» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3086 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098853 នាក់

ធ្លាក់​យន្តហោះ​ប៊ូ​អ៊ីង​ឥណ្ឌូណេស៊ី​មិនទាន់​ដឹង​ពី​ជោគវាសនា​មនុស្ស​១៨៩​នាក់​នាក់​!

 


​ឥណ្ឌូនេស៊ី​៖​យន្តហោះ​Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​គោលដៅ​ធ្វើដំណើរ​ពី​រដ្ឋធានី​ហ្សា​ការ​តា ទៅកាន់​ទីក្រុង​ផាង​កាល ភី​ណា​ង (Pangkal Pinang), នៃ​កោះ បាង​កា ប៊ែ​លី​ទុង (Bangka Belitung) នៃ​ចង្កោម កោះ​ស៊ូ​ម៉ា​ត្រា​មានអ្នកដំណើរ និង​ក្រុម​ពី​ឡុ​ត ១៨៩​នាក់ ក្នុងនោះ​មាន​មនុស្ស​វ័យ​ជំទង់ ១៧៨​នាក់​, កុមារ​ម្នាក់​, ទារក ០២​នាក់​, ពី​ឡុ​ត ០២​នាក់ និង​ក្រុម​សហសេវិក ០៦​នាក់​ផ្សេងទៀត បាន​ធ្លាក់​នៅត្រង់ចំណុច​ដែនសមុទ្រ កា​រ៉ា​វ៉ាង (Karawang) នៃ​ខេត្ត​ជ្វា របស់​ប្រទេស​ឥណ្ឌូណេស៊ី​។​a indo 

មូលហេតុ​ធ្លាក់​ក៏​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​នៅឡើយ​ដែរ​ហើយក៏ មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​ជោគវាសនា​នៃ​មនុស្ស​ជិះ​ទាំងអស់ នៅលើ​យន្តហោះ Boeing 737 MAX 8 នោះឡើយ រីឯ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ពួកគេ​កំពង់​ទន្ទឹម​រង់ចាំ​ព័ត៌មាន​បន្ថែម​ទាំង​ទឹកភ្នែក ។

សារព័ត៌មាន Straitstimes នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន ទៅដល់​ទីតាំង​ធ្លាក់​របស់​យន្ដហោះ Boeing 737 MAX 8 នៃ​ក្រុមហ៊ុន Lion Air និង​កំពុង​ធ្វើ​ប្រតិបត្តិការ​មុជ​ទៅក្នុង​ទឹកសមុទ្រ ដើម្បី​តាមរក​យន្ដហោះ​មួយ​នេះ ព្រមទាំង​អ្នកដំណើរ​ទាំងអស់​។​

​ប្រធាន​ទីភ្នាក់ងារ​ជួយសង្គ្រោះ​ឥណ្ឌូណេស៊ី លោក មូ​ហាំ​ម៉េ​ដ ស៊ី​យ៉​ជី (Muhammad Syaugi) បានឱ្យដឹង​ដែរ​ថា ថា «​ក្រុម​អ្នក​ជួយសង្គ្រោះ ១៣០​នាក់ និង ៣០​នាក់​ផ្សេងទៀត​មកពី​អង្គភាព​ដទៃ រួមជាមួយ​នាវា​បី​គ្រឿង ឧទ្ធម្ភាគចក្រ​មួយគ្រឿង និង​ទូក​សង្គ្រោះ​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​ដែល​គេ​ជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បាន​ធ្លាក់​…»​។ លោក​បន្ថែមថា បេសកកម្ម​សំខាន់​មួយ​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​រក​យន្ដហោះ​នេះ​ឱ្យឃើញ ខណៈ​ក្រុម​អ្នក​មុជទឹក​ត្រូវ​មុជទឹក​ក្នុង​ជម្រៅ​ពី ៣០ ទៅ ៣៥​ម៉ែត្រ​។​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានកំណត់​ទីតាំង​ប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្ដហោះ Boeing 737 MAX 8 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែល​បាន​ធ្លាក់ចូល​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះហើយ ខណៈ​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ អាច​នឹងត្រូវ​ចំណាយពេល​ដល់​ទៅ ០៧​ថ្ងៃ ឬ​អាច​បន្ថែម ០៣​ថ្ងៃ​ទៀត​ក្នុងករណី​ចាំបាច់ ។

​គួរ​បញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​ហ្សា​ការ​តា នៅ​ម៉ោង ៦៖២០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ហើយ​គ្រោង​នឹង​ទៅដល់​អ​កាស​យានដ្ឋាន ដេ​ប៉ា​ទី អា​មឺ (Depati Amir) ក្នុង​ទីក្រុង Pangkal Pinang ដោយ​ប្រើពេល​១​ម៉ោង​។ ក៏ប៉ុន្តែ យន្ដហោះ​នេះ​ស្រាប់តែ​បាន​បាត់​ចេញពី​រ៉ា​ដា និង​ត្រូវបានគេទទួលស្គាល់​ថា បាន​ធ្លាក់​ក្រោយ​ហោះ​ឡើង​បានតែ ១៣​នាទី​ប៉ុ​ណ្ណោ​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា​: បាន​បង្ហោះ​រូបភាព​នឹង Video ដែល​ខណ​:​ពេល​យន្ដហោះ​កំពុង​ធ្លាក់​។

សូមបញ្ជាក់ថា​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​សម្បូរ​កោះ​ចឹ​ង​ការភ្ជាប់​ទំនាក់ទំនង​ត្រុ​វ​ប្រើ​យន្តហោះ​។​កន្លងមក​ប្រទេស​នេះ​ធ្លាប់​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម្តង​ហើយ​បណ្តាល​ឲ្យ​នុស្ស​៨០​នាក់​បាត់​ង់​ជិវិត​។​ថ្មីៗ​នេះ​ទៀត​រលក​យក្ស​ស៊ូ​ណា​ម៉ិច​ក៏បង្ក​ឲ្យ​មន​សុ្ស​ប្រមាណ​ជាង​៤០០​នាក់​បាត់​បង់ជីវិត​និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​៕a indo (1) a indo1 a indo2 a indo3 a indo4 

 

 


​