» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1084 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120760 នាក់

កម្ពុជាបើកកិច្ចសហការយោធាជាមួយអាមេរិកវិញក្នុងពេលចិនសហការថៃធ្វើសមយុទ្ធ!

 

ភ្នំពេញ:លោកឧត្តមសេនីយ៍ទោ Timothy Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិនៃរដ្ឋ Idaho (IDNG) បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយ:ពេល២ថ្ងៃ(ទី ១៥-១៦ ខែកញ្ញា)។a army us blue1

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ លោកឧត្តមសេនីយ៍ទោ Donnellan បានទៅកាន់ សាលាហ្វឺកហ្វឹនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ហើយបានសង្កេតមើលការផ្លាស់ប្តូរចំណេះដឹងរវាងអ្នកជំនាញ (Subject Matter Expert Exchange) រវាង IDNG និង RCAF ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ដែលជាដំណាក់កាលសំខាន់មួយក្នុងការស្ដារឡើងវិញកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

ក្រៅពីការចូលរួមនៅសាលាហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ទោ Donnellan ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំការពារជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រកិច្ចសមត្ថភាពរក្សាសន្តិភាពរបស់កម្ពុជា និងជំរុញការខិតខំប្រឹងប្រែងស្ដារឡើងវិញកម្មវិធី State Partnership Program (SPP) រវាង កងកម្លាំងឆ្មាំការពារជាតិនៃរដ្ឋ Idaho និងកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថានៅពេលខាងមុខឆាប់ៗនេះរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកPete Hegsetនឹងមកទស្សនកិច្វនៅកម្ពុជាដើម្បីពិភាក្សារអំពីកិច្ចសហការរវាងយោធាអាមេរិកនិងកម្ពុជាដែលត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧មក។

សូមបញ្ជាក់ថាយន្តហោះចម្បាំងយោធាចិនជាច្រើនគ្រឿងបានចុះចតនៅមូលដ្ឋានទ័ពអាកាសថៃក្នុងខេត្ត ឧដនថានី (Udon Thani) កាលពីថ្ងៃទី១៦ ខែកញ្ញា ដើម្បីត្រៀមចូលរួមធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយថៃ​ ចាប់ពីថ្ងៃទី១៨នេះ ដល់ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២៥។នេះបើតាមកាសែតចិន។ក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បានប្រកាសថា ចិន និងថៃ នឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នានៅក្នុងខែកញ្ញានេះ ដែលមានឈ្មោះថា “Falcon Strike 2025″។

តាមរយៈសមយុទ្ធនេះ ចិននឹងដាក់ពង្រាយយន្តហោះជាច្រើនប្រភេទ និងប្រព័ន្ធការពារដែនអាកាសដីគោក ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសយោធា និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សមយុទ្ធ​នេះ ត្រូវបានគេកត់សម្គាល់ថា ​ធ្វើ​ឡើង​ចំពេល​ដែលភាពតានតឹង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅតែក្តៅគគុក ។សូមបញ្ជាក់ថាក្នុងការប៉ះទង្គិះគ្នាជាមួយកម្ពុជា៥ថ្ងៃថៃបានប្រើយន្តហោះមកទម្លាក់គ្រាប់បែកលើវត្តនិងប្រសាទខ្មែរដោយសេរីបង្កការខូចខាតជាច្រើន។a army chian thai a army chian thai1 a army us blue