
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1483 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121159 នាក់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទទួលបានលិខិតសរសើរពីទីភ្នាក់ងារនគរបាលជាតិកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយនគរបាលកូរ៉េ ពិសេសកិច្ចសហការដ៏ល្អនៅក្នុងក្រុមការងាររួមកម្ពុជា-កូរ៉េ (Cambodia-Korea-Cambodia Joint Task Force)។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងលការបរទេសសាធារណៈរដ្ឋកូរ៉េនិងរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី «ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ»។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ រួចមកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក Yoo Jae Seong អគ្គស្នងការនគរបាលស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ អញ្ជើញចូលរួមពិធីសម្ពោធការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ.។
សូមបញ្ចាក់ថានាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតបានឯកភាពជាមួយប្រធានាធិបតីសាធារណៈរដ្ឋកូរ៉េលោកលីចេម្យុងកាលពីថ្ងៃទី២៦តុលានៅកូឡាឡាំពួស្តីពីកិច្ចសហការបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលបណ្តាលឲ្យមាននិស្សិតកូរ៉ែម្នាក់ស្លាប់នៅលើភ្នំបូគោ។បន្តបន្ទាប់ក៏មានមន្ត្រីកូរ៉េមកកម្ពុជាដើម្បីទទួលយកអ្នកទោសកូរ៉េ៦៤នាក់ទៅប្រទេសកូរ៉េវិញ។សូមបញ្ជាកថាសាធារណរដ្ឋកូរ៉េបានសន្យាជួយសាងសង់ស្ពានឆ្លងទន្លេពីផ្សាររាត្រីភ្នំពេញទៅក្រុងអរិយក្សត្រដែលមានតម្លៃជាង១៥០លានដុលា្លរអាមរិក។ដែលតាមគម្រោងនឹងមានការបុកគ្រឺះសាងសង់នៅឆ្នាំ២០២៦។