» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3324 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099091 នាក់

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​បញ្ហា​ភូមា​នៅ​ហ្សា​កាតា​

​ប្រទេស​ឥណ្ឌូណេស៊ី​៖​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​បើក​កិច្ចប្រជុំ​ពិសេស ដើម្បី​ពិភាក្សា​ស្ដីពី​ដំណើរការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។ កិច្ចប្រជុំ​ពិសេស​នេះ ធ្វើឡើង​មុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​មកដល់​នៅ​ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។a burma asean

​នេះ​បើតាម​សារព័ត៌មាន Reuters ដកស្រង់​សម្តី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ទៅកាន់ កាលពីពេល​ថ្មីៗ​នេះ​។ កិច្ចប្រជុំ​ពិសេស​ដែល​ត្រូវធ្វើឡើង​នៅ​លេខាធិការដ្ឋាន​អាស៊ាន នាទី​ក្រុង​ហ្សា​កាតា ផ្អោ​ត​ការពិភាក្សា​លើ​ការអនុវត្ត «​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​» ដែលជា​ការព្រមព្រៀង​ឯកភាពគ្នា​របស់​បណ្ដា​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស រួមទាំង មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០២១ ដើម្បី​អាចឈាន​ទៅ​បញ្ចប់​ជម្លោះ និង​វិបត្តិ​នានា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

ទីភ្នាក់ងា​រ៉​យ​ទ​រ័​បាន​ឥ​ឲ្យ​ដឹងថា កិច្ចប្រជុំ​ពិសេស​នេះ ក៏​នឹង​ខិតខំ​រិះរក​គ្រប់​យន្តការ និង​វិធានការ​នានា ដើម្បី​ជំរុញ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​មួយ​ដ៏​ពិតប្រាកដ និង​ភាពច្បាស់លាស់​សម្រាប់​មី​យ៉ាន់​ម៉ា នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ វិច្ឆិកា ឈាន​មកដល់​ដែល​កម្ពុជា​ធ្វើជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​។​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រក​សន្តិភាព និង​ស្វែងរក​ដំណោះស្រាយ​នានា ដើម្បី​បញ្ចប់​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ក្រោយ ក្រុម​យោធា​របស់លោក មីន អោ​ង​ឡាំង​ធ្វើ​រដ្ឋប្រហារ​ហើយ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ប្រជាជន រហូត​មានការ​ប្រហារជីវិត​ក្រុម​អ្នកប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា និង​បាន​ចាប់​លោកស្រី អោ​ង​សាន ស៊ូ​ជី ដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ​។ប៉ុន្តែលទ្ធផលហាក់បីដូចជាមិនបានដូចបំណងឡើយ។ឆ្នាំក្រោយ២០២៣ដល់វេប្រទេសឥណ្ឌូណេស៊ិដែលមានឥណ្ទធិពលជាប្រធានអាស៊ានដែលគេជឿងថាមេដឹកនាំយោធាភូមាននឹងបន្ទន់ឥរិយាបទខ្លះជាមីនខាន៕a burma sujy1 
​