» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 388 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095303 នាក់

នគរបាល​ស្ទឹងត្រែង​ចាប់​ឈើ​ពីរ​ឡាន​ប្រុង​ស៊ីដាច់​មេព្រៃ​!?

 

​ខេត្តស្ទឹងត្រែង​៖​ថ្នាក់ដឹកនាំ​ជំនាញ​រដ្ឋ​​បាល​ព្រៃឈើ ថ្នាក់ជាតិ​កំពុង​អោយ​មន្ត្រី​ថ្នាក់ក្រោម​តាមដាន​អំពី​កា​រប​ង្ក្រា​​ប​បទល្មើស​ព្រៃឈើ​ដែល​កម្លាំង​នគរ​​បាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​​ត្រែង​ចាប់​ឡាន​ពីរ​គ្រឿង​កាលពី​យប់​ថ្ងៃទី​២០​រហូតទល់​ថ្ងៃទី​២៥​នៅ​ពុំទាន់​​មាន​កិច្ចសហការ​ផ្ដល់​វត្ថុតាង​ឲ្យ​រដ្ឋបាល​ព្រៃឈើ​សង្ស័យ​ប្រុង​ស៊ីដាច់​?​។​ a car steung1 

​រថយន្ត​សាំង​យ៉ុង​ពណ៌​ស​ផ្ទុក​ឈើ​ពេញ​ចំនួន​២​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ចាប់​កាលពី​យប់​ថ្ងៃទី​២០​កុម្ភៈ​២០២៤​ស្ថិតនៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ​ស្រុក​​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខណៈ​ដឹកឈើ​ល្មើសច្បាប់​
​កកោះ​ពេញៗ​ចេញពី​ភូមិ​ញឺ​ន ឃុំ​ស្តៅ​​ស្រុក​សេសា​ន ឆ្ពោះទៅ​ព្រំដែន​ឡាវ​។​ក្រោយពី​ចាប់បាន​បាន​កម្លាំង​នគរបាល​អូស​ទៅ​រក្សាទុក​នៅក្បែ​ព្រំដែន​រយៈ​៤​ថ្ងៃ​យ៉ាង​ត្រជាក់​ល្ហឹម​នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​៧០១​ខេត្ត​ភ្លាមៗ​ក្នុង​រសៀល​ថ្ងៃទី​២៤​កុម្ភៈ​២០២៤​។​បើតាម​នីតិវិធី​ច្បាប់​ការចាប់​ប​ង្ក្រា​​ប​ត្រូវរាយការណ៍ជូន​ព្រះរាជអាជ្ញា និង​​ត្រូវ​សហការ​ប្រគល់​ជូនទៅ​ជំនាញ បើ​
​ចាប់​ហើយ​មិន​សហការ​ប្រគល់អោយ​ជំនាញ​គឺ​ខុស​នីតិវិធី ។​

​ករណី​យ៍​នេះ​អ្នកសារព័ត៌មាន​បាន​សាកសួរ​ទៅ​សមត្ថកិច្ច​ជំនាញ ខ្លះ​ដឹង​​ខ្លះទៀត​មិនដឹង​រហូតដល់​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​២០២៤​នេះ​ជំនាញ​មិនទាន់​​ទទួលបាន​ព័ត៌មាន​ណាមួយ​ពី​សមត្ថ​​កិច្ច​ចាប់​បង្ក្រាប​នោះឡើយ​។​​គិត​ត្រឹម​ថ្ងៃទី​២៥​កុម្ភៈ​នេះ​រថយន្ត​​ផ្ទុក​ដោយ​ប្រភេទ​ឈើ​កកោះ​ពេញៗ​​នោះ​កំពុង​ស្ថិតក្នុង​បរិវេណ​មូលដ្ឋាន​វីរៈ​ការពារ​សេនា​តូច​ការពារ​ព្រំដែន​៧០១ ស្ថិតនៅ​ភូមិ​រិ​ទ្ធិ​សែន​ជ័យ​2 ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​ជាត់​លេខ​៧​។​​ទាក់ទិន​ករណី​ខាងលើនេះ​លិច​ឮថា​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់ជាតិ​កំពុង​ឱ្យ​មន្ត្រី​ថ្នាក់​ខេត្ត​តាមដាន​អំពី​ការបង្ក្រាប​លោក​អូស​រថយន្ត​នោះ​នឹងធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ត្រឡប់​ទៅវិញ​ផងដែរ​។​ចាំមើល​មើ​តើ​នគរបាល​ស៊ីដាច់​ឬក៏​សហការគ្នា​?៕a car steung2 

​