» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2868 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098635 នាក់

សព​ពលករ​ខ្មែរ​ម្នាក់​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​នៅ​ថៃ ដឹក​ដល់ផ្ទះ​ហើយ


​បន្ទាយមានជ័យ​៖ សព​ជនរងគ្រោះ​ខ្មែរ​ម្នាក់​ដែល​ស្លាប់​ដោយ​រញ្ជួយ​ដី​បាក់​អគារ​សង្កត់​នៅ​ប្រទេស​ថៃ ត្រូវបាន​រថយន្ត​សង្គ្រោះ​ថៃ​ដឹក​ដល់​លំនៅដ្ឋាន​ជូន​សាច់ញាតិ នៅ​ស្រុក​ម៉ាឡៃ​ហើយ នៅ​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៥​។​a body khmer 

​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​នាយក​រដ្ឋ​ម​ន្ត្រិ​គេ​ឃើញ​មាន​វត្តមាន​ទទួល​សាកសព​ជនរងគ្រោះ​មកពី​ក្រុមការងារ​ថ្នាក់ជាតិ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ​និង​អាជ្ញាធរខេត្ត​ស្រុក និង​ក្រុមគ្រួសារ​ចាំ​ទទួល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែលមាន​អគ្គ​កុង​ស៊ូ​ល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​។​​លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ មាស វ៉ាង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​មុខ​របប​កម្មករសំណង់​) រស់នៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​ស្លាប់​ដោយ​រញ្ជួយ​ដី អគារ​បាក់​សង្កត់​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។​

​លោក ស្វាយ ជា បាន​បញ្ជាក់ថា សាកសព​ជនរងគ្រោះ​ត្រូវ​ភាគី​ថៃ​តាមរយៈ​អគ្គ​កុង​ស៊ូ​ល​កម្ពុជា ត្រូវបញ្ជូន​សាកសព​ជនរងគ្រោះ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត តាមរយៈ​រថយន្ត​សង្គ្រោះ​ថៃ​ដឹកជញ្ជូន​ដល់​លំនៅដ្ឋាន ដែល​ក្រុមការងារ​ថ្នាក់ជាតិ និង​ខេត្ត​/​ស្រុក និង​សាច់ញាតិ​បានទទួល​សាកសព និង​អរគុណ​ចំពោះ​ភាគី​ថៃ​ដែល​បាន​យកចិត្តទុកដាក់ និង​ដឹកជញ្ជូន​សាកសព​ដល់​លំនៅដ្ឋាន​ស្រុក​ម៉ាឡៃ ដើម្បី​ប្រគល់ជូន​សាច់ញាតិ​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a body khmer1 a body khmer2 a body khmer3 

​