» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1314 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120990 នាក់

សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​!


​កំពង់ឆ្នាំង​:​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល ខេមរភូមិន្ទ និង​ឧ​ត្ត​ម​សេនីយ៍​ទោ លី ក្វាង​ឃុន ឧបការី នាយសេនាធិការ តំបន់​ភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បើក​សមយុទ្ធ «​នាគ​មាស​-២០២៥» រវាង​កងទ័ព​កម្ពុជា និង​ចិន​ក្រោម​ប្រធានបទ​៖ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌​» មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​a china arm1 

​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥​ដែល​ធ្វើ​នៅក្បែរ​ប្រទេស​វៀតណាម​និង​ថៃ​ដែល​ទិញ​អាវុធ​ពី​អស​មេ​រិ​ក​និង​រុស្ស៊ី​ត្រូវបាន​ផ្សព្វផ្សាយ​ថា ធ្វើឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍ ការពង្រឹង​ទស្សនៈ​សន្តិសុខ​ដែលមាន​លក្ខណៈ​រួមគ្នា និង​ការលើកកម្ពស់​សមត្ថភាព​ប្រយុទ្ធ​ជាក់ស្តែង​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ខណៈ​ស​មុ​ទ្ធ​នេះ មិនមែនជា​លើកដំបូង ហើយក៏​មិន មែន​ជា​លើកចុងក្រោយ​នោះដែរ​។​តែ​ចង​ឬ​មិន​ចង់​ត្រូវបាន​ចាត់ទុកថា​វា​ក៏​ជា​ឍ​ឱកាស​សម្រាប់​ចិន​បង្ហាញ​សាច់ដុំ​និង​អាវុធយុទ្ធភណ្ឌ​យោធា​របស់​ខ្លូន​ផងដែរ​។​ជាក់ស្តែង​ប្រទេស​ចិន​បាន​ឃោសនា​យ៉ាងច្រើន​ពី​ករណី​ដែល​យន្តហោះ​យោធា​ចិន​J10​បើក​ដោយ​យោធា​ប៉ា​គិ​ស្ថាន​បាន​បាញ់​យន្តហោះ​រ៉ា​ហ្វា​អែល​(Rafael)​ដែល​ឥណ្ឌា​ទិញ​ពី​បារាំង​ធ្លាក់​១​គ្រឿង​បើទោះជា​មិនទាន់មាន​ភស្តុតាង​សំអាង​ក៏ដោយ​។​

​សូមបញ្ជាក់ថា​ពាណិជ្ជកម្ម​សព្វាវុធ​ចិន​មិនសូវ​លក់បាន​ច្រើន​ដូច​ប្រទេស​អាមេរិក​រុស្ស៊ី​និង​ប្រទេស​នៅ​អឺរ៉ុប​នៅឡើយ​ទេ​។​ទោ​បី​យ៉ាងណា​ប្រទេស​ក្នុង​ប្លុក​ណា​តូ​បានទទួល​ស្គា​ល់ពី​ភាពជឿនលឿន​នៃ​កម្លាំង​សព្វាវុធ​យោធា​ចិន​បាន​ជម្រុញ​ឲ្យ​ប្រទេស​ជប៉ុន​ខំ​ពង្រឹង​សម​ត្តភាព​ប្រយុទ្ធ​ផងដែរ​។​​សម្រាប់​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២៥​នៅ​កម្ពុជា​នេះ វិញ​ត្រូវបាន​ចែកចេញជា​២​ផ្នែក ដោយ​ទី​១៖ សមយុទ្ធ​លើគោក​និង​អាកាស នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​) ខេត្តកំពង់ឆ្នាំង និង​ទី​២៖ សមយុទ្ធ​សមុទ្រ​និង​អាកាស នៅលើ​ផ្ទៃសមុទ្រ​និង​ដែនអាកាស​កម្ពុជា ក្នុង​តំបន់​ខេត្ត​ព្រះសីហនុ ដោយមាន​កម្លាំង​ទ័ព​កម្ពុជា​-​ចិន សរុប​ជាង ២​ពាន់​នាក់​ចូលរួម ព្រមទាំង​មានការ​ប្រើប្រាស់​សព្វាវុធ គ្រឿង​បំពាក់​កាន់តែ​ទំនើប ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ដែលជា​ឆ្លើយតប​ទៅនឹង​ការធ្វើ​ទំនើបកម្ម​របស់​កងយោធពល​ខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ស្ថានភាព​វិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​។​a china arm2 a china arm4 a china arm5 a china arm6 

​