» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 970 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095885 នាក់

ពលរដ្ឋ​រិះគន់ថា​តើ​គេ​ឲ្យ​លុយ​អស់លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ប៉ុន្មាន​បានជា មិនមាន​ចំណាត់ការ​រឿង​លួច​បូម​ខ្សាច់​លក់​បែបនេះ​លោក​ព្រះ​!!!


(​ខេត្តកំពង់ឆ្នាំង​)៖ មកដល់ពេលនេះ​មាន​រយះពេល​ជាង​១​ខែ​ហើយ ដែល​ក្រុមហ៊ុន​លោក រឿន ថា​វរិ​ទ្ធ បានធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​អត់​ច្បាប់ គ្មាន​អាជ្ញា​ប​ណ្ណ័​ពី​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ ក្រោមលេស​ស្តា​របាត​អាង​ជួសជុល​ទំនប់​កុមារ​យក​ទឹក​ធ្វើស្រែ​នៅក្នុង​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច តា មរ​យះ​ការស្នើសុំ​ពី​តំណាង​ប្រជាពលរដ្ឋ​មួយក្រុម​តូច ។​a sand ky3 

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​០៧ , ១២ , ២០១៨ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ថា​៖ រឿង​ជួសជុល​ទំនប់ ស្ដារ​បាត​អាង នៅ​ទំនប់​កុមារ ក្រុមហ៊ុន​គេ​មានច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​រឿង​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​លក់ដូរ គឺ​ខុសច្បាប់​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែមាន​ច្បាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល និង​ក្រសួង ដើម្បី​បង់​សួយ​សារ​ហករ (​បង់ពន្ធ​ជូន​រដ្ឋ ) អោយបាន​ត្រឹមត្រូវ ទើប​ធ្វើ​អាជីវកម្ម​លក់​ខ្សាច់​បាន ។

រឿង​បូម​ខ្សាច់​ស្តា​របាត​បឹង​កុមារ យក​ទឹក​ធ្វើស្រែ​គឺជា​រឿង​មួយ​ត្រឹមត្រូវ តែ​ហាម​ការដឹក​ខ្សាច់​ទៅ​លក់ ។ ប៉ុន្តែ​មកដល់ពេលនេះ​ក្រុមហ៊ុន​មួយ​នេះ នៅតែ​បន្ត​បូម​ខ្សាច់​ដឹកចេញទៅ​លក់​ជា​រៀងរាល់ថ្ងៃ ដោយ​មិនទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​ទេ គឺមាន​អ្នក​ស៊ីលុយ​គេ​ឬ​...!! ទើប​ធ្វើ​អី​គេ​មិនកើត ។

… ប្រជាពលរដ្ឋ​ហួសចិត្ត​ថា​៖ បើ​ដឹងថា​ក្រុមហ៊ុន​មួយ​នេះ​អត់​ច្បាប់​ហើយ ម៉េច​ក៏​នៅ​បណ្តោយ​អោយគេ​ដឹក​ខ្សាច់​លក់​ជា​រៀងរាល់ថ្ងៃ​ទៀត តើ​លោក​ប្រធាន​មន្ទីរ​វ៉ែ និង​ថាមពល​ខេត្ត​ហ្នឹង បាន​លុយ​ប៉ុន្មាន​ទើប​មិន​ព្រម​ទប់ស្កាត់ ។ ចំណែក​លោក​ចៅហ្វាយស្រុក លោក​ចៅហ្វាយខេត្ត បាន​កាដូ​ប៉ុន្មាន​ដែរ ពី​ក្រុមហ៊ុន​ហ្នឹង ទើប​ធ្វើ​មិនដឹង​មិន​ឭ​បែបនេះ ដោយ​អស់លោក​ជា​អ្នក​ទទួលខុស និង​ទទួល​ត្រូវ សូមកុំ​ភ្លេច​អភិក្រម​របស់​សម្តេច​តេ​ជោ មុជទឹក ឆ្លុះកញ្ចក់ សឹ​ត​សក់ ព្យាបាល ឬ​វះ​កាត់ចោល​ទៅ អា​ជម្ងឺ​ពុករលួយ និង​ម៉ែ​អា​លួ​យ តែបើ​កែ​មិន​ឡើង​ទេនោះ ប្រជាពលរដ្ឋ​ស្នើសុំ​សម្តេច​ក្រឡាហោម អញ្ជើញ​ពួកគាត់​ទៅ​រៀន​ច្បាប់​នៅ​ក្រសួងមហាផ្ទៃ​ថែមទៀត​ទៅ ទុក​កៅអី​ពួកគាត់​អោយគេ​អ្នកមាន​សមត្ថភាព​ធ្វើ​វិញ ។

ម្យ៉ាងវិញទៀត​អស់​គ្នា​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ទៅនឹង​លិខិត​ស្នើសុំ​របស់​ប្រធាន​សហគមន៍​ដែល​បានដាក់​ចំនួន​ផ្ទៃដី​ដល់​ទៅ​ជាង ១​ពាន់​ហិតា ប៉ុន្តែ​ជាក់ស្តែង​ដោយយោង​ទៅលើ​ឯក​ផែនទី​សហគមន៍​អ្នកតា​ហាង មួយ​គឺមាន​ត្រឹមតែ​៥៦៦ ហិតា​តែប៉ុណ្ណោះ​។ ប្រភពព័ត៌មាន​មួយទៀត​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អ្នកតា​ហាង​បានបញ្ជាក់​ថា​ដី​នៅក្នុង​តំបន់​អាងទឹក​(​ដី​រដ្ឋ​ដីខ្សាច់​)​នោះ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់​ឲ្យ​គេ​អស់​ទៅហើយ​ក្នុង​មួយ​ហិច​តា​តំ​ម្លៃ​១២០០០ ដុល្លារ ទៅ​១៥០០០ ដុល្លារ​ឯណោះ​។​បើ​យោងទៅតាម​ផ្លូវច្បាប់​អ្នក​ដែល​បាន​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​លក់​តើ​ត្រូវ​ទទួលទោស​បែបណា​ដែរ​?​។​a sand ky a sand ky1 a sand ky2 a sand ky4 a sand ky5 a sand ky6 
​