» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3975 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099742 នាក់

ដកហូត​មុខតំណែង​និង​ដេញ​ចេញពី​ក្របខណ្ឌ មេ​ប៉ុស្ដិ៍​សំព្រោជ ស្រុក​ស្ទោង ក្រោយ​បែកធ្លាយ​ធ្លាប់មាន​ប្រវត្តិ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​

​កំពង់ធំ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្ដីសម្រេច​អនុវត្ត​វិន័យ​ដោយ​សម្រេច​ដកហូត​មុខតំណែង លោក​អនុសេនីយ៍ឯក ហុង សា​រ៉ុ​ម នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​សំព្រោជ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ឲ្យ​មកជា​មន្ដ្រី​ហើយ​ចុងក្រោយ​សម្រេច​បណ្តេញចេញ​ពី​ក្របខ​ណ្ឌ័​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្រោយពី​បែក​រឿង​ធ្លាប់​ប្រ​ព្រឹ​ទ្ទ​បទល្មើស​ប្លន់រហូត​ជាប់ពន្ធនាគា​។​ពាក់ពន្ធ័បញ្ហានេះដែរលោកអធិការនគរបាលស្រុកស្ទោងក៏ត្រូវបានដកបញ្ឈ!រជើងផងដែរ។នេះបើតាមពត៍មានចុងក្រោយ។a sar thet po thtoma 

សម្រាប់​ការសម្រេច​ដកហូត​មុខតំណែងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិប្រាប់ថា លោក​អនុសេនីយ៍ឯក ហុក សា​រ៉ុ​ម ដោយសារ​មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​?​។​​កាលពី​ថ្ងៃទី​១០​កញ្ញា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ក៏ បានចេញ​លិខិត​បង្គាប់​ការផ្អាក​ការងារ​បណ្ដោះអាសន្ន លោក​អនុសេនីយ៍ឯក ហុង សា​រ៉ុ​ម នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​សំព្រោជ ស្រុក​ស្ទោង ដែល​ធ្លាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ទូ​មាស កាលពី​ឆ្នាំ​២០១៥​។ ក្នុង​លិខិត​បង្គាប់ការ បញ្ជាក់ថា លោក​អនុសេនីយ៍ឯក ហុង សា​រ៉ុ​ម ត្រូវ​កំណត់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ (​ការិយាល័យ​បុគ្គលិក​) រៀងរាល់​ម៉ោង​ធ្វើការ រហូតដល់​មានការ​សម្រេច​ជាថ្មី​។​

​ការសម្រេច​ខាងលើ​បានកើត​ឡើង​បន្ទាប់ពី​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បញ្ជា​ឲ្យ​ពិនិត្យ​ការតែងតាំង​មេ​ប៉ុស្តិ៍​ម្នាក់​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ក៏បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ចំពោះ​លោក​អធិការនគរបាល​ស្រុក​ស្ទោង ក៏ត្រូវ​បាន​ដក​មក​បញ្ឈរជើង​នៅ​ស្នងការ​នគរបាល​ខេត្ត​ដែរ ព្រោះ​ក្រោយ​ការស៊ើបអង្កេត លោក​អធិការ​រូបនេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​មួយចំនួន​លើ​ការតែងតាំង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សំព្រោជ ដែល​ធ្លាប់ជា​អតីត​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ទូ​មាស​នៅ​ផ្សារ​ស្ទោង កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៥​។

សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត បញ្ជាក់​តាម​បណ្តាញ​តេ​ឡេ​ថា «​ក្រោយពី​បានទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពាក់ព័ន្ធ​នឹង​ការតែងតាំង​បុគ្គល​ម្នាក់​ធ្វើជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ខ្ញុំ​បានចេញ​បទបញ្ជា​ភ្លាម​ទៅ ឯកឧត្តម ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ពិនិត្យ ស្រាវជ្រាវ​ជាមួយ ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជាបន្ទាន់​។ ក្នុងករណី​ជា​រឿង​ពិត ត្រូវធ្វើ​ការកែសម្រួល​ភ្លាម​។​​ខ្ញុំ​សូមឱ្យ​មានការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់ នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​នីមួយៗ ឲ្យ​បាន​ហ្មត់ចត់​មុននឹង​ធ្វើការ​តែងតាំង នៅតាម​បណ្ដា​ស្ថាប័នរដ្ឋ​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​»​។​​ផ្តើមចេញពី​ករណីនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យមាន​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​នីមួយៗ ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើការ​តែងតាំង​នៅ​តាម​បណ្ដា​ស្ថាប័នរដ្ឋ​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​៕a sar thet po thom a sar thet po thom1 a sar thet po thoma 

​