» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 72 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094987 នាក់

សុំ​សម្ដេច​ក្រឡាហោម​កាត់​ដី​សាលាស្រុក​កំពង់ត្រឡាច​ចំនួន​ត្រឹមតែ​២​ហិច​តា​ធ្វើ​បន្ទាយ​ទា​ហ៊ាន​ប៉ុន្តែ​ពេល​គេ​កាត់​លួច​កាត់​រហូតដល់​ទៅ​៥​ហិច​តា យក​ពុះ​ឡូត៍​លក់​យកលុយ​ចែកគ្នា ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​

 

​កំពង់ឆ្នាំង​៖​ប្រភពពី​មន្ត្រីរាជការ នៅក្នុង​សាលាស្រុក​កំពង់ត្រឡាច​ដែល​មិន​សប្បាយចិត្ត បាន​ទម្លាយ​អោយដឹងថា​៖ ថ្មីៗ​នេះ ដី​ផ្នែក​ខាងក្រោយ​ជាប់​អាគារ​សាលាស្រុក​កំពង់ត្រឡាច​ដែលមាន​ប្លង់រឹង​និង​ជា​ដី​ស្ថិ​នៅក្នុង​បញ្ជីរ​ទ្រព្យ​រដ្ឋ មាន​ទំហំ​៣​ហិច​តា ក្រៅពី​ដី​ផ្នែក​សឹក​រង​ស្រុក នៅក្នុង​ផ្ទៃដី​សរុប​ជិត ៨ ហិកតា​របស់​សាលាស្រុក​កំពង់ត្រឡាច​ត្រូវបាន​មន្ត្រី​ទន្សោង​គោ ព្រៃ នៅក្នុង​សាលាស្រុក និង​នៅក្នុង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ឃុបឃិត​គ្នា​ពុះ​ជា​ឡូត៍​លក់​ធ្វើ​ព្រងើយ។a chna1

ដើមហេតុគឺពួកគេបានសុំសម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុំ​កាត់​ដី​ផ្នែក​ខាងក្រោយ​នោះ​២ ហិកតា ដើម្បី​ធ្វើ​ទីតាំង​ផ្នែក​សឹក​រង​ស្រុក​កំពង់ត្រឡាច ។ ប៉ុន្តែ​ធាតុពិត​គឺ​គេ​បាន​ឃុបឃិត​គ្នា​កាត់​ដី​ចេញពី​ប្លង់​សាលាស្រុក​កំពង់ត្រឡាច​រហូតដល់​ទៅ​ចំនួន​៥​ហិកតា គឺ​២​ហិកតា​ធ្វើជា​ទីតាំង​យោធា​ស្រុក និង​៣​ហិកតា​ទៀត​ទុក​ពុះ​ជា​ឡូត៍​លក់​ចែក​លុយ​គ្នា ។

ដី​មាន​ចំនួន​ប្រមាណ​៣​ហិកតា​ដែល​លួច​កាត់​លើស​សំណើរ បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពុះ​ធ្វើជា​ដីឡូត៍​មកដល់​ថ្ងៃនេះ​ក្នុង​មួយ​ឡូៗ ទំហំ 5m×22m មាន​តំលៃ​ចាប់ពី 5000$ ទៅ​7000$, គឺ​បានធ្វើ​ឯកសារ​ជូន​អ្នកទិញ មាន​ត្រឹមតែ​ចុះហត្ថលេខា​ពី​លោក​មេភូមិ​ដើម​ពពេល មេឃុំ​ថ្ម​ឥដ្ឋ និង​អភិបាលស្រុក​តែប៉ុណ្ណោះ​។​

​នៅក្នុង​រឿងនេះ លោក ឈឹម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​យ៉ាងខ្លី​ប្រាប់​ក្រុមអ្នកកាសែត​ថា​៖ បើ​ចង់ដឹង​ច្បាប់​ទៅ​សួរ លោក ធន ធឿន ទៅ លោក​មិនដឹង​ទេ​....!!? ។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង វិញ​បានបញ្ជាក់​ប្រាប់ថា​៖ ពិតជា​មានការ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ពិតមែន ហើយ​ក្រសួងមហាផ្ទៃ​ក៍​បានអនុញ្ញាត​ឲ្យ​ដី​របស់​សាលាស្រុក​កំពង់ត្រឡាច​ចំនួន​២ ហិកតា មក​ធ្វើជា​មូលដ្ឋាន​តំបន់​ប្រតិបត្តិការ​ផ្នែក​សឹក​រង​កំពង់ត្រឡាច ។ ដោយពេល​នេ​គឺ​បានធ្វើ​របង​ព័ទ្ធជុំវិញ​នឹង​បាន​សង់​អគារ​រួចរាល់​ហើយ​ដែរ​។ ចំពោះ​រឿង​ដី​ផ្សេងទៀត លោក​មិន​បានដឹង​នោះទេ​ពីព្រោះ​មិនមែនជា​ការងារ​របស់​លោក​។

ដោយឡែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ម៉ោង​២ រសៀល​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៨​កន្លងមក​ថា​៖ សូម​ទៅពិនិត្យ​មើល​បញ្ជី​គ្រប់​គ្រង់​អចលនទ្រព្យ បច្ចុប្បន្នភាព​និង​ទៅបាន​ត្រូវ ថា​តើ​ដី​សាលាស្រុក​កំពង់ត្រឡាច​មាន​ប៉ុន្មាន​ហិកតា និង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ត្រឡាច មាន​ប៉ុន្មាន​ហិច​តា​បូកសរុប​ទៅ​ដឹង​ហើយ​។ បើ​មើល​តាម​ប្លង់​ពីមុន​ក្រែង​វា​ខុស ពីព្រោះ​ឥឡូវ​យើង​មិនត្រូវ​និយាយ​រឿង​ដី​សាលាស្រុក​ពីមុន​មាន​ប៉ុន្នា​ទៀត​ទេ​?!(​ស៊ិ​ក​)​។ សំខាន់​បច្ចុប្បន្នភាព​ឃើញ​ប៉ុណ្ណា គឺ​ប៉ុណ្ណឹង ហើយ ។​លោក​អភិបាលខេត្ត​មានប្រសាសន៍ថា​លោក​ក៍​មិនដឹងថា​ដី​សាលាស្រុក​នោះ​ពីមុន​មាន​ទំហំ​ប៉ុណ្ណា​ដែរ​? ។a chna10 

- ទាក់ទិន​នឹង​ការបំភ្លឺ​របស់​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​កា​រស​ង្ស័​ថា​៖ បើ​ពួក​មន្ត្រី​ពាក់ព័ន្ធ​ខាងលើនេះ​មិន​លួច​កេង​បន្លំ​បំភ័ន​ភ្នែក​ថ្នាក់លើ តើ​ពួកគេ​បាន​ដី​ពី​ណា​នៅ​ខាងក្រោយ​សាលាស្រុក​នេះ​មក​ពុះ​ជា​ឡូត៍​លក់​? ។​
​បើ​ចង់​មាន​តម្លាភាព​នោះ សូមអោយ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​យក​ឯកសារ​កាត់​ដី​ទាំងអស់​នោះមក​បិត​បង្ហា​ញ​ប្រជាពលរដ្ឋ​ជា​សា​រណៈ​នៅ​សាលាស្រុក​កំពង់ត្រឡាច​ទៅ នោះ​ប្រជាពលរដ្ឋ​គាត់​អស់​សង្ស័យ​ហើយ ។ បើ​មិនបាន​ធ្វើតាម​សំណូមពរ​ខាងលើនេះ​ទេ គឺ​ពួក​អស់លោក​ពិតជា​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព​ន្ធ័​លួច​ដី​រដ្ឋ​លក់​ដូចដែល​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យ​នោះ​ពិត​ប្រា​ដក​ហើយ ។ a chna9 

​រឿងនេះ​ប្រជាពលរដ្ឋ​សូម​សំណូមព​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បញ្ជូន​អធិការ​រ​កិច្ច​មក​ស្រាវជ្រាវ និង​ប្រកាស​អោយ​ប្រជាពលរដ្ឋ​បាន​ដឹងផង ថា​តើ​ត្រូវ​ចាត់ការ​មន្ត្រី​ស្អុយរលួយ​ទាំងនោះ​បែបណា ដើម្បី​រក្សា​កិ​ត្យ​នុកូលភាព​នៃ​ច្បាប់​របស់​ជាតិ​យើង​អោយមាន​សុ​ក្រិ​ត្យ​ភាព​? ៕a chna2 a chna3 a chna4 a chna5 a chna6 a chna7 a chna8  

​