» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 948 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095863 នាក់

ថៃថាជនភៀសសឹក ចង់ចូលផ្ទះវិញបានតែត្រូវគោរពតាមច្បាប់ថៃ!?

 

 



ភ្នំពេញ៖​ គិតចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥​ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគ្មានការបង្កផលប៉ះពាល់ថ្មីឡើយ។a home eva

សម្រាប់សង្គ្រាម២០ថ្ងៃគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានពលរដ្ឋស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៩៤នាក់។ ចំណែកពលរដ្ឋនៅជំរំភៀសសឹក​ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧ព្រឹកថ្ងៃទី២៨​ ខែធ្នូ​ មានជនភៀសសឹក សរុប ៦៤៩.០២៣នាក់ (ស្ត្រី ៣៣៨.៩៦៥នាក់ និងកុមារ២០៤.៦២០នាក់)។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត។

ចំពោះករណីខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាបឋម គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ១៥១ខ្នង អគារឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និង សត្វពាហនៈ១ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលារៀន៦ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ ផ្សារ១ ផ្លូវចំនួន៣ និងប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី១ទីតាំង។ ពេលនេះ មានពលរដ្ឋខ្មែរជាង៦០ម៉ឺននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារជាង៣០% បានកំពុង បង្ខំចិត្តរស់នៅក្នុងជំរំភៀសសឹក ផ្ទះសំបែងសាច់ញាតិ ដោយសារសុវត្ថិភាព និងការខូចខាតខ្ទេចខ្ទីផ្ទះសំបែង និង ភូមិកររបស់ខ្លួន។ ពេលនេះ អាជ្ញាធរមានសមត្ថកិច្ច បានកំពុងបន្តយកចិត្តទុកដាក់គាំពារជនភៀសសឹកគ្រប់ជំរំ ព្រមទាំងប្រមូលទិន្នន័យផលប៉ះពាល់ស៊ីវិលជាបន្តបន្ទាប់ទៀត។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទ និងផ្អាកក្នុងរយៈកាលកន្លងមក ព្រមទាំងសហការ សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ប្រកបដោយសុវត្ថិភាព។

សម្រាប់កងទព័ថៃវិញឲ្យដឹងថាកងទ័ពភូមិភគាគ២ថៃបាននិយាយថា តំបន់ព្រំដែននៅក្នុងខេត្តជាប់នឹងប្រទេសកម្ពុជា មានភាពស្ងប់ស្ងាត់ និងសន្តិភាពនៅព្រឹកថ្ងៃអាទិត្យនេះ ហើយអ្នកភូមិអាចវិលត្រឡប់ទៅផ្ទះវិញបាន។ សម្រាប់អ្នកដែលចង់វិលត្រឡប់ ត្រូវតែអនុវត្តតាមផែនការសន្តិសុខយ៉ាងតឹងរ៉ឹង ដែលកំណត់ដោយរដ្ឋបាលខេត្តរបស់ពួកគេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃThe Nation នៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥។មានន័យថាទីតាំងណាដែលថៃវាយចូលកាន់កាប់បានបើយោងតាមកិច្ចព្រមព្រៀងគឺមានចែងពីការឲ្យប្រជាជនចូលទៅរស់នៅវិញដោយសិវត្ថិភាព។តែបើតាមការសម្រេចឲ្យយោធាឈរជើងកន្លែងណានៅកន្លែងហ្នុងមានន័យថាទទួលស្គាលការពិត។ចឹងសម្រាប់ការចរចារដោះស្រាយបញ្ហាព្រុំដែនJBCមិនដឹងថាផ្អែកលើមូលដ្ឋានជាក់ស្តែងឬតាមច្បាប់?។

នៅក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃរបស់ខ្លួននៅម៉ោង៩ព្រឹកមិញ ស្តីពី ស្ថានភាពតាមបណ្តោយព្រំដែនថៃ-កម្ពុជា កងទ័ពតំបន់២ថៃឌបាននិយាយថា មិនមានការបាញ់ប្រហារនៅជួរមុខទេ។ កងទ័ពបានបន្ថែមថា គ្មានភាគីណាមួយ បានចាត់វិធានការណាមួយ ដែលអាចបង្កឱ្យមានការប្រយុទ្ធគ្នាឡើងវិញឡើយ, ស្ថានភាពកំពុងមានភាពប្រសើរឡើង ហើយកងទ័ពទាំងសងខាងនៅតែស្ថិតក្នុងទីតាំងបច្ចុប្បន្នរបស់ពួកគេ។a home eva2 a people can come a thai thmor da