» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3248 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099015 នាក់

រដ្ឋមន្ត្រី​ថៃ​អំពាវនាវ​នាវ​ពលករ​ខ្មែរ​ភូមា​ប្រញាប់​ធ្វើលិខិត​ធ្វើការ​ស្របច្បាប់​ដែល​ផុត​ត្រឹម​ថ្ងៃ​ទ​៣០​មិថុនា​២០១៨


​ប្រទេស​ថៃ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​អា​ឌុល​សាង​ស៊ិន​កែវ​( Pol Gen. Adul sangsingkeo) រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ភូមា និង​ឡាវ មក​បញ្ជាក់​អត្តសញ្ញាណ និង​ចុះឈ្មោះ ដើម្បី​ធ្វើ​ការងារ​ស្របច្បាប់​ក្នុងប្រទេស មុនពេល​យុទ្ធនា​ការចុះឈ្មោះ​នេះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ a thai labor 
​គេហទំព័រ​The Nation របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៨ ខែមិថុនា​បាន​ឲ្យ​ដឹងថា​៖​នាយកដ្ឋាន​ផ្នែក​ការងារ​របស់​ថៃ លោក Anurak Thossarat បានបញ្ជាក់ ថា ការចុះឈ្មោះ​ពលករ​បរទេស​ក្នុងប្រទេស​ថៃ នឹងមិន​មានការ​ពន្យា​រ​ពេល​តទៅទៀត​ទេ​។ នាយកដ្ឋាន​ផ្នែក​ការងារ​របស់​ថៃ​បញ្ជាក់ថា នៅក្រោយ​ថ្ងៃទី​៣០ ខែមិថុនា ពលករ​ដែល​ធ្វើការ​ខុសច្បាប់ ថៅកែ​របស់​ពួកគេ​នឹង​ប្រឈម​នឹង​ការផាកពិន័យ​ពី​អាជ្ញាធរ​ថៃ​ក្រោម​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស ដែល​បាន​វិសោធនកម្ម​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា​៖ កាលពី​ថ្ងៃទី​២២ ឧសភា កម្ពុជា និង​ថៃ​បាន​សហការ​រួមគ្នា​ផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​បាន​ជាង​៣០​ម៉ឺន​នាក់​រួចហើយ ក្នុងចំណោម​ពលករ​ជាង​៤០​ម៉ឺន​នាក់ ដែល​កំពុង​បំរើកា​រងារ ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​។​​លោក អ៊ិត សំហេង ថា​ពលករ​កម្ពុជា ដែល​បំរើ​ការងារ ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ពីមុនមក​នោះ ឥឡូវនេះ​បានទទួល​ភាពស្របច្បាប់​ជិត​អស់ហើយ និង​កំពុង​បន្តធ្វើ​កិច្ចការ​នេះ​ឱ្យបាន​រួចរាល់ នៅមុន​ដំណាច់ ខែ មិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលរ​ដ្ឋ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ដែល​ពុំទាន់​បានមក​បញ្ជាក់​អត្តសញ្ញាណ ត្រូវ​ប្រ​ញ៉ាប់​រួសរាន់​មក​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ក្រុមការងារ ដែលមាន​ទីតាំងនៅ​ទីក្រុង​បាងកក ខេត្ត​ផា​ធុម​ថា​នី ខេត្ត​រ៉ាក់យ៉ង និង​ក្រុមការងារ​ចល័ត​ដែល​ចុះ​ទៅតាម​ខេត្ត​ពលករ​ស្នាក់​នោះ​ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា​។​a thai w4 

​សូម​ជម្រាបជូន​ថា ពលករ​បរទេស ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការអនុញ្ញាត​នឹងត្រូវ​ផាកពិន័យ​ពី​១៥៥​ដុល្លារ ដល់​១,៥៦០​ដុល្លារ ហើយ​នឹងមិន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យសុំ​ធ្វើការ​រយៈពេល​២​ឆ្នាំ​។ ចំណែកឯ​និយោជក​រូប​ណា ដែល​ទទួលយក​ពលក​របរ​ទេស​មក​ធ្វើការ​ខុសច្បាប់​នឹងត្រូវ​ផាកពិន័យ​ពី​៣១២​ដុល្លារ ដល់​៣,១២០​ដុល្លារ ក្នុង​ពលករ​ម្នាក់​៕a thai w5 

​