» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2932 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098699 នាក់

នៅ​ស្រុក​ឱ​រ៉ា​ល់ កាយ​ដី​ធ្វើ​ផ្លូវ ប្រទះឃើញ គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ជាច្រើន​អា​ជ្ញាធរ​មីន​ប្រជុំ

​កំពង់ស្ពឺ​៖ គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតក្នុង​ចំណុច​ស្រះ​តា​ទាំ ភូមិ​ឈើ​ទា​ជ្រុំ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ខណៈដែល​ក្រុមការងារ​កំពុងធ្វើការ​ឈូសឆាយ​ធ្វើ​ថ្នល់ ។​a bullet gun2 

​ប្រភពពី​សម​ត្ត​កិច្ច​នគរបាល បានឱ្យដឹងថា គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ ដែល​ប្រទះឃើញ រួមមាន គ្រាប់​ធុន Okano ចំនួន​២០​កេស​ដែក និង​គ្រាប់​ធុន​ឡង់សេ​កា​សេ​៣០​គ្រាប់ ព្រមទាំង​មាន​មួយចំនួនទៀត នៅ​កប់​ក្នុង​រណ្តៅ​ដី​មួយចំនួន​ក្បែរ​នោះ​។ក្រុមការងារ មិន​ហ៊ាន​បន្តការងារ​ទៀត​ទេ​ព្រោះ​ប៉ះពាល់ បង្ករ​គ្រោះថ្នាក់​ហើយក៏​បាន ដាក់​ព័ទ្ធ​របាំង​សញ្ញា​គ្រោះថ្នាក់ ព្រមទាំង​បាន​រាយការណ៍​ជូន​អង្គភាព​ស៊ីម៉ាក់ ដើម្បីឱ្យ​ចាត់ការ​បន្ត ។​

សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក រុន ដេ​ល អាន​ដ្រេ​ស​សេន ( Rune Dale-Andresen) នាយក​ប្រចាំ ប្រទេស នៃ អង្គការ NPA ចូលជួប​ពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ បោសសម្អាត មីន​នៅ កម្ពុជា ។​​កិច្ចប្រជុំ​នេះ បាន​ផ្តោត​សំខាន់ លើ​ការអនុវត្ត គម្រោង និង​រៀបចំ​ពិធី ប្រកាស​ខេត្ត កែប ជា​ខេត្ត​អស់ មីន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ , ការរៀបចំ គោលការណ៍​ណែនាំ​ភូមិ​អស់​មីន ដើម្បី​សម្រេច​កម្ពុជា គ្មាន​មីន ឆ្នាំ ២០២៥ និង ការរៀបចំ​ចាត់​អាទិភាព​ខេត្ត​អស់​មីន ដទៃទៀត ជាពិសេស​ខេត្ត​ដែល មាន ផលប៉ះពាល់ តិចតួច ។​

​ឯ​លោក លោក លី បញ្ញា​រិ​ទ្ធិ៍ អគ្គលេខាធិការរង​អាជ្ញាធរ​មីន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​អប់​រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ក្នុង​គោលបំណង​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​ទិវា​ជាតិ យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ការអនុវត្ត​ស្តង់ដារ​ជាតិ​ស្តីពី​ការអប់រំ​អំពី​គ្រោះថ្នាក់ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ និង​ការវាយតម្លៃ​រៀបចំ​ផែនការ​៣​ឆ្នាំ​ស្តីពី​ការ ពង្រឹងគុណភាព ក្នុងការ​ផ្តល់​សារ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ គ្រឿងផ្ទុះ​ផងដែរ​។​
​កិច្ចប្រជុំ​​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន ប្រតប​ត្តិ​ករ​ជាតិ និង​អន្តរជាតិ​រួមមាន ក្រសួង​អប់រំ យុវជន និង​កីឡា ស្នងការដ្ឋាន​នគរបាល​ជាតិ កាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម អង្គការ HALO Trust អង្គការ MAG អង្គការ NPA និង​អង្គការ SOS​។​a bullet gun1 a bullet gun3 


​