» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1114 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120790 នាក់

ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!?

 

​គោរព​ជូន​ពិភពលោក​៖​បន្ថែម​ពី​ការរំលោភ​លើ​ខ្សែ​ព្រំដែន ដែលមាន​ស្រាប់ ព្រំដែន​ស្ថេរភាព និង​ព្រំដែន​ស្ថាពរ (​យោងតាម​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​-​សៀម​១៩០៤​និង​១៩០៧​និង​ផែនទី​ឆ្នាំ​១៩០៨)​មិត្ត​ទាហាន​ថៃ​បានបង្ហាញ​ពី​ឥរិយាបថ និង​សកម្មភាព​ព្រៃផ្សៃ មិន​ស៊ី​វិ​ល័យ និង​អមនុស្សធម៌ ដែល​បាន​​បង្ហាញ​ពិភពលោក​យ៉ាង​ជាក់ស្ដែង​នូវ ប្រជាជាតិ​ថៃ​ជា​អ្នកណា​។​​រូបខ្ញុំ​ផ្ទាល់ បានឮ​ពាក្យ​តម្រា​ថា "​គេ​អាច​យក​មនុស្ស​ចេញពី​ព្រៃ​បាន ក៏ប៉ុន្តែ​គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​បាន​នោះទេ​" ។​a thai beat3 

​ទង្វើ​រឹង​រុស​មិន​ចង់​គោរព​ច្បាប់​របស់​អ្នកនយោបាយ​ថៃ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ធ្លាប់​ត្រូវ​បានទទួល​ទណ្ឌកម្ម​ពី​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ ១៩៤៦-១៩៤៧​ពី​ការទទួលបាន​សិទ្ធិ​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ អាស្រ័យ​ដោយ​ថៃ ជា​សមាជិក​អង្គការ​ល្មោភ​សង្គ្រាម និង​ប្រល័យ​ពូជ​សាស ទន្ទ្រាន​ទឹកដី (Axis Power) នៅក្នុង​សង្គ្រាមលោកលើកទី​២(​ទន្ទ្រាន​យក​ខេត្ត​ខ្មែរ​កាន់កាប់​) ។​នោះ​មិន​គិតដល់​ការជម្រះ​ក្តី​ជាច្រើនលើក​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ស្ដីពី​អំពើ​ឈ្លានពាន​ទឹកដី​ដែល​ថៃ​ធ្វើ​មកលើ​កម្ពុជា និង​ប្រទេសជិតខាង​។​

​កាលពី​ចុងខែ​ឧសភា​ឆ្នាំ​២០២៥​តំបន់​ទឹកដី​កម្ពុជា​មួយចំនួន​ត្រូវបាន​មិត្ត​ថៃ​រំលោភ​ដោយ​គ្មាន​ការ​ខ្មាស់អៀន និង​បង្កើត​សកម្មភាព​ព្រៃផ្សៃ​ដូចជា​ការ​លប​បាញ់ប្រហារ​មកលើ​ទាហាន​ខ្មែរ​នៅលើ​ទឹកដី​របស់​ខ្មែរ​។​ថ្មីៗ​នេះ​ទៀត ទាហាន​ថៃ​បង្ហាញ​ភាព​កម្រោល​យ៉ាង​កំសាក​ដោយ​លប​ប្រើ​ហិង្សា​លើ​ប្រាណ​ទាហាន​កម្ពុជា នៅលើ​បរិវេណ​ប្រាសាទ​កម្ពុជា​ដែលមាន​ឈ្មោះថា ប្រាសាទតាមាន់ធំ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៥​។ បន្ទាប់មក​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២៥ នៅលើ​ប្រាសាទខ្មែរ​ដដែល​ទាហាន​ថៃ បាន​បង្ក​សកម្មភាព​ហិង្សា​គួរឱ្យ​ខ្មាស់អៀន ប្រាសចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ទាហាន​លើ​ស្ត្រី​ខ្មែរ​ដែលជា​ភ្ញៀវ​ទេសចរណ៍​យ៉ាង​គួរឱ្យ​អាម៉ាស់​ប្រាសចាក​ពី​វិន័យ​នៃ​កងទ័ព ដែលមាន​ពាក្យស្លោក​ថា "​គេ​ជា​រាជ​សី​ចំពោះមុខ​សត្រូវ​ដែលជា​ទាហាន​ប្រយុទ្ធ​ជាមួយ​គេ តែ​គេ​ជា​សុភាពបុរស​ជាមួយនឹង​ស្ត្រីភេទ​ស៊ីវិល​" ដែល​នេះ​ជា​ក្រមសីលធម៌​របស់​ទាហាន​ប​ច្ចឹ​ម​ប្រទេស (​ស​.​រ​.​អា​)​។

ទាហាន​ថៃ​រូបនោះ​ដែល​នៅក្នុង​ឯកសណ្ឋាន និង​សម្ភារៈ​ប្រយុទ្ធ (Combat Gear) បញ្ចេញ​កម្លាំងបាយ​ទៅលើ​ស្ត្រី​ស៊ីវិល ដែលជា​ភ្ញៀវ​ទេសចរណ៍​នៅលើ​ទឹកដី​របស់​កម្ពុជា​។​​តើ​ករណីនេះ​បង្ហាញ​ពី​ភាព​យុងឃ្នង ព្រៃផ្សៃ​បែបណា ដែល​ពិភពលោក​នឹង​វិនិច្ឆ័យ​ទៅលើ​កងទ័ព​របស់​ថៃ បន្ទាប់ពី​ឧបទ្ទវហេតុ​ទាំងពីរ​ខាងលើ នោះ​ដោយ​មិន​គិតពី​អំពើ​ឈ្លានពាន​លើ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដទៃទៀត ដូចជា​ខ្សែបន្ទាត់​ខណ្ឌសីមា​កម្ពុជា​-​ថៃ ដែល​ចែង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ឆ្នាំ​១៩៦២​និង​ឆ្នាំ​២០១៣​ថា​ជា​ខ្សែ​ព្រំដែន​មាន​ស្រាប់ ព្រំដែន​ស្ថេរភាព និង​ព្រំដែន​ស្ថាពរ​។​​សូម​គោរព​អរគុណ​a thai beat a thai beat1 a thai beat2 a thai beat4 a thai beat5 

​