» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2690 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084216 នាក់

កម្ពុជា​នាំ​ស្វាយចន្ទី​ទៅកាន់​ប្រទេស​អ៊ីតាលី លើកដំបូង ប្រមាណ​១៤​តោន​ក្នងពេលជប៉៉ុនមានទឺប្សារដែរ


​ភ្នំពេញ​៖ ប្រទេស​អ៊ីតាលី បានក្លាយ​ជាទី​ផ្សារ​ថ្មី​មួយទៀត ក្នុងការ​នាំចូល​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា ដែល​ជំហាន​ដំបូង​នេះ គឺ​ចំនួន​១៤​តោន តាមរយៈ​ក្រុមហ៊ុន​អ៊ែ​ប​ភល អា​ហ្គ្រោ ប្រដាក់ ឯ​.​ក ក្រោម​ការជួយ​សម្របសម្រួល​ពី​គម្រោង​នានា របស់​សហភាព​អ៊ឺរ៉ុប និង​ប្រទេស​អង់គ្លេស ។​a chan ty 

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផលិតផល​ស្វាយចន្ទី​ជា​កុងតឺន័រ លើកដំបូង​ទៅកាន់​ប្រទេស​អ៊ីតាលី នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ លោកស្រី សម្បត្តិ កល្យាណ នាយក​ប្រតិ ប​ត្តិ​ក្រុមហ៊ុន​អ៊ែ​ប​ភល បាន​ឲ្យ​ដឹងថា សម្រាប់​ស្វាយចន្ទី​នាំទៅ​អ៊ីតាលី ជា​ជំហាន​ដំបូង​នេះ គឺជា​រសជាតិ​ដើម ដែល​ភាគី​ខាង​អ្នក​នាំចូល នឹងធ្វើ​ការចែក​ចាយ​បន្ត និង​វេច​ខ្ចប់​ប្រេន​របស់​ពួកគេ លក់ដូរ​នៅលើ​ទីផ្សារ​អ៊ីតាលី ។​

​លោកស្រី​បន្តថា ផ​លិ​ផល​ស្វាយចន្ទី​របស់​ក្រុមហ៊ុន​អ៊ែ​ប​ភល បាន​នាំ​ចេញទៅ​ទីផ្សារ​អ៊ឺរ៉ុប បាន​ប្រមាណ​ជាង ១០០​តោន​ហើយ ខណៈ​ទីផ្សារ​អាស៊ី​ក៏បាន​ច្រើន​ប្រទេស​ផងដែរ ហើយ​សម្រាប់​ទីផ្សារ​អ៊ឺរ៉ុប​នេះ ក៏​គ្រោង​នាំទៅ​កាន់​ប្រទេស​អង់គ្លេស​នៅពេល​ឆាប់ៗ​ខាងមុខ ។​​ឯកឧត្តម ឈរ ស៊ុន​ហុង អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ស្វាយចន្ទី គឺជា​ដំណាំ​អទិភាព​មួយ​របស់​កម្ពុជា ក្នុងចំណោម​ដំណាំ​ចំនួន​១២​មុខ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ក្នុងការ​បង្កើន​ផលិតភាព ការកែច្នៃ និង​ការប្រកួតប្រជែង​នាំចេញ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​ជំរុញ​ឲ្យ​វិស័យនេះ អាច​រកបាន​នូវ​ប្រាក់កម្រៃ​ខ្ពស់ ។​

​ឯកឧត្តម បាន​បន្តថា សម្រាប់​ការនាំចេញ​ផលិតផល​ស្វាយចន្ទី របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អ៊ីតាលី​នេះ គឺជា​ជំហាន​យ៉ាងសំខាន់ ក្នុងការ​ចូលរួម និង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី ស្វាយចន្ទី ឆ្នាំ​២០២២-២០២៧ ហើយ​រំពឹងថា ផលិតផល​ស្វាយចន្ទី​របស់​កម្ពុជា នឹងមាន​តាំង​លក់​ក្នុង​ម៉ា​ត និង​ផ្សារ​ទំនើប​របស់​អ៊ីតាលី និង​សហភាព​អ៊ឺរ៉ុប​ទាំងមូល ។​
​លោក អាន តារា ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​គុណភាព និង​លេខ​២ លើ​ការផលិត​គ្រាប់​ចន្ទី​ស្រស់​ច្រើនជាងគេ នៅលើ​ពិភពលោក ។​

​គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី ដែល​មិនទាន់​ច្នៃ​ទៅកាន់​ប្រទេស​វៀតណាម ចំនួន​ជាង​៩១​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​បច្ចុប្បន្ន​កម្ពុ​ជាមាន​សិប្បកម្ម សហគ្រាស និង​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​សរុប​ចំនួន ៤២​កន្លែង មាន​សមត្ថភាព​កែច្នៃ​បាន​ប្រមាណ​ជា ១៥​ភាគរយ​ប៉ុណ្ណោះ នៃ​ផល​គ្រាប់ស្វាយចន្ទី​ទូទាំងប្រទេស ។​

​ឯកឧត្តម ដូ​មី​និក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​ឯកឧត្តម ឌ្រី​ស​ម៉ាន់ អ៊ី​ហ្គោ​រ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​ការអបអរសាទរ ចំពោះ​ការនាំ​ផលិតផល​ស្វាយចន្ទី​ទៅកាន់​ប្រទេស​អ៊ីតាលី ជាមួយនឹង​ការសន្យា​បន្ត​នាំយក​ផលិតផល​ស្វាយចន្ទី​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​បន្ថែមទៀត ។​

​សួ​ម​បញ្ជាក់ថា​ស្វាយចន្ទី​កម្ពុជា​ក៏ កំពុងមាន​វត្តមាន​ដាក់លក់​ក្នុង​ផ្សារ Family Mart ដ៏​ល្បី ក្នង​ប្រទេស​ជប៉ុន​ដែលមាន​ចំនួន ១៦.៣២០​ទីតាំង ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporatio​។

​នេះ​ជា​បើតាម​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពេល​ជួប​ជាមួយ​លោក Taniguchi Kentaro អគ្គនាយក​ក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc. និង​តំណាង​ក្រុមហ៊ុន ITOCHU Corporation កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​អូ​សា​កា តំបន់​កាន់​សៃ ប្រទេស​ជប៉ុន​។

​លោកស្រី​រដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ចំពោះ​ការចុះហត្ថលេខា​លើ​ឯកសារ Letter of Intent រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន Mirarth Holdings Inc. និង​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Mirarth Holdings Inc. ជាមួយ​ដៃគូ​ចំនួន ៥ ក្នុងការ​ជំរុញ​ការនាំ​ចូល និង​ចែកចាយ​ស្វាយចន្ទីរ​កម្ពុជា​មក​ទីផ្សារ​ជប៉ុន នាឱកាស​ទិវា​ជាតិ​កម្ពុជា អម​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​២០២៥ អូ​សា​កា កាន់​សៃ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៥ កន្លងទៅ​។​a chan ty1 a chan ty2 a chan ty3 

​