» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 462 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095377 នាក់

រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ថា​បណ្ណ​ពត៍​មាន​មិន​មែនមាន​សិទ្ធ​ចូល​គ្រប់កន្លែង​នោះទេ​!

 

​ភ្នំពេញ​៖​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២ បាន​មានប្រសាសន៍ថា អ្នកសារព័ត៌មាន មាន​សិទ្ធិ​ចុះ​យក​ព័ត៌មាន តែ​មិនមាន​សិទ្ធិ​យក​ព័ត៌មាន​នៅ​កន្លែង​ណា​ក៏បាន​នោះទេ វា​មាន​ដែន​កំណត់​។​មិនត្រូវ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល កេរ្តិ៍ឈ្មោះ ជេរប្រមាថ​មាក់ងាយ​គេ ញុះញង់​បង្កើត​អំពើហិង្សា អសីលធម៌​ដែល​ធ្វើ​ឲ្យ​បាត់បង់​ស្ថិរភាព​សង្គម បង្ក​ភាពអនាធិបតេយ្យ​ខុសច្បាប់​ឡើយ​។​a ajour 

​ក្នុងឱកាស​ជួប​សំណេះសំណាល​ការងារ​ជាមួយ សមាជិក សមាជិកា សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ លោក​រដ្ឋមន្ត្រី​បន្ដថា អ្នកសារព័ត៌មាន​ត្រូវមាន​បច្ចេកទេស​ក្នុងការ​ទំនាក់ទំនង​ល្អ ជាមួយ​គ្រប់​អង្គភាព ស្ថាប័ន ហើយ​ត្រូវ យល់ថា កាត សារព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន​ឯកជន មិនមែនជា​លិខិត​បញ្ជា​បេសកកម្ម​នោះទេ តែ​អ្វី​សំខាន់​គឺមាន​កិច្ចសហការ​ល្អ មាន របៀប​ធ្វើ​ការងារ​ច្រើន ដើម្បី​បំពេញ​កិច្ចការងារ​បាន​រលូន​។​
​

អ្នកសារព័ត៌មាន ក៏ត្រូវ​ចាំ​ថា ខ្លួនឯង​មិនមែន​មន្ត្រី​យុត្តិធម៌​នោះទេ ។ វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​អាវ​ក្រោះ​ការពារ​អ្នកសារព័ត៌មាន នៅពេលដែល​យើង​សរសេរ និង​អនុវត្តន៍​ស្របតាម​វិជ្ជាជីវៈ​ត្រឹមត្រូវ​ល្អ គេ​នឹង​គោរព​។ អ្នកកាសែត និង​មន្ត្រី​ក៏​ដូច​អ្នក​ដទៃទៀត ប្រៀបដូចជា​រូប​ពីរ​នៅលើ​ក្រដាស​លុយ​តែមួយ មិនអាច​ខ្វះ​រូប​ណាមួយ​បានទេ បើ​បាត់​រូប​ណាមួយ​លុយ​នោះ​មិនមាន​តម្លៃ​នោះទេ ប៉ុន្តែ​រូប​ពីរ​មិនអាច​ជួបគ្នា​នោះទេ គឺ​នៅ​សងខាង​គ្នា​រហូត ។​

​ទោះជា​ប្រកាស​កាត់បន្ថយ​ឥ​ទ្ធី​ពល​បណ្ណសា​រពត៍​មាន​ក៏ដោយ​តែ​លោក​រដ្ឋមន្ត្រី​នៅតែ​អះអាង ថា សង្គម​មួយ​មិនអាច​អត់​អ្នកកាសែត​បាន​នោះទេ ព្រោះ​សង្គម​ប្រជាធិបតេយ្យ​ត្រូវការ​អ្នកសារព័ត៌មាន ត្រូវការ​ព័ត៌មាន ដោយសារ​មានការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេសមួយ​បាន គឺ​ប្រជាជន​ត្រូវ​ទទួលបាន​ការយល់ដឹង និង​ព័ត៌មាន​ច្បាស់លាស់ ហើយ​ព័ត៌មាន​ទាំង នោះ​គឺ​អ្នកសារព័ត៌មាន ជា​អ្នកផ្តល់​ឲ្យ​។​​សារព័ត៌មាន ដែលមាន ភាព​សេរីភាព​ធ្វើឱ្យ​ប្រជាជនមាន​សិទ្ធិ និង​ចេះ​រើស អ្នកណា​ខុស អ្នកណា​ត្រូវ ប៉ុន្តែ​បើ​សារព័ត៌មាន វង្វេង​នឹង​លុយ និង​ហៃអើ​តាមតែ​រហូត​នោះ នឹងធ្វើ​ឱ្យ​បាត់​តម្លៃ​របស់​សារព័ត៌មាន ។ សារព័ត៌មាន​ឯករាជ្យ រឿង​អ្វី​គឺ​ត្រូវ​សរសេរ​រឿង​នោះ ហើយ ត្រូវ​ចេះ​រៀបចំ​ពាក្យ​សរសេរ​ឱ្យបាន​ត្រឹមត្រូវ ។​a jour sen sok 

​