» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3477 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099244 នាក់

ចិន៦នាក់ព្រួតគ្នាវាយនិងចាក់ចិនម្នាក់ណ្តា​ល​ឱ្យស្លាប់​នៅនឹងកន្លែង​ប្រជាពលរដ្ឋខ្មែរចាប់

 


​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយ​ត្រូវ​ជនជាតិ​ចិន ៦​នាក់​ទៀត ដេញ​ចាក់​សម្លាប់ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​មូល​ដ្ឋា​ល​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។a china beat3 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនជាតិ​ចិន​១​ក្រុម មាន​គ្នា​ប្រមាណ ៦​នាក់ (​ប្រុស​) បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​បុរស​ចិន​ម្នាក់ រហូត​ទប់​កំហឹង​មិនបាន ក៏​នាំគ្នា​ព្រួត​វាយដំ​ជាន់​ធាក់ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្នុងនោះ​មាន​ម្នាក់​បាន​ប្រើ​អាវុធ​ដ៏​មុត​ស្រួច ដេញ​មកចាក់​ទៅលើ​បុរសរងគ្រោះ រហូត​ត្រូវចំ​កន្លែង​សំខាន់ បណ្តាល​ឲ្យ​ដួល​ហូរឈាម រហូត​ដាច់ខ្យល់​ស្លាប់ ក្បែរ​រថយន្ត​១​គ្រឿង​។

ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​k* បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​ជួយ​អន្តរាគមន៍​។ ទន្ទឹមគ្នា​នេះដែរ​គេ​ឃើញ​ក្រុម​អ្នក​ដឹកជញ្ជូន​នាំគ្នា​ដេញតាម​ជួយ​ឃាត់​ជនបង្ក និង​គ្នីគ្នា ក្នុងនោះ​ក៏មាន​ជន​ដែល​ប្រើប្រាស់​អាវុធ​ស្រួច​ចាក់​សម្លាប់​ម្នាក់​ផងដែរ ដើម្បី​ប្រគល់ជូន​សមត្ថកិច្ច​។

​ក្រោយ​កើតហេតុ កម្លាំង​អាវុធហត្ថ​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ យកទៅ​ការិយាល័យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ​ប្រតិបត្តិ​ការណ៍​ជា​បណ្តោះ​អាន្ន ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​ទទួលយក​។​មិនទាន់ដឹងពី​មូលហេតុ ដែល​ឈានដល់​ការឈ្លោះប្រកែក​ទាស់សម្តី រហូត​ទាញ​អាវុធ​មុត​ស្រួច​ដេញ​ចាក់​គ្នា​រហូតដល់​ស្លាប់​ម្នាក់នេះដោយសារ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​នោះទេ​។​a china beat a china beat1 a china beat2 

 

​