទះ​បានឡើយ ហើយក៏​មានផ្ទះ​ខ្លះទៀត ត្រូវ​ក្រុមហ៊ុន​កាត់​ដោះ​ទ្វារ​ដឹក​តាម​រ៉ឺម៉ក​ចេញទៅ​បាត់​តែម្ដង​។​

​ក្រុមបាតុករ​បាន​និយាយ​បន្តទៀតថា រហូតមកទល់​ពេលនេះ ពួគគាត់​មួយចំនួន​បង់ថ្លៃ​ផ្ទះ​បាន​រយៈពេល​៣​ឆ្នាំ និង​ខ្លះទៀត​៥​ឆ្នាំ​ទៅហើយ ប៉ុន្តែ​អស់​លទ្ធភាព ដើម្បី​បង់​បន្តទៀត​ទើប​បង្វិល​ផ្ទះ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​តាម​កិច្ចសន្យា ។ ក្រុមហ៊ុន​មិនបាន​ខាតបង់​នោះទេ គឺ​មានតែ​ចំណេញ​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​លក់​វិញ​ត្រឹមតែ​៥០​ភាគរយ​នៃ​ប្រាក់​ដែល​បាន​បង់​ប៉ុណ្ណោះ គ្រាន់ និង​បាន​ប្រាក់​យកទៅ​ដោះ​ទាល់​បង់​ធនាគារ​ធ្វើ​ដើមទុន​រកស៊ី​ជាដើម ព្រោះ​ពួកគាត់​គ្មាន​សល់​អ្វី​ទៀត​ទេ ។​

​ក្រុមហ៊ុន​បាន​យក​សោ​ទៅ​កឹ​ប​ទ្វារផ្ទះ​គាត់ និង​ផ្សា​ដែក​បិទ ដាក់​ស្លាក​ហាមឃាត់​មិន​ឲ្យ​ចូលទៅ​រស់នៅ ដែលជា​ការ​រឹបអូស​យក​ផ្ទះ​របស់គាត់​ស្រស់​តែម្ដង ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនបាន​ប្រើពាក្យ​ថា រឹបអូស​នោះទេ បែរជា​និយាយថា អនុវត្តន៍​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ទៅវិញ ។ កន្លងមក​ពួកគាត់​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ និង​គោរព​តាម​កិច្ចសន្យា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ គាត់​ក៏បាន​ដាក់សំណើរ​ទៅកាន់​ស្ថាប័ន​នានា​ជាច្រើន​ក៏​នៅតែ​ដដែល​ទើប​ពេលនេះ​បន្តធ្វើ​បាតុកម្ម​ដុត​សំបក​កង់​រថយន្ត​តវ៉ា​បន្តទៀត ។

ការតវ៉ា​លើក​នេះ​ក៏​មិន​ខុសពី​ពេលកន្លងមក​ដែរ ពួកគាត់​បានទាមទារ​នូវ​គោលការណ៍​ចំនួន​៤​ចំណុច​រួមមាន ៖ ១-​បុរី​ត្រូវគោរព​គោលការណ៍​50% ២-​បុរី​ត្រូវ​ដោះស្រាយ​៥០​ភាគរយ ជូន​ម្ចាស់ផ្ទះ​ដែល​បុរី​បាន​រឹបអូស​រួច ។ ៣-​បុរី​ត្រូវ​ទិញ​ផ្ទះ​ចូល​វិញ​ក្នុងតម្លៃ​៥០​ភាគរយ សម្រាប់​ផ្ទះ​ដែល​អតិថិជន​គ្មាន​លទ្ធភាព​បង់ប្រាក់​រំលស់​បន្ដទៅ​បុរី ។ ៤-​បុរី​ត្រូវ​ចេញ​លិខិតធានា​ទិញ​ផ្ទះ​ចូល​វិញ​ក្នុងតម្លៃ​៥០​ភាគរយ សម្រាប់​អតិថិជន​បង់ប្រាក់​រំលស់​បន្ដ ៕a house thmey1 a house thmey2 

​